Because Of You

786 41 0
                                    

ភាគទី 49  
« អូនទ្រាំសិនណា ! បងទៅជួយអូនហើយ »

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ព្រឹកអម្បាញមិញសោះពេលនេះក៏ស្រាប់តែយប់ទៀតហើយ ! តែចំពោះមនុស្សដែលដេករងចាំពន្លឺនៃក្តីសង្ឃឹមដេករងចាំថាអាចនឹងមានសង្ឃឹមមានមនុស្សមកជួយ ពេលវេលាមួយថ្ងៃសម្រាប់នាងពិតជាយូសែនយូខ្លាំងណាស់ ។ បូមីរាងកាយត្រូវជាំយ៉ាងដំណុំគ្មានកម្លាំងសូម្បីតែក្រោក នាងផ្តេកខ្លួនដេកលើកន្លែងដែលកខ្វក់ភ្នែកបើកព្រឹមៗបបូរមាត់ម្ហបៗទន្ទេញឈ្មោះជុងហ្គុកជាប់មាត់ ! នាងទន្ទេញបណ្តើរនឹកឃើញពេលវេលាដែលធ្លាប់មានក្តីសុខជាមួយនឹងគ្នាបណ្តើរ វាពិតជាលឿនខ្លាំងណាស់ក្តីសុខមិនទានបានប៉ុន្មានផងក៏រលាយទៅអស់អញ្ចឹងបានគេនិយាយថាមានឱកាសបាននៅក្បែរគ្នាហើយគួរតែក្តោបក្តាប់ពេលវេលាអោយបានល្អជីវិតមនុស្យយើងគឺមិនទៀងនោះទេ ។

    " ណេះ ! សុីបាយទៅក្រែងងាប់មុនពេលយើងធ្វើបាបនាងឯងទាំងមិនទាន់បានឆ្អែតឆ្អន់ " យូអុីទម្លាក់បាយមួយប្រអប់ទៅអោយបូមីធ្វើដូចចែកទានអោយសត្វទៅហើយ ខួរក្បាលនាងទំនងជាស្តារលេងបានហើយចងដៃចងយ៉ាងជាប់ទៅអោយបូមីញាំបាយបានយ៉ាងមិច ?

    " យើងអោយនាងសុី ឆាប់សុីភ្លាម "
    " ដៃជាប់ចំណង " បូមីត្រដរនិយាយនាងសម្លេងស្រាល
    " បាន ! ចាំយើងជួយ " យូអុីបើកប្រអប់បាយឡើងហើយក៏ក្តាប់យ៉ាងពេញដៃ ! ដៃម្ខាងរបស់នាងក៏ចាប់សក់ក្បាលរបស់បូមីឡើងទាញបូមីអោយក្រោកតាមកម្លាំងដៃរបស់នាងហើយចំណែកឯដៃដែលកំពុងក្តាប់បាយនោះក៏យកទៅញាត់មាត់របស់បូមីឡើងពេញហើយក៏ខ្ទប់មិនអោយបូមីក្អួតចេញមកទៀត ។

    " សុីទៅ សុីអោយច្រើនទៅមីសត្វអានាថា "
    " ចាំយើងជួយចិញ្ចឹមនាងឯងអោយដល់ថ្ងៃស្លាប់ " 
យូអុីប្រឹងញាត់បាយចូលក្នុងមាត់របស់យូអុីហើយចុងក្រោយនាងក៏ក្តាប់បាយនោះយកទៅញីពេញមុខពេញមាត់ប្រឡាក់រាងកាយរបស់បូមីឡើងស្រម៉េកស្រម៉ក់គគ្រិចមើលមិនយល់

    " ខេះ ខេះ ខេះ ខេះ " បូមីក្អកចេញមក
    " ស្រេកទឹកហេស៎ ? បើស្រេកទឹកចាំអោយទឹកផឹក "
យូអុីសើចហឹសៗៗៗ ហើយក៏ដើរទៅយកទឹកមួយដប បន្ទាប់មកនាងក៏យកទឹកនោះមកស្រោចពីលើក្បាលស្រោចពេញរាងកាយរបស់បូមីធ្វើអោយសើមជោគ ។ សំណើមទឹកប៉ះនឹងស្នាមរបួសធ្វើអោយឈឺពើតផ្សារបូមីយំខ្សិបខ្សួលទាំងឈឺចាប់

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now