Because Of You

789 32 0
                                    

ភាគទី 50
« អត់ទេ ! គ្រាប់់បែកផ្ទុះហើយ »

ថ្ងៃថ្មីបានមកដល់ព្រះអាទិត្យបានចាំងជះតាមរយះចន្លោះប្រហោងបាក់បែកធ្វើអោយចាំងភ្នែករាងស្តើងដែលដេកជាមួយនឹងសភាពឌ្រុតឌ្រោមពេញរាងកាយគ្រប់គន្លាក់នៃឆ្អឹងក៏ឈឺស្ទើរតែក្រោកមិនរួចដងខ្លួនទាំងមូលមានអារម្មណ៍ថាបាក់ខ្ទឹចខ្ទីអស់ទៅហើយ ។ បូមីបើកភ្នែកមកក៏ឃើញបិសាចកំណាចអង្គុយគងទាក់ខ្លាលើកៅអីក្បែរនាង នាងថែមទាំងកាន់កន្ត្រៃកាត់ឆ្វិចៗទៀតផង ។ បូមីក្រោយពីឃើញកន្ត្រៃដែលនាងកាន់ហើយក៏ចាប់អារម្មណ៍ចំពោះសក់វែងខ្លីៗដុំៗដែលរាយប៉ាយក្បែរខ្លួនរបស់នាង ហើយក៏មានអារម្មណ៍ថានៅលើក្បាលដូចស្រាលៗសក់របស់នាងវែងអន្លាយធ្ងន់ដែលមិនសមគួរបែបនេះសោះ រឺមួយក៏បិសាចមួយក្បាលនោះ ...

    " នាងធ្វើស្អីខ្ញុំ ? សួរថានាងធ្វើស្អីខ្ញុំ ? " បូមីចាប់ផ្តើមស្រែកឡូឡា កុំតែដៃជើងត្រូវចំណងរឹតយ៉ាងជាប់ខំអីបូមីបែបត្រូវហត់ទៅត៎ដៃជាមួយយូអុីវិញបានបាត់ទៅហើយមិននៅទ្រាំអោយនាងធ្វើតាមអំពើចិត្តដូចជាពេលនេះនោះទេ ។

    " មានរឿងស្អីធំដុំឯណា ? យើងគ្រាន់តែធ្វើរឿងសប្បាយៗតើ "
    " ជួយកាត់សក់របស់នាងចេញនឹងណាព្រោះឃើញរញ៉េរញ៉ៃពេក " យូអុីញញឹមរួចហើយក៏ទាញកញ្ចក់អោយបូមីឃើញសភាពរូបរាងរបស់ខ្លួនឯងនៅពេលនេះ ។ បូមីឃើញខ្លួនឯងនៅក្នុងកញ្ចក់ជាមួយនឹងរូបរាងគួរអោយខ្លាចមិនមេនដូចនាងកាលពីមុន មុខមានស្នាមកាំបិទទាំងសងខាងស្នាមរបួសហើុមធ្វើអោយមុខរបស់នាងហើុមស្ពុលដែល មិនត្រឹមតែប៉ុណ្ណោះទេសក់ដែលធ្លាប់វែងស្អាតពេលនេះក៏ត្រូវកាត់ចោលខ្លីវែងៗឆួញឆាញមើលមិនយល់ ប្រៀបនឹងខោអាវខ្លួនប្រាណប្រឡាក់ស្រម៉េកស្រម៉កទៀតបូមីមិនខុសអីពីជនអនាថានោះទេ ។ បូមីស្រក់ទឹកភ្នែកមកតក់ៗប្រឹងខាំមាត់សម្លក់មុខយូអុី ក្រសែរភ្នែករបស់បូមីគឺគំគួនខ្លាំងណាស់

    " សម្លក់យើងផងហេស៎ ? "
    " នាងឯងហ៊ានសម្លក់យើងផងហ្អេស៎ ? មីស្រីចង្រៃ "
យូអុីទាំងបូមីផាច់ៗទាំងរហូតដល់ស្នាមរបួសដែលឈប់ហូរឈាមហើយប្រែជាហូរឈាមចេញមកសារជាថ្មី ។ បូមីនៅពេលនេះគឺលែងឈឺចំពោះរបួសស្នាមដែលស្រីបិសាចយូអុីបានបង្កហើយ តែអ្វីដែលនាងឈឺបំផុតនោះគឺចិត្តវិញទេ ធ្វើទោសះកំពុងតែឆេះឈួលនៅក្នុងចិត្តរបស់បូមី ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Tempat cerita menjadi hidup. Temukan sekarang