𝐏𝐚𝐫𝐭 𝟏𝟕
[ សង្គ្រាមដណ្តើមស្រី 🌚 ]
________________________- ក្រុមហ៊ុន
ឡានបើកមកឈប់ងក់នៅពីមុខក្រុមហ៊ុន ទាំងពីរអ្នកក៏រហ័សចុះពីលើឡាន ជួនអីក៏ជួបនឹងអ្នកនាងយូអីុតែម្តង និស្ស័យរបស់ពួកគេត្រូវគ្នាខ្លាំងដល់ហើយ
« អ្នកនាងយូអីុ » ជុងហ្គុកហៅនាងដោយទឹកមុខញញឹម
« ជួនគ្នាដល់ហើយ » យូអីុក៏ញញឹមដូចគ្នា« និស្ស័យល្អជាង » ជុងហ្គុកនិយាយទាំងសើច បូមីបានត្រឹមញញឹមស្ងួតពីក្រោយខ្នងពួកគេ
បូមីសម្លឹងឃើញអ្នកណាក៏មិនដឹង សម្លក់សម្លឹងៗទាំងទឹកមុខកាចៗពីចំងាយដូចជាត្រៀមអោយហេតុមិនល្អ ទើបបូមីរហ័សចូលទៅញែកពួកគេទាំងពីរអោយបែកចេញពីគ្នាយូអីុនឹងជុងហ្គុក ធ្វើមុខមិនពេញចិត្តជាពិសេសគឺជុងហ្គុក ព្រោះបូមីស្រាប់តែចូលមកអបរឹតដៃរបស់គេ នេះនៅនឹងមុខស្រីដែលគេស្រលាញ់ទៀតណា លីបូមី មកធ្វើឆ្កួតអីនឹង
« លោកពូចាំនៅខាងក្នុង ប្រញាប់ទៅបានហើយ » បូមីអូសជុងហ្គុកចូលទៅខាងក្នុង
យូអីុតាមសម្លឹងមើលបូមីពីក្រោយមិនដាក់ភ្នែក តាមក្រសែរភ្នែកនាងមើលទៅ ដូចជាចង់អស់ល្អជាមួយបូមីហើយ« នាងធ្វើឆ្កួតអីនឹង ? » ជុងហ្គុកវាសដៃបូមីមួយទំហឹងចេញ បូមីរវាសតាមកម្លាំងដៃរបស់គេសឹងតែដួល តែសំណាងនាងទប់លំនឹងខ្លួនឯងជាប់
« នាងធ្វើរឹកពារឆ្កួតឡប់អីនៅនឹងមុខអ្នកនាងយូអុី? »
« នាងកើតរោគឆ្កួតអីហាស៎បូមី ? » ជុងហ្គុកស្រែកដាក់បូមីខ្លាំងៗ ស្រែកគំហកទាំងមិនស្តាប់បូមីបកស្រាយ« ខ្ញុំធ្វើព្រោះដើម្បីការពារលោកណាជុងហ្គុក » បូមី
« ការពារឆ្កួតឡប់អីនាង ? »
« កុំធ្វើរឹកពារទាំងនេះដាក់ខ្ញុំ ខ្ញុំស្អប់ ខ្ញុំមិនចូលចិត្ត » ជុងហ្គុករុញស្មារបូមីបន្តិចហើយក៏ដើរចូលបន្ទប់អគ្គនាយកបាត់ទាំងកម្រាល បូមីបានត្រឹមដកដង្ហើមធំដើរចូលតាមគេពីក្រោយ តាមជួយគេដោយអត់មានហេតុផលប្រាប់គេបែបនេះ គេជេរគេខឹងវាជារឿងធម្មតានោះទេ« មកហើយរឺ អើនែក៌ មិចក៏មុខក្រញ៉ូវបែបនេះ ? »
លោកចនសួរទាំងបារម្ភកូនប្រុស ធ្វើជាអគ្គនាយកគួរតែចេះញញឹមអោយស្រស់ផ្តល់ក្តីសុខអោយបុគ្គលិកនឹងការងារ ហើយមកមុខក្រម៉ូវៗបែបនេះបុគ្គលិកមិនរត់បាស់ជើងហើយទេហេស៎
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀