ភាគទី 55
« ហេតុអីអូនដាច់ចិត្តយ៉ាងនេះ ? »ជុងហ្គុកព្រមចុះចាញ់ព្រមចាកចេញតាមនាងគ្រប់យ៉ាងក្រោមហេតុផលមួយដែលគេមិនចង់ធ្វើអោយនាងមានសម្ពាធហើយក៏មិនចង់អោយបាត់បងនាងដែល ! ពេលនេះនាងអាចកំពុងតែឈឺចាប់ទើបធ្វើអោយនាងឆេវឆាវមិនស្តាប់អ្នកណាក្នុងខួរក្បាលគឹតរឿងអវិជ្ជមានបើសូម្បីតែមនុស្សដែលនាងស្រលាញ់ខ្លាំងក៏នាងមិនមានការជឿចិត្តលើគេដែល ។ ជុងហ្គុកយល់ថាខ្លួនឯងលឿនពេកស្រលាញ់គ្នាខ្លាំងរហូតដល់មិនទុកពេលវេលាអោយនាង ពេលនេះគេយល់ហើយមានតែពេលវេលាប៉ុណ្ណោះដែលអាចបញ្ជាក់ហើយក៏ប៉ះប៉ូវគ្រប់យ៉ាងអោយប្រែក្លាយមកជាល្អវិញបាន ...។ ជុងហ្គុកមិនត្រឹមទាំងដើរចេញនោះទេគេថែមទាំងចាកចេញពីមន្ទីរពេទ្យទៀតផង ចាកចេញទាំងទ្រូងឈឺចាប់ខ្លាំងតែអោយធ្វើយ៉ាងមិចបើវាជាតម្រូវការមនុស្សដែលយើងស្រលាញ់ ។
SKIP !
ជុងហ្គុកបានមកផឹកយ៉ាងតែលតោលម្នាក់ឯងព្រោះនៅទីនេះវាជាកន្លែងតែមួយប៉ុណ្ណោះដែលអាចជួយសម្រួលអោយមនុស្សដែលកំពុងតែជួបវិបត្តិដូចជាគេអាចធូស្រាលបាន ! សម្លេងភ្លេងញាក់កន្ត្រាក់អារម្មណ៍គូបផ្សុំជាមួយស្រាមួយដបៗដែលមានជាតិអាកុលខ្លាំងលើសលួសជួយធ្វើអោយជុងហ្គុកស្ពឹករំសាយភាពឈឺចាប់បានខ្លះ
" ហេតុអីមិនហៅយើងផង ? " សុីនហ៊ុនក្រឡេកឃើញមនុស្សស្គាល់គ្នាក៏ប្រញាប់ដើរមករកភ្លាមៗ គេក៏ទើបតែឆ្លងកាត់រឿងរ៉ាវឈឺចាប់ដូចគ្នាម្លោះហើយទើបមកផឹកកាត់ភាពឈឺចាប់ មនុស្សឈឺចាប់ជួបមនុស្សឈឺចាប់ដូចគ្នាច្បាស់ជាល្អប្រសើរណាស់ព្រោះមានគ្នានិយាយទម្លាយពីរឿងក្នុងចិត្ត ។
" រឿងឈឺចាប់មិនចាំបាច់ហៅទេ " ជុងហ្គុកលើកស្រាអកក្អិកៗដូចជាទឹកយ៉ាងអញ្ចឹងសូម្បីតែសុីនហ៊ុនក៏យល់ឃើញថាគេទន់ជ្រាយណាស់នៅពេលនេះ
" ឯងនៅសំណាងជាងយើង " សុីនហ៊ុន
" មិនសំណាងទេ បូមីកំពុងតែមិនទុកចិត្តយើង "
" នាងអាចស្អប់យើងផងក៏ថាបាន " ស្រមៃដល់រឿងកាលពីមុនធ្វើអោយជុងហ្គុកចាប់ផ្តើមមានអារម្មណ៍ថាភ័យខ្លាច កាលពីមុនគេអាក្រក់ដាក់បូមីសម្បើមណាស់អាក្រក់គ្មានលេខដាក់ទៀតផង ប្រសិនបើនាងនៅប្រកាន់ចិត្តខឹងចំពោះរឿងពីមុនជុងហ្គុកគ្មានជំនឿនោះទេថាអាចបានចូលជិតរឺក៏សាងស្នេហាជាមួយនឹងនាងសារជាថ្មី ។
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀