~ Part 6
[ គ្រប់យ៉ាងរបស់ខ្ញុំគឺសម្រាប់លោក 🙂 បើវាជាក្តីសុខលោកខ្ញុំនឹងព្រមតាម ... 🙂 ]... ពេលយប់ 🌃
ពេលយប់បានមកដល់ !!! ក្រោយពីញាំបាយរួចជុងហ្គុក ឡើងទៅសំងំក្នុងបន្ទប់ខុសធម្មតា ... មិននៅនិយាយលេងជាមួយលោកប៉ាអ្នកម៉ាក់ដែលអង្គុយលេងនៅខាងក្រោមសិនទេ !!! បូមីឃើញថានេះជាឱកាសល្អសម្រាប់នាងដែលទៅនិយាយរឿងសុំទៅផ្ទះវិញថ្ងៃស្អែក នាងក៏រំកិលខ្លួនយឿតៗចូលទៅអង្គុយទាល់នឹងឥដ្ឋក្បែរសាឡុងលោកប៉ាអ្នកម៉ាក់ជុងហ្គុកអង្គុយ !!!
« មានអីហេស៌កូន ! មកបែបនេះ ប្រាកដជាមានរឿងអីហើយមេនទេ ? » លោកស្រីចន
« អឺកក , ចាស៎ » បូមីញញឹមយ៉ាងស្រទន់
« មានអីក៏និយាយមកណាស្រីបូ មិនថាសុំអីទេ ប៉ាអោយទាំងអស់នឹង » លោកចន
ទាំងលោកចន នឹង លោកស្រីចន សុទ្ធតែស្រលាញ់បូមីទុកដូចកូន !!! ទើបតែងហៅបូមីថាជាកូនបែបនេះ ...
« ចាស៌ គឺគ្មានអ្វីច្រើននោះទេ »
« គឺ ខ្ញុំសុំត្រឡប់ទៅនៅឯផ្ទះនៅជាយក្រុង ជនបទវិញ » បូមីនិយាយទាំងអោនមុខចុះ នាងដឹងថាអ្វីដែលនាងសុំច្បាស់ធ្វើអោយលោកទាំងពីរភ្ញាក់ផ្អើលមិនខានទេ តែនាងក៏បានគឹតបែបនេះរួចទៅហើយ !!!
សន្យានៅតែជាសន្យា នាងបាននិយាយវាជាមួយជុងហ្គុករួចទៅហើយ ទើបនាងត្រូវគោរពសន្យា ណាមួយគេមិនពេញចិត្តនាងស្រាប់ទៅហើយ ទុកក៏មិនចំណេញដកចេញក៏មិនខាត« ថាមិចនឹង ? »
« ប្រុសជុងមិនខានទេ » លោកស្រីចនគ្រាន់តែស្តាប់បូមីនិយាយហើយ ដឹងដល់ដើមហេតុ បូមីសុំចេញមានអ្នកណាទៀតក្រៅពីកូនប្រុស« អត់ពាក់ព័ន្ធនឹងជុងហ្គុកទេ !!! ណាមួយខ្ញុំមកនៅទីនេះយូក្រែលដែលហើយ មិនចង់រំខានលោកពូអ្នកមីងទៀត »
« ត្រឡប់ទៅផ្ទះទៅជួយប៉ាម៉ាក់ដាំបន្លែ » បូមីសើចញឹមៗ នាងក៏មិនចង់ចាកចេញប៉ុន្មានដែល តែធ្វើមិច បើជម្រើសមានតែបែបនេះហើយ« សម្រេចចិត្តអោយច្បាស់ណាបូមី !!! នៅទីនេះមិនរំខានអីទេ ប៉ាម៉ាក់មានតែសប្បាយចិត្តដែលមានក្មេងស្រីដូចជាឯងនៅក្នុងផ្ទះ » លោកស្រីចន
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀