Because oF you

1K 42 0
                                    

Part 22                       
[ ត្រូវគ្រាប់ ... ]

ក្រោយពីញាំអាហារពេលព្រឹករួចហើយ ជុងហ្គុកហើយនឹងបូមី ក៏ប្រញាប់ទៅក្រុមហ៊ុនដោយប្រើឡានផ្សេងគ្នាជាមួយនឹងលោកប៉ា ។ នៅតាមផ្លូវគេនិយាយពីនេះពីនោះជាមួយបូមីរហូត ដែលខុសប្លែកពីរាល់ដងសឹងមួយរយភាគរយ រហូតធ្វើអោយបូមីភាំងចម្លែកក្នុងចិត្តដល់ថ្នាក់មិនហ៊ានតបនឹងគេទៀតផង ។

« នាងកើតអីហ្អា៎ បូមី ? »
« ខ្ញុំខំនិយាយសឹងតែបែកពពុះមាត់ហើយ នាងនៅតែស្ងៀមៗសើចញញឹមៗ ថីហ្អា៎ថី » ជុងហ្គុក
ជុងហ្គុក លើកដៃរុញក្បាលបូមីលេងតឹចៗអោយដូចមនុស្សស្និតស្នាលគ្នាខ្លាំង បូមីនៅតែបន្តញញឹមដាក់គេ មួយស្របក់ទើបនាងចាប់ផ្តើមនិយាយម្តង ។

« ដែលស្ងាត់ព្រោះសប្បាយចិត្ត »
« តាំងពីដើមលោកមិនដែលធ្វើបែបនេះដាក់ខ្ញុំផងមិនថាអញ្ចឹង ? ដល់មកបែបនេះទើបខ្ញុំធ្វើអារម្មណ៍មិនត្រូវរំភើប »
បូមី រៀបរាប់អារម្មណ៍របស់នាងចេញមក ។ ជុងហ្គុក បែរជាអស់សំណើចខ្លាំងៗទៅវិញ មើលទៅដូចជារីករាយដល់ហើយមួយគូនេះ ក្រោយពីចម្រុងចម្រាស់អស់មួយរយះធំមក ។

« ហើយចូលចិត្តអត់ចុះ ? » ជុងហ្គុក
« លើសពីចូលចិត្តទៀត » បូមី
ទាំងពីរអ្នកបន្តនិយាយកំដរបរិយាកាសក្នុងឡានកុំអោយស្ងប់ស្ងាត់ទៀត ក្រោយមកជុងហ្គុកចាប់ផ្តើមមានអារម្មណ៍ថាចម្លែក ក្រោយពីអ្នកបើកឡានអោយគេនោះ បើកខុសផ្លូវ ប្រជែងគេចបើកលឿនៗហាក់ដូចជាកំពុងបើកគេចពីអ្នកណាទើបគេប្រញាប់សួរ

« មានរឿងអីកើតឡើង » ជុងហ្គុក
« មានអ្នកបើកឡានតាមណាអ្នកប្រុស ! »
« ខ្ញុំកំពុងតែគេចណាទាន »
អ្នកបើកឡានឆ្លើយទាំងហូរញើសសស្រាក់ជោគក្បាល ព្រោះតែភ័យខ្លាច ក្រោយពីលឺបែបនេះហើយបូមីក៏ស្លាំងមុខដូចគ្នា ជីវិតនាងមកប្រថុយនឹងគ្រោះថ្នាក់ទៀតហើយហ្អេ៎ ?

« ជុងហ្គុក ! ខ្ញុំខ្លាចណាស់ » បូមី
« កុំខ្លាចណា មានខ្ញុំនៅត្រង់នេះហើយ »
ជុងហ្គុកចូលទៅក្បែរបូមីហើយទាញនាងមកអោបលួងលោម គេវិញក៏ខ្លាចដូចគ្នាក៏ប៉ុន្តែនៅពេលនេះគឺការពារមនុស្សក្បែរដៃអោយល្អបំផុត គេជារនាំងការពារនាង ទើបត្រូវធ្វើខ្លួនអោយរឹងមាំ ។

« អ្ហឹកកអ្ហឹកក ជុងហ្គុកយើងត្រូវជួបអ្វីទៀតហើយ » បូមី
« កុំខ្លាច ! កុំយំ ខ្ញុំមិនអោយមានរឿងអីកើតលើនាងទេបូមី ខ្ញុំសន្យា ខ្ញុំនឹងការពារនាង » ជុងហ្គុក
ឡានចេះតែបើកបន្តប្រដេញគ្នារហូតដល់ចំណុចចុងក្រោយក៏ឈប់ងក់ ជុងហ្គុកស្រវាកាំភ្លើងនៅក្នុងហោប៉ៅនៃពូកឡានហើយបម្រុងនឹងចុះ តែប្រអប់ដៃស្រឡូនក៏ចាប់គេជាប់ មិនអោយទៅណា

« កុំទៅអីបានទេ »
« ខ្ញុំខ្លាចលោកមានគ្រោះថ្នាក់ »
បូមីទឹកភ្នែកសឹងតែនឹងស្រក់ នាងស៊ូស្លាប់ខ្លួនឯង មិនចង់អោយគេចុះទៅប្រថុយជាមួយរឿងឆ្កួតឡប់បែបនេះទេ

« នៅក្នុងឡាន ! ហាមចេញទៅណាលឺទេ » ជុងហ្គុក
ជុងហ្គុកអង្អែលក្បាលបូមីហើយនាយក៏ប្រញាប់ចុះពីលើឡាន ទៅតតាំងជាមួយវា កូនប្រុសដើមទ្រូង5ហត្ថរឿងអីដែលត្រូវខ្លាចនោះ

« មិនបាច់ប្រាប់ក៏ដឹង ថាអាចៅហ្វាយញីរបស់ពួកឯងបញ្ជួនមក ហឹសស ថោកណាស់ដែលតើ ចាញ់គេហើយមិនព្រមទទួលស្គាល់ »
រាងក្រាស់ និយាយជាមួយនឹងទឹកមុខឌឺដង ឌឺទៅកាន់ពួកអាអ្នកលេង4អ្នកនោះ ដែលឈរទទឹមគ្នា ទាញកាំភ្លើងមកភ្ជង់ជុងហ្គុកគ្រប់ៗដៃ

« ថ្ងៃអង្សាររបស់ឯងហើយ និយាយចុះ »
« ចៅហ្វាយយើងគ្មានផ្លូវទុកអោយអាមនុស្សដែលមើលងាយគាត់រួចខ្លួននោះទេ ! ស្លាប់ទៅ »
បុរសនោះលើកាណុងកាំភ្លើងតម្រង់រកកណ្តាលក្បាលរបស់ជុងហ្គុក បូមីឃើញបែបនោះ នាងសំងំក្នុងឡានមិនបានទៀតក៏ប្រញាប់រត់ចុះទៅរកជុងហ្គុកទាំងទឹកភ្នែករហាមដាបៗថ្ពាល់ ។

« កុំធ្វើអីគេណា »
« បាញ់យើងទៅ អ្ហឹកក អ្ហឹកក »
បូមីឈរបាំងមុខជុងហ្គុក ! ពួកវាក៏ទម្លាក់កាំភ្លើងចុះ ហើយកេះខ្សិបខ្សៀវគ្នា

« ចៅហ្វាយមិនអោយធ្វើបាបស្រីម្នាក់នេះទេវើយ »

« និយាយគ្នាហើយថាមិច ? »
« ចុះមកធ្វើអី ? ឆ្កួតទេហ្អេ៎បូមី »
ជុងហ្គុក ស្ទុះទាញបូមីមកក្រោយខ្នងវិញ ។ តែបូមីនៅតែមានះ ចចេសមកឈរបាំងពីមុខជុងហ្គុកអោយទាល់តែបាន

« ប្រាប់ចៅហ្វាយពួកឯងទៅ មានរឿងអីមកជំរះជាមួយយើង ហាមធ្វើបាបប្រុសម្នាក់នេះ » បូមី
« ម្តងនេះដោះលែង ! ឆាប់ទៅអោយផុតៗទៅ »
ក្នុងចំណោម4អ្នកនៃគ្នាវា គឺមានអាម្នាក់នោះមាឌធំជាងគេហើយក៏ស្រែកអោយទាំងពីរអ្នកបូមីហើយនឹងជុងហ្គុកចេញទៅអោយផុតៗ មិនចាំយូ បូមីក៏ប្រញាប់ទាញជុងហ្គុកចូលឡានវិញ

      តែថា ...
  ~~  ផាំង 💥
  មួយគ្រាប់នេះទម្លុះចំកណ្តាលខ្នងរបស់ជុងហ្គុក ។ នាយទន់ជង្គង់ដួលព្រុះ ឈាមក្អួតចេញតាមមាត់ឈូ ...
 
« ជុងហ្គុក » បូមី
______________________________

អាណិត Z'Kook ណាស់ 😞

ChaeMin_ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now