ភាគទី 46
« ស្ងប់សុខហើយ !!! »
« ជាអ្នកណា ?!? »បូមីបានក្រោកដឹងខ្លួនគ្រូពេទ្យជំនាញដែលមើលថែទាំនាងក៏បានមកពិនិត្យម្តងទៀតអោយប្រាកដក្នុងចិត្តថានាងអស់អីហើយទើបជុងហ្គុកផ្តល់ដំណឹងមួយនេះទៅផ្ទះរបស់គេអោយបានដឹង ។ ទាំងប៉ាម៉ាក់បង្កើតទាំងប៉ាម៉ាក់ក្មេករបស់នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញនាងវិលមកជាដូចដើមវិញដូចច្នោះ ។
" ផុតទុក្ខហើយណាកូនម្តាយ ! "
" គេងយូបែបនេះម៉ាក់ភ័យខ្លាំងណាស់បូមី " អ្នកម៉ាក់បូមី និយាយបណ្តើរអោបកូនស្រីបណ្តើរ លោកប៉ាវិញក៏កាន់ដៃកូនស្រីជាប់ ។
" ចាប់ទុកថាអស់គ្រោះចុះណាកូន "
" ចេញពីពេទ្យវិញម៉ាក់ធ្វើបុណ្យរំដោះគ្រោះ3យប់3ថ្ងៃអោយគ្រួសារយើងរស់នៅបានសុខសាន្តវិញ " លោកស្រីចន
" អរគុណណាស់អ្នកម៉ាក់កូនពិតជារំភើបណាស់ដែលបារម្ភកូនបែបនេះ " មិនខុសទេនាងជាមនុស្សល្អសាងល្អមកតាំងពីតូចក្រូចឆ្មារស់នៅជាមួយអ្នកមានវង្សត្រកូលតែនាងមិនដែលលោភលន់មិនដែលសាងកម្មពារលើអ្នកណា លើកលែងតែមនុស្សងងិតងងុលហៅលែងលឺប៉ុណ្ណោះដែលចងកម្មពារជាមួយនាង ។ មនុស្សល្អព្រះតែងតែប្រទានពរដល់ទៅណាក៏សុខសប្បាយមានមនុស្សតាមស្រលាញ់ច្រើនបែបនេះ
" តើខ្ញុំមកខុសពេលដែលទេ ? " លោកចាងនឹងលោកស្រីចាងដើរចូលមកទាំងចិត្តរាងខ្លាចរអារបន្តិច ទង្វើរអាក្រក់របស់កូនស្រីគាត់ធ្វើអោយគាត់ងើបមុខលែងរួចមិនហ៊ានងើបមុខមើលអ្នកណាទៀត ។ មកពេលនេះក៏បង្ខំចិត្តគាត់ដើរចូលទាំងអារម្មណ៍ភ័យខ្លាចមិនដឹងថាត្រូវគេដេញចេញមកវិញផងរឺក៏អត់ ?
" ខ្ញុំពីរអ្នកស្វាមីចង់មកសួរសុខទុក្ខក្មួយស្រី "
" តើអ្នកទាំងអស់គ្នាស្វាគមន៍ដែលទេ ? បើមិនស្វាគមន៍សូមទទួលយកអំណោយទឹកចិត្តមួយនេះផង " លោកស្រីចាងក៏ហុចកន្ត្រកដែលមានបាច់ផ្កានឹងយុិនសុិនសម្រាប់ប៉ូវរាងកាយអោយឆាប់រឹងមាំ គ្រប់គ្នានៅក្នុងបន្ទប់មិនមេនថាមិនស្វាគមន៍នោះទេតែត្រូវសម្រេចលើបូមីថាព្រមទទួលគ្រួសារនេះរឺក៏អត់ ?
" មិនអីទេលោកពូអ្នកមីង ! រឿងនេះមិនទាក់ទងនឹងលោកពូអ្នកមីងនោះទេ ខ្ញុំអរគុណណាស់សម្រាប់ទឹកចិត្តមួយនេះ " បូមីលើកដៃសំពះអរគុណ កូនខុសមិនពាក់ព័ន្ធជាមួយនឹងម្តាយឪពុកនោះទេហើយបូមីក៏មិនមេនជាមនុស្សដែលគុំគួនអីនោះដែល ។
" ទឹកចិត្តក្មួយពិតជាល្អប្រពៃខ្លាំងណាស់ "
" ជួនពរអោយក្មួយជួបតែក្តីសុខ ឆាប់ជាណាក្មួយហើយពូក៏ចង់មកសំទោសជំនួសកូនពូដែល ពូមិនដឹងថាមានអ្វីមកសំទោសក្រៅពីម្រាមដៃ10នោះទេ " លោកចាងរកសំពះសំទោសបូមី តែបូមីក៏ឃាត់មិនអោយធ្វើបែបនេះ ។
" កុំធ្វើបែបនេះអីលោកពូ ! មិនសាកសម្យទេ "
" លោកពូអ្នកមីងមិនបានខុសគ្រាន់តែលោកពូអ្នកមីងជាឪពុកម្តាយ ខ្ញុំក៏ដូចគ្នាគួរតែសំទោសដែលជាចំណែកធ្វើអោយយូអុីឈឺចាប់រហូតដល់គុំគួនធ្វើរឿងហួសប្រមាណបែបនេះ សង្ឃឹមថាលោកពូនឹងរកយូអុីឃើញហើយបញ្ចុះបញ្ចូលនាងអោយដើរតាមផ្លូវច្បាប់ផងចុះ "
ពាក្យសំដីគ្រប់ម៉ាត់ដែលនាងបាននិយាយធ្វើអោយជុងហ្គុកមានមោទនភាព នាងមិនត្រឹមតែមានចិត្តស្អាតស្អំតែនាងក៏មានព្រហ្មវិហារធម៍ទៀតគេពិតជាស្ញប់ស្ញែងចំពោះនាងខ្លាំងណាស់ ។
" អរគុណណាស់ក្មួយអរគុណ "
ក្រោយពីសម្រុះសម្រួលរួចហើយក៏បន្តនិយាយគ្នាមួយសន្ទុះទើបលោកចាងហើយនឹងលោកស្រីចាងត្រឡប់ទៅវិញ ! មួយអាទិត្យជាងមកនេះគាត់វីវក់មិនស្ទើរនោះទេឯណាខាងប៉ូលីសផង ជួលខាងអ្នកសុើបផង ការងារផងអ្នកកាសែទផង គ្រប់ច្រកល្ហក កំហុសដែលកូនសាងប្រែជាគំនាបវិបត្តិយ៉ាងធំធេងគៀបសង្កត់លើឪពុកម្តាយប្រឹងរកច្រកចេញ ។
" អូនមើលទៅឃ្លានហើយណាបងទៅរកបបរមកអោយអូនញាំ "
" អរគុណច្រើន "
ជុងហ្គុកថើបបូមីនៅចំពោះមុខប៉ាម៉ាក់ទាំងសងខាងទាំងមិនខ្មាស់អៀនហើយក៏ចេញពីបន្ទប់បាត់ទៅ ទៅរកបបរមកអោយនាងញាំ ! សន្លប់យូថ្ងៃញាំតែសេរ៉ូមជីវជាតិមិនគ្រប់គ្រាន់ទេលើកនេះបែបម៉ៅទាំងផ្សារហើយមើលទៅដើម្បីប៉ូវប្រពន្ធ ។
ប្រហែលជាកន្លះម៉ោងជុងហ្គុកក៏បានត្រឡប់មកវិញជាមួយរបស់ញាំសម្រាប់ប៉ូវប្រពន្ធឡើងពេញដៃ មានស៊ុបផងមានបបរផង មាននំជាច្រើនមុខទឹកដោះគោផ្អែមទឹកដោះគោស្រស់ ផ្លែឈើ ស្អីៗក៏មានដែលទិញយកមកប៉ូវប្រពន្ធ ។
" ស្លាប់ហើយច្រើនម្លឹងៗកូន " អ្នកម៉ាក់បូមី
" បែបនេះហៅថាល្អិតល្អន់ណាអ្នកដន្លង ! កូនប្រុសខ្ញុំស្រលាញ់បូមីយ៉ាងណាអ្នកដន្លងមើលតែរបស់ញាំនេះទៅដឹងហើយ " លោកស្រីចន
" កុំរំខានក្មេងៗអីអូន យើងត្រឡប់ទៅផ្ទះទៅគឹតរៀបចំពិធីមង្គល់ការវិញទៅល្អជាងដន្លងស្រីប្រុសមកហើយកុំអោយខាតជើង " លោកចន
ចាស់ៗនិយាយស្រុះស្រួលគ្នាហើយក៏ចាកចេញទៅបាត់ទុកពេលវេលាអោយកូនៗបាននៅផ្អែមល្ហែមតែពីរអ្នកអោយបានច្រើន ។
" ប្រុងអោយអូនកើតជ្រូករឺយ៉ាងមិច ? "
" ជ្រូកនឹងហើយកូនច្រើនហើយស្រួលកើតទៀត "
" ចនជុងហ្គុក !!! " បូមីបូញមាត់
" បងនិយាយលេងទេ ញាំបបរមុនទៅណ៎អូនណ៎ហើយចាំញាំស៊ុបតាមក្រោយរួចក៏នំម្តងហើយទឹកដោះគោចុងក្រោយក៏ផ្លែឈើ "
ជុងហ្គុកនិយាយតែម្នាក់ឯងគេកាន់របស់ញាំទាំងនោះយកទៅទុកអោយស្រួលហើយក៏ចាក់វាដាក់ចានយ៉ាងស្អាតយកមកបញ្ចុកបូមី ។ ជុងហ្គុកប្រើពេលវេលានៅជាមួយបូមីពេញមួយថ្ងៃយ៉ាងមានក្តីសុខ សូម្បីតែខាងក្រៅបន្ទប់ក៏មិនឈានជើងចេញផង ។
_ ពេលយប់ ! 🌆
ហេតុតែមានចិត្តស្រលាញ់ចង់កំដរប្រពន្ធមិនអោយឃ្លាតសូម្បីមួយដង្ហើមជុងហ្គុកវិចខោអាវមកពីផ្ទះរួចស្រាច់ ងួតទឹកញាំដេកនៅក្នុងបន្ទប់បូមីទាំងស្រុងដល់ថ្នាក់បូមីគ្រវីក្បាលស្វាមីនាងម្នាក់នេះនាងក្រោកមកវិញដូចមានអារម្មណ៍ថាគេស្រលាញ់នាងទ្វេរដង ។
" បើប្តូរបងជាអ្នកជំងឺប្រហែលត្រូវជាង "
" បើដូរបានមេនបងប្រាកដជាដូរបងមិនចង់ឃើញប្រពន្ធស្រស់ស្អាតរបស់បងម្នាក់នេះឈឺទេណា មើលចុះជេសនៅលើក្បាលអូនមិនទាន់កាត់នៅឡើយពេលកាត់ប្រាកដជាមានស្នាម ហើយនៅដៃអូនទៀតត្រូវប្រយ័ត្នជារៀងរហូត អូនពិបាកក្នុងខ្លួនច្រើនយ៉ាងនេះប្រសិនបើបងដូរឈឺជំនួសអូនបានបងប្រាកដជាដូរណា "
ជុងហ្គុកនិយាយជាមួយទឹកមុខកំសត់ខ្លាំងអ្នកឈឺពិតប្រាកដដូចជាត្រៀមលក្ខណះជាមុនមិនមានបញ្ហាអីទាល់តែសោះ ខុសតែអ្នកមកមើលថែរអ៊ូនេះរអ៊ូនោះបារម្ភខ្លាចពេលអនាគតទៅនាងមិនដូចដើម ។
" ត្រឹមបារម្ភអូនយ៉ាងនេះអូនសប្បាយចិត្តហើយ "
" អូនប្រាកដជាឆាប់ជា ឥឡូវអូនងងុយហើយ " បូមីស្ងាប
" គេងទៅអញ្ចឹង " ជុងហ្គុកឈ្លីក្បាលរបស់បូមីមុនគេងមិនភ្លេចថើបនោះទេ បន្ទាប់មកគេក៏បិទភ្លើងអោយងងិតព្រៀលៗស្រួលនាងគេង ។
_ ម៉ោង 11 យប់ !
បូមីឃើញភ្លើងចាំងៗពីបន្ទប់ទឹកនាងក៏ភ្ញាក់ពីគេងតែនៅមិនទាន់បើកភ្នែកនៅឡើយ នាងជ្រិមៗឃើញជុងហ្គុកដើរចេញដើរចូលបន្ទប់ទឹកជាច្រើនដងទើបរហ័សក្រោកសួរគេ ។
" បងកើតអីនឹង ? មិនទាន់គេងទៀត ? "
" គឺបង... " ជុងហ្គុកមើលទៅអស់កម្លាំងណាស់ដៃគេក្តោបពោះជាប់បូមីឃើញហើយពិតជាបារម្ភ ។
" បងប្រហែលជារាគ ចូលបន្ទប់ទឹកច្រើនដងហើយ "
" បងប្រហែលជាំញាំអីខុស អួយយ៎ ចុកពោះណាស់ " ជុងហ្គុកទឹកមុខពិបាកទ្រាំ បូមីបារម្ភពីគេនាងប្រុងស្ទុះចុះពីលើគ្រែទៅមើលជុងហ្គុកហើយតែជុងហ្គុកក៏ឃាត់ហើយដើរចូលទៅរកនាងជំនួសវិញ
" បងទៅរួចអត់ ? " បូមីលើកដៃអង្អែលផ្ទៃមុខដែលស្លេករបស់ជុងហ្គុក ! ជុងហ្គុកក៏ញញឹមស្រាលៗរបៀបមនុស្សអស់កម្លាំងតប
" បងមិនអីទេរាគបន្តិចបន្ទួចប៉ុណ្ណោះបន្តិចក៏អស់អីហើយ "
" អូនគេងម្នាក់ឯងសិនបានទេបងទៅសុំថ្នាំពីគ្រូពេទ្យ ចុកពោះខ្លាំងណាស់ " ជុងហ្គុកនិយាយរួចបូមីក៏ងក់ក្បាល ជុងហ្គុកអោយបូមីដេកវិញដោយមិនអោយបារម្ភពីគេបន្ទាប់មកគេក៏ដើរចេញទៅរកថ្នាំលេបបាត់ កំឡុងពេលជុងហ្គុកដើរចេញទៅផុតមិនបានប៉ុន្មានផងមនុស្សម្នាក់ក៏ដើរចូលមកយ៉ាងស្ងប់ស្ងាត់ជាទីបំផុតក្នុងឯកសណ្ឋានជាគ្រូពេទ្យប្រុសមាឌធំបិទម៉ាស់ជិតឈឹងមើលឃើញតែចន្លោះភ្នែក ? គេចូលមកទាំងបែបនេះ ស្របពេលដែលជុងហ្គុកឈឺទៀត តើគេជាអ្នកណា ? តើវាជាគម្រោងការណ៍ដែលទេ ?!?==============================
ព្រឺព្រួចទៀតហើយ ☹️ ជាអ្នកណាៗៗៗៗ ???
ChaeMin_ឆេមីន🥀
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀