Because Of You

838 32 0
                                    

ភាគទី 56
« នឹកអូនឡើងចង់កើតឆ្កួត 😿 »

ចំពោះការចាកចេញមួយនេះអាចធ្វើអោយជុងហ្គុកឈឺចាប់តែចំពោះបូមីគឺនាងគឹតថានាងសម្រេចចិត្តត្រឹមត្រូវហើយ ! ការចាកចេញមួយនេះមិនមេនថានាងបោះបង់ចោលក្តីស្រលាញ់ចាកចោលគេជារៀងរហូត តែសម្រាប់ការចាកចេញនៅពេលនេះនាងគ្រាន់តែចង់ធ្វើអោយអារម្មណ៍ខ្លួនឯងស្រស់ស្រាយដូចកាលពីគ្រាមុន បំភ្លេចរឿងគ្រប់យ៉ាងចោលអោយអស់ ហើយបំណងដែលធំបំផុតសម្រាប់នាងនោះគឺព្យាបាលធ្វើអោយខ្លួនឯងក្លាយជាបូមីដូចកាលពីមុន ។ នៅពេលនេះនាងក៏បានមកដល់ផ្ទះរបស់នាងនៅឯជាយក្រុងហើយ បូមីដើរសម្លឹងគ្រប់យ៉ាងនៅក្នុងផ្ទះត្បិតតែផ្ទះរបស់នាងតូចបន្តិចមេន តែពោរពេញទៅដោយសុភមង្គល់ខ្លាំងណាស់សម្រាប់នាង

    " បូមីកូន ! ហត់ដែលទេ ? "
    " ធ្វើដំណើរមកពីឆ្ងាយហើយទើបតែក្រោកពីឈឺទៀតទៅសម្រាកនៅបន្ទប់ទៅកូន " អ្នកម៉ាក់បូមី និយាយទាំងបារម្ភទៅកាន់កូនស្រី
    " មិនហត់ទេម៉ាក់ ឃើញផ្ទះហើយកក់ក្តៅណាស់ "
    " កូនថានឹងយកលុយសន្សុំទៅទិញសំភារះខ្លះៗយកមកដាក់ផ្ទះ នឹងបានរៀបចំផ្ទះអោយមានសភាពថ្មីជាងមុន " តាមរយះកាយវិការហើយនឹងពាក្យសំដីរបស់នាងធ្វើអោយអ្នកម៉ាក់ចាប់ផ្តើមមិនស្រួលក្នុងចិត្តមិនដឹងថាពាក្យសំដីក្បត់នឹងចិត្តខ្លួនឯងរឺក៏អត់ទេ ?

    " យើងនេះសន្យាជាមួយគេហើយណាថាទៅចោលគេតែមួយរយះ កុំក្បត់នឹងពាក្យសន្យាហើយមនសិការខ្លួនឯងអោយសោះ " អ្នកម៉ាក់និយាយដាស់តឿនចិត្តរបស់កូនស្រីព្រោះគាត់អាចទាយដឹងពីចិត្តអវិជ្ជាមានរបស់បូមីប្រហែលជាចង់រត់ចោលជុងហ្គុកហើយ ។

    " ម៉ាក់និយាយអីនឹង ? មួយរយះគឺមួយរយះហើយ "
    " លែងនិយាយជាមួយម៉ាក់ហើយទៅមើលចំការវិញ "
បូមីមិនចង់អោយអ្នកណាមើលធ្លុះពីចិត្តរបស់នាងច្រើនជាងនេះ នាងក៏ប្រញាប់គេចចេញភ្លាមៗ នាងយកមួកមកពាក់ហើយក៏ដើរទៅមើលចំការរបស់នាងដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មាន ។

គ្រួសាររបស់បូមីសំបូរដីច្រើនហើយក៏ជាដីដែលមានជីវជាតិខ្ពស់ទៀតដំបូងឡើងលោកប៉ាបូមីក៏ដាំដំណាំធម្មតាទុកគ្រាន់ហូបលក្ខណះគ្រួសារ តែយូៗទៅគាត់ក៏ចាប់ផ្តើមបណ្តុះពូជដើមក្រូចផង ទំពាំងបាយជូផង ហើយក៏ផ្លែប៉ោមតែក៏មានមិនច្រើនដើមដែល ។ រយះពេលដែលបូមីចេញទៅរស់នៅផ្ញើរខ្លួននឹងគ្រួសារត្រកូលចនក៏តាំងពីក្មេងវ័យមកម្លេះ អញ្ចឹងហើយគ្រប់យ៉ាងដែលប៉ានាងបានដាំពេលនេះក៏ធំធាត់ចេញផ្លែផ្កាអស់ហើយ ។ បូមីលាតសន្ធឹងដៃព្រោះទទួលបានអារម្មណ៍ថាមានខ្យល់បក់មក នាងបន្ធូអារម្មណ៍ទម្លាក់ទុក្ខសោកអោយហោះទៅតាមរយះខ្យល់អាកាស មួយស្របក់ក្រោយមកក៏ទទួលបានអារម្មណ៍ស្រស់ស្រាយជាងមុន ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now