ភាគទី 53
« មិនថាអូនក្លាយជាបែបណាក៏បងនៅតែស្រលាញ់អូន »បីថ្ងៃក្រោយមក !
មានរឿងជាច្រើនដែលត្រូវមមាញញឹកក្នុងការធ្វើ ជុងហ្គុកម្នាក់ឯងត្រូវចូលរួមក្នុងការកាត់ក្តីពីទោសកំហុសរបស់យូអុីផងហើយក៏ត្រូវចូលក្រុមហ៊ុនមើលការងារដែលគេកំពុងទទួលខុសត្រូវផង ។ ដោយឃើញបូមីមិនទាន់ដឹងខ្លួននៅឡើយណាមួយនាងក៏មានលោកប៉ាហើយនឹងអ្នកម៉ាក់បង្កើតក៏ដូចជាម៉ាក់ក្មេកចាំមើលថែមហើយដូចច្នេះជុងហ្គុកក៏ផ្តាច់ខ្លួនចេញទៅធ្វើកិច្ចការផ្សេងៗទាល់តែយប់អាធ្រាតទើបទៅកំដរបូមីនៅឯមន្ទីរពេទ្យ ...។_ សាវានាការកាត់ក្តី !
ទាំងមេធាវីចុងចោទហើយនឹងដើមចោទកំពុងតែតវ៉ាក្តី យូអុីគ្មានសង្ឃឹមឈ្នះស្រាប់ទៅហើយក៏ព្រោះតែទោសកំហុសមួយនោះធ្ងន់ធ្ងរហើយក៏សុទ្ធតែមានសាក្សីចេញមកចោទប្តឹងនាងត្រឹមត្រូវ ដែលតវ៉ាក្តីក៏ព្រោះតែចង់អោយតុលាការបន្ធូរបន្ធយទោសនាងមិនអោយជាប់គុកដល់មួយជីវិតប៉ុណ្ណោះ ។
" ឯងត្រៀមខ្លួនរួចហើយមេនទេ ? " ជុងហ្គុកសួរទៅសុីនហ៊ុន
" យូហើយ គ្រាន់តែយើងចង់មកកំដរនាងអោយដល់ថ្ងៃចុងក្រោយ ទោសប៉ុនប៉ងសម្លាប់មនុស្សបើទោះជាជនរងគ្រោះមិនស្លាប់ តែតុលាការប្រាកដជាដាក់ទោសធ្ងន់ធ្ងរហើយ ច្បាប់នៅតែជាច្បាប់ "
សុីនហ៊ុនគ្មានជំនឿចិត្តថាជាតិនេះបានរួមរស់ជាមួយនឹងយូអុីបានជាប្តីប្រពន្ធនោះទេ ព្រោះតែចិត្តនៅស្រលាញ់មិនអាចកាត់បានទើបសុីនហ៊ុនមកកំដរនាងអោយដល់ទីបញ្ចប់ ! បន្តទៅមុខវាអាចនឹងពិបាកសម្រាប់គេដែលត្រូវជ្រើសរើសយកស្នេហាថ្មីដើម្បីបង្កើតកូនចៅជាមួយគ្នា តែព្រហ្មលិខិតបានកំណត់រួចមកហើយក៏ត្រូវតែទទួលអោយបាន ។" មានជួបមានបែក ! ពួកឯងមិនមេនជាគូនឹងគ្នា " ជុងហ្គុក
" គូដែលតែគូកម្ម " សុីនហ៊ុន
មេធាវីទាំងសងខាងបានតវ៉ាក្តីដល់នាទីបញ្ចប់ តុលាការផ្តល់ពេលវេលាអោយក្រុមជំនុំជំរះក្តីមូលមតិគ្នាមួយភ្លែត ទើបប្រកាសការកាត់ក្តីលើកចុងក្រោយអោយមានប្រសិទ្ធភាព ។" ក្រុមជំនុំជំរះក្តីអស់លោកមានលទ្ធផលហើយរឺនៅ ? " ចៅក្រម
" លោកចៅក្រម ! មានលទ្ធផលហើយ "
" តាមការវែកញ៉ែកត្រឹមត្រូវពីក្រុមជំនុំជំរះក្តីទាំងអស់ពួកយើងសុំមូលមតិថាអ្នកនាងចាងយូអុីទោសពីបទប៉ុងប៉ងសម្លាប់នឹងបង្ករបួសស្នាមធ្ងន់ធ្ងរលើជនរងគ្រោះគឺបានសម្រេច "
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀