ភាគទី 40
[ រឿងអ្វីក៏អាចកើតឡើងបាន ]មិនយូមិនឆាប់រឿងមួយនេះក៏បានដឹងដល់ខាងគ្រួសាររបស់យូអុី ! លោកចាងពិតជាខឹងខ្លាំងណាស់ចំពោះរឿងមួយនេះ ហើយរឹតតែខឹងជាងនេះទៀតគឺយូអុីបង្ករឿងហើយបែរជាគាត់ដែលជាឪពុកមិនបានដឹងរឿងរ៉ាវអ្វីទាំងអស់ ។
“ និយាយមកថាមានរឿងបែបនេះកើតឡើងយ៉ាងមិច ? ” លោកចាង
“ លោកប៉ាមិនយល់អារម្មណ៍មនុស្សប្រុសហើយនឹងមនុស្សស្រីទេរឺពេលក្បែរគ្នាវាប្រាកដជាមានផ្កាភ្លើងកើតឡើងហើយ ! ថ្ងៃនោះជុងហ្គុកនៅជាមួយខ្ញុំតែពីរអ្នកហើយគេក៏បំពានខ្ញុំ ” យូអុីនិយាយទាំងមិនខ្មាស់អៀនទាំងដែលជុងហ្គុកដែលជាមនុស្សប្រុសអង្គុយស្ងៀមៗសោះ លោកចាងអាម៉ាស់មុខសឹងតែគាំងបេះដូងស្លាប់កូនស្រីធ្លាប់តែល្អសោះសុខៗបែរជាធ្លាក់ថោកទាបនិយាយមិនចេះខ្មាស់បែបនេះ ។“ គេជាមនុស្សប្រុសគេមិនទាំងនិយាយអីផង ឯងមិនចេះខ្មាស់មាត់ទេហ្អេស៎យូអុី ? នៅមកបង្ករឿងអោយក្តៅក្រហាយទៀត ” លោកចាង
“ មិនអោយស្ងៀមយ៉ាងមិចបើជុងខ្លាចមីនោះ ” យូអុីចង្អុលបូមី
“ យូអុីកូន ” លោកស្រីចាងចាប់យូអុីមិនអោយបញ្ចេញកាយវិការច្រង៉េងច្រងាង អសីលធម៍ ។“ សម្រាប់រឿងទទួលខុសត្រូវបើកូនប្រុសខ្ញុំខុសមេនខ្ញុំមិនដេញដោលទេហើយក៏ទទួលខុសត្រូវដោយស្របច្បាប់តែកូនរបស់លោកចេះតែមកបង្កចលាចលមករករឿងកូនប្រសារខ្ញុំម្នាក់ទៀតទើបខ្ញុំមិនអាចនៅស្ងៀមបាន ” លោកចន
“ ស្លាប់ហើយមនុស្សប្រុសមានប្រពន្ធពីរ ” លោកស្រីចាង
“ ធ្វើបែបនេះបានយ៉ាងមិច ? ខ្ញុំមិនយល់ ” លោកចាងងឿងឆ្ងល់នៅពេលដែលស្តាប់លឺថាកូនប្រសារម្នាក់ទៀតព្រោះគាត់មិនបានដឹងសាច់រឿងជ្រៅជ្រះស្តាប់បានប៉ុណ្ណាក៏បានតែប៉ុណ្ណឹង ។“ ដំបូងឡើយពួកខ្ញុំក៏ស្រលាញ់គ្នាហើយក៏បានបញ្ចប់រឿងមួយនេះជាមួយនឹងយូអុីដែល ! យូអុីទាមទារអោយខ្ញុំទទួលខុសត្រូវព្រោះខ្ញុំបានបំពានលើនាង ខ្ញុំក៏បានបំពានលើបូមីដូចគ្នាអញ្ចឹងបើខ្ញុំទទួលខុសត្រូវតែយូអុីតើអយុត្តិធម៍សម្រាប់បូមីដែលទេលោកពូ ? ខ្ញុំបានបំពានលើបូមីមុនយូអុីទាមទារសិទ្ធជាប្រពន្ធដើម បូមីក៏លះបង់អោយទៅនាងលោកពូសាកគឹតមើលតើអយុត្តិធម៍សម្រាប់នារីកំសត់ម្នាក់នេះពេកដែលទេ ”
ក្រោយពីស្តាប់ជុងហ្គុកនិយាយយ៉ាងវែងអន្លាយហើយលោកចាងក៏ស្ងាត់បន្តិច យូអុីចេះតែកេះចេះតែអង្រួនខ្លាចលោកប៉ាគឹតខុសផ្លូវដែលនាងកំពុងតែដើរ ។
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀