_ មួយអាទិត្យកន្លងផុតទៅ !
ជុងហ្គុកត្រូវរស់នៅបែកពីបូមីតាមពាក្យសំដៅដែលនាងបានសុំគឺបែកគ្នារយះពេលមួយខែតែនៅពេលនេះទើបតែបានមួយអាទិត្យនោះទេ ជុងហ្គុកពិតជាមានការលំបាកខ្លាំងណាស់ក៏ព្រោះតែរស់នៅមិនបានជួបមុខមិនបានលឺដំណឹងកុំតែខលទូរស័ព្ទទៅរកបូមី ! បូមីក៏លើកហើយបានស្តាប់លឺសំឡេងរបស់នាងខ្លះបើអោយនាងស្ងាត់សូន្យឈឹងគេច្បាស់ជាដាច់ខ្យល់ស្លាប់មិនខានទេ >< ។ ពេលនេះជាពេលល្ងាចហើយជុងហ្គុកកំពុងតែជិះឡានលំហែរលេងជាមួយនឹងសុីងហ៊ុន ដោយអោយសុីងហ៊ុនជាអ្នកបើកទាំងពីរអ្នកកំសត់ស្នេហ៍ដូចគ្នាត្រូវមនុស្សជាទីស្រលាញ់បង្អត់មិនអោយជួបមុខដូចគ្នាម្លោះហើយទើបដើរជាមួយគ្នាត្រូវសុីចង្វាក់ខ្លាំង ពេលនឹកអូនៗពិបាកទ្រាំខ្លាំងក៏ផឹកទាល់តែស្រវឹងផឹកទាល់តែសន្លប់ក្រោកពីសន្លប់ហើយក៏សេដទៀត
" ធ្វើមុខដូចឈឺជុះ ? យ៉ាងមិចឈឺជុះហ្អេស៎ ? " សុីងហ៊ុនឃើញជុងហ្គុកធ្វើទឹកមុខជូហួញណាមួយក៏ឃើញគេស្ងាត់មិនមាត់ដែលទើបសុីងហ៊ុនសួរ ជុងហ្គុកនៅពេលនោះក៏បែរទៅរកសុីងហ៊ុនហើយក៏ខោកមួយក្រញ៉លឺសូរតែខ្លួក ។
" មកខោកយើងធ្វើអី ? "
" អ្នកណាថាឈឺជុះ ? កំពុងនឹកប្រពន្ធទៅវិញទេ "
" នឹកប្រពន្ធរឺនឹកពេលឡើងគ្រែជាមួយប្រពន្ធ "
" ទាំងពីរយ៉ាងនឹង ! អូយយ៎ ស្រមៃពេលនោះហើយក្តីសុខ "
នឹកឃើញពេលដែលមានក្តីសុខជាមួយគ្នាកាលយប់នោះគឺពិសេសមេនទេនដល់ថ្នាក់ជុងហ្គុកជាប់ចិត្តដេកស្រមើស្រមៃ ។ បូមីលេងសើចជាមួយផ្លូវអារម្មណ៍របស់គេច្រើនខ្លាំងណាស់កុំតែជាប់សន្យាទេទើបគេទ្រាំចាំមើលតែដល់ថ្ងៃនោះនៅពេលណាត្រៀមខ្លួនចុះ >< ។" បូមី ! លឺអ្វីដែលវានិយាយរឺក៏អត់នឹង ? " សុីងហ៊ុន
" ស្អីឯងលេងសើចស្អី ? " ជុងហ្គុកសួររួចហើយសុីងហ៊ុនក៏សើចហើយបន្ទាប់មកសុីងហ៊ុនក៏បើកស្ពីកឃឺអោយជុងហ្គុកបានលឺ មុននោះជុងហ្គុករវល់តែភ្លឹកទើបមិនបានលឺសំឡេងទូរស័ព្ទដែលគេបានខលមករកសុីងហ៊ុននោះទេ ។ បូមីជារៀងរាល់ថ្ងៃគឺនាងធ្វើចិត្តរឹងនិយាយព្រងើយៗជាមួយនឹងជុងហ្គុកតែនាងក៏លួចខលមករកសុីងហ៊ុនដើម្បីដឹងពីដំណឹងរបស់ជុងហ្គុកព្រោះដឹងថាពីរអ្នកនេះស្និតស្នាលជាមួយគ្នានៅក្បែរគ្នារហូត ! ប្រពន្ធមួយណាដែលថាដាច់ចិត្តពីប្តីទៅតែប្រពន្ធមួយនេះចម្លែកស្រលាញ់ដែលតែធ្វើមាត់រឹង ។
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀