ភាគទី 43
[ អ្នកណាជាអ្នកបង្ក ? ]រំលងទៅប្រហែលជា1ម៉ោងពេទ្យមិនទាន់ចេញមកនោះទេជុងហ្គុកអង្គុយរងចាំខាំក្រៅទាំងអន្ទះអន្ទែងត្រជាក់ដៃត្រជាក់ជើងមិនយូលោកប៉ាអ្នកម៉ាក់របស់ជុងហ្គុកក៏បានមកដល់នៅឡើយតែប៉ាម៉ាក់របស់បូមីគាត់នៅឯជនបទទម្រាំតែឡើងមកដល់ទីក្រុងត្រូវចំណាយពេលប្រហែលពី4ទៅ5ម៉ោងឯណោះ ។
" បូមីយ៉ាងមិចហើយកូន " លោកស្រីចនក្រោយពីដឹងដំណឹងស្ទើរតែស្ទះខ្យល់រកដួលសន្លប់មិនដឹងប៉ុន្មានដងហើយទេ គាត់ស្រលាញ់អាណិតបូមីណាស់មិនគួរណាក្មេងស្រីល្អដូចជានាងត្រូវមករងគ្រោះជាច្រើនលើកច្រើនសារព្រោះជនអាក្រក់ទាំងនោះអញ្ចឹងសោះ
" ពេទ្យមិនទាន់ចេញមកទេអ្នកម៉ាក់ " ជុងហ្គុក
" ឯងទៅធ្វើបែបបទហើយរឺនៅជុងហ្គុក ? ទៅមើលផស្តុងតាងលទ្ធផលដែលខាងប៉ូលីសពិសោធន៍ថាជាអ្នកណាប៉ានឹងបានអូសក្បាលវាចូលគុកអោយវាដេកយាមគុកមួយជីវិត " លោកចនខឹងណាស់ចំពោះមនុស្សអាក្រក់ដែលធ្វើបាបកូនប្រសាររបស់គាត់ទោសរបស់មនុស្សអាក្រក់នោះវាសមតែនឹងស្លាប់អោយសមនឹងទង្វើររបស់វាតែណ្ហើយមានផ្លូវច្បាប់មកពាក់ព័ន្ធហើយបណ្តោយអោយច្បាប់ជាអ្នកដោះស្រាយទៅចុះ ។
" ខ្ញុំមិនទៅណាទេ ! មិនទៅណាទាំងអស់ "
" បើបេះដូងខ្ញុំនៅទីនេះអោយខ្ញុំទៅយ៉ាងមិចទៅលោកប៉ា "
ជុងហ្គុកដូចមនុស្សគ្មានវិញ្ញាណអង្គុយរងចាំទាំងគ្មានជំនឿចិត្តភ្នែកបោះសម្លឹងទៅទ្វារបន្ទប់សង្គ្រោះបន្ទាន់រហូតរងចាំដំណឹងពីគ្រូពេទ្យ ។ ពេទ្យក៏ដូចដឹងចិត្តរបស់គេណាស់និយាយចប់ភ្លាមគ្រូពេទ្យក៏បើកទ្វារដើរចេញមក ។
" ពេទ្យ ប្រពន្ធខ្ញុំយ៉ាងមិចហើយពេទ្យ ? "
" ខ្ញុំសូមចូលរួមត្រេកអរដល់អ្នកជំងឺមួយដំណាក់កាលព្រោះយើងបានលាងសំអាតក្រពះយកជាតិពុលចេញមកអស់ហើយ តែសុខភាពអ្នកជំងឺខ្សោយខ្លាំងណាស់ពេទ្យមិនហ៊ានសន្និដ្ឋានថារួចពីគ្រោះថ្នាក់ហើយរឺក៏នៅទេគឺត្រូវស្ថិតក្នុងបន្ទប់សង្គ្រោះមានការឃ្លាំមើលអាការះពីគ្រូពេទ្យគ្រប់ពេល " ក្រោយពីស្តាប់ពេទ្យនិយាយចប់ជុងហ្គុកក៏មានអារម្មណ៍ថាបានធូចិត្តបន្តិចដែលបូមីឆ្លងកាត់មួយដំណាក់កាលបាន តែក៏នៅតែព្រួយចិត្តព្រោះបូមីស្ថិតក្នុងសភាពគ្រោះថ្នាក់អាចមានផលវិបាកគ្រប់ពេល ។ ជុងហ្គុកអោនគោរពគ្រូពេទ្យជាការអរគុណ ពេទ្យក៏បានអនុញ្ញាតអោយគេអាចចូលទៅក្បែរអ្នកជំងឺបានតែត្រូវការពារអោយបានត្រឹមត្រូវ ជុងហ្គុកពាក់អាវការពារដែលគ្រូពេទ្យបានរៀបចំអោយរាងកាយបូមីនៅទន់ខ្សោយអាចងាយឆ្លងមេរោគពីខាងក្រៅបាន ចំណែកឯពេលវេលាដែលជុងហ្គុកបានក្បែរបូមីគឺ10នាទីប៉ុណ្ណោះ
" បូមី "
ជុងហ្គុកស្លុតចិត្តណាស់នៅពេលដែលឃើញសភាពរបស់បូមីនៅពេលនេះទឹកមុខនាងស្លេកស្លាំងត្រូវដេកដោយដាក់អុកសុីសែនជំនួយក្បាុលរបស់នាងត្រូវដេកជាច្រើនថ្នេររីឯដៃខាងឆ្វេងរបស់នាងក៏ត្រូវបាក់ទៀត ឧបករណ៍ស្ទង់បេះដូងលោតទឺតៗរហូតធ្វើអោយជុងហ្គុកតក់ស្លុត ។ មនុស្សស្រីដែលធ្លាប់តែសប្បាយរីករាយ មានស្នាមញញឹម មានសុភមង្គល់នាងផ្តល់សុភមង្គល់អោយគេនៅក្បែរគេលើកទឹកចិត្តគេគ្រប់បញ្ហា តែនៅពេលនេះនាងក៏ធ្លាក់ក្នុងសភាពមួយដែលគ្រោះថ្នាក់បំផុតទាំងដែលគេនៅក្បែរនាងហើយនៅតែជួយនាងមិនបាននៅតែអោយមនុស្សអាក្រក់ធ្វើបាបនាងគេពិតជាអត់បានការខ្លាំងណាស់ ។
" បូមី ! អូនត្រូវតែតស៊ូឡើងណាប្រពន្ធសម្លាញ់ "
ជុងហ្គុកក្តាប់ដៃបូមីជាប់ទឹកភ្នែកស្រោបដោយកំហឹងក៏ស្រក់ចុះមកតក់ៗ គេគំគួនណាស់មនុស្សស្រីដែលគេស្រលាញ់ធ្លាក់ដល់ដំណាក់កាលនេះអាអ្នកបង្កកុំសង្ឃឹមឡើយថារួចខ្លួន
" កុំបារម្ភ ! អូនសម្រាកព្យាបាលខ្លួនអោយស្រួលចុះ "
" មនុស្សអាក្រក់បងនឹងដាក់ទោសវាសងជួសអូនមិនខាន "
ជុងហ្គុកនៅក្បែរបូមីជាមួយនឹងពេលវេលាមានតម្លៃរយះពេលខ្លីត្រឹមតែ10នាទី ! ក្រោយមកក៏អស់ពេលវេលាសួរសុខទុក្ខជុងហ្គុកក៏ដើរចេញមកវិញទាំងទឹកមុខរាបស្មើរជាទីបំផុត
" លោកប៉ាអ្នកម៉ាក់ផ្ញើរបូមីផង "
" បើលោកប៉ាអ្នកម៉ាក់ក្មេកមកផ្តាំសំទោសគាត់ផងខ្ញុំមានធុរះ "
គោលដៅគឺដៅនៅក្នុងចិត្តរបស់ជុងហ្គុកច្បាស់ណាស់ហើយមុខសញ្ញាក៏មានតែមួយនោះដែល ! មនុស្សអាក្រក់មិនគួរទុកអោយវាបានដកដង្ហើមដោយសុខស្រួលយូយ៉ាងនេះទេ ដូចជាវាគួរតែដេកដកដង្ហើមនឹងស្លាប់យ៉ាងវេទនានៅក្នុងគុគប៉ុណ្ណោះ ។
" ឯងទៅណា ? " លោកចន
" ខ្ញុំមានធុរះតែប្រញាប់មកវិញទេលោកប៉ា "
លោកចនក៏មិនសួរដេញដោលទៀតព្រោះគឹតថាកូនអាចនឹងនៅនិយាយរឿងក្តីជាមួយប៉ូលីស ។
ជុងហ្គុកបើកឡានមកជារឿយៗក្នុងគោលដៅពីរតែមួយទៀតគឺអោយកូនចៅបក្សពួករបស់គេទៅចាត់ការ តែក៏ទទួលបានដំណឹងភ្លាមៗថាគោលដៅមួយនោះមិនបានចូលផ្ទះនោះទេគេចខ្លួនបាត់តាំងពីថ្ងៃដែលត្រូវបំបាក់មុខនោះមកម្លេះ ! ជុងហ្គុកដឹងរឿងបែបនេះជាមុនរួចហើយទើបគេតម្រង់គោលដៅត្រូវព្រួញល្អមិនអោយខាតពេល ។
ទេត ! ទេត ! ទេត ! ទេត
ពពួកកូនចៅដែលយាមមុខភូមិគ្រិះត្រកូលវិននាំគ្នាឆ្លេឆ្លាៗព្រោះឃើញវត្តមានរបស់ជុងហ្គុកមកដោយមិនអោយដឹងជាមុនថែមទាំងចុចសុីផ្លេយកមិននិយាយពីទាល់តែសោះ ។
" បើកទ្វារយើងមករកចៅហ្វាយពួកឯង " ជុងហ្គុក
" ចៅហ្វាយ មិន... "
" ប្រាប់ថាអោយបើកទ្វារ "
ជុងហ្គុកគំហកស្រែកខ្លាំងៗហើយអាម្នាក់នោះក៏ញាក់ត្របកភ្នែកប្រាប់គ្នាវាអោយបើកទ្វារអ្នកណាមិនស្គាល់ចនជុងហ្គុកនោះកាលពីនៅសង្វៀនខុសច្បាប់ឯជាយក្រុងនោះបំបាក់មុខចៅហ្វាយមិនតឹចទេ ។ ជាគូសត្រូវនឹងគ្នាសុីសាច់ហុតឈាមច្បាស់ណាស់ជុងហ្គុកហ៊ានមករកចៅហ្វាយដល់កន្លែងទាំងចិត្តឆៅបែបនេះច្បាស់ជាមានរឿងអោយសប្បាយមើលទៀតហើយ ! បើមកបង្ករឿងកុំសង្ឃឹមថារួចខ្លួនព្រោះទីនេះជាទឹកដីរបស់គេមិនស្រួលចេញពីទីនេះមិនផុតទេ
" រឿងយើងពួកឯងកុំចេះដឹង "
ជុងហ្គុកចុះពីលើឡានក៏ចង្អុលមុខកូនចៅសុីនហ៊ុនគ្រប់គ្នាទាំងមិនខ្លាចញញើតទាល់តែសោះហើយបន្ទាប់មកគេក៏ដើរចូលទៅក្នុងភូមិគ្រិះនោះទៅរកសុីនហ៊ុនតែម្តង ។ ស៊ុងហ៊ុនជាអតីតគូដណ្តឹងរបស់យូអុី ហើយក៏ហួងហែងយូអុីខ្លាំងណាស់ចុះបើយូអុីបញ្ជារគេអោយធ្វើរឿងអាក្រក់ៗទាំងនោះតើសុីនហ៊ុនបដិសេធដែលទេ ? ពីរអ្នកនេះច្បាស់ជាមានចំណែកពាក់ព័ន្ធនឹងគ្នាមិនខាន ។
ផាំង ! ប្រាវ ...
ជុងហ្គុកធាក់ទ្វារបន្ទប់មួយទំហឹងរាងកាយក្រាស់ដែលកំពុងដេកលើគ្រែជាមួយនឹងដបទឹកថ្នាំលាងរបួសក៏ភ្ញាក់កន្ត្រាក់ខ្លួន ! សុីនហ៊ុនដែលស្ថិតក្នុងសភាពបបូរមាត់ស្លេកស្ងួតកំព្រឹសសម្លឹងទៅជុងហ្គុកទាំងឆ្ងល់ ? គេមើលដឹងថាជុងហ្គុកកំពុងតែខឹងសម្បាខ្លាំងចុះហេតុអីក៏បង្ករឿងនៅទីនេះវិញក្រែងគេលែងរវល់បញ្ចប់សង្គ្រាមហើយតើ ?
" ឯងមានការអីជាមួយយើង ? មកទីនេះធ្វើអី ? "
" នៅមានមុខមកសួរទៀតអាថោកទាប "
ជុងហ្គុកចាប់ក្របួចក៎អាវរបស់សុីងហ៊ុនឡើង ហើយក៏ដាល់មួយដៃអោយសុីនហ៊ុនព្រួសឈាមចេញមកប្រឡាក់ពូក
" ឯងធ្វើបាបបូមីរបស់យើងធ្វើអី ? "
" ពីពេលណា ? ឯងឆ្កួតទេដឹង ? "
" យើងទើបតែរួចពីស្លាប់យើងទៅធ្វើបាបបូមីរបស់ឯងពីពេលណា ? ហើយយើងទៅឆ្កួតធ្វើបាបនាងធ្វើអី " សុីនហ៊ុនស្រែកខ្លាំងៗដាក់វិញអោយជុងហ្គុកមានសតិខ្លះមកដល់ក៏ដាល់យកថែមទាំងស្រែកសួរថាធ្វើបាបស្រីសំណព្វរបស់គេទៀត ? ហើយអោយធ្វើបាបយ៉ាងមិចបើទើបរួចពីស្លាប់ដោយសារស្នាដៃស្រីបិសាចនោះដែលនឹង !?!==========================
2ករណីជាប់គុកមួយជីវិតយ៉ាងស្រួល 🌚
ChaeMin_ឆេមីន🥀
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀