Because Of You

832 37 0
                                    

ភាគទី 48    
« ជួយបូមីផង !!! »

យូអុីសម្លឹងមើលបូមីបណ្តើរនាងសើចបណ្តើរសម្លេងស្រែកថ្ងួចថ្ងូរដែលកើតឡើងពីការឈឺចាប់ធ្វើទុក្ខបុកម្នេញឈឺក្តៅផ្សារក្រហាយដូចជាចូលភ្លើងទាំងរស់ បូមីសម្រក់ទឹកភ្នែកស្ទើរតែជោគធរណីនាងឃើញស្បែករបស់ខ្លួនឯងប្រែជាជ្រួញចេញខ្លាញ់ចង់ក្លាយជារលួយទៀត នាងឈឺចាប់នាងឈឺខ្លាំងណាស់ ។ រីឯចិត្តមួយវិញទៀតកំពុងតែហោះអណ្តែតទៅរកជុងហ្គុកនាងត្រូវទឹកអាសុីតស្រោចលើខ្លួនបែបនេះក៏ឈឺខ្លាំងណាស់ទៅហើយចុះទម្រាំតែជុងហ្គុកផឹកចូលទៅទៀតមិនក្បែរស្លាប់ហើយទេរឺ ? មួយជីវិតរបស់នាងនេះតែងតែប្រាថ្នាចង់ឃើញជុងហ្គុកមានក្តីសុខនាងមិនត្រូវការឃើញជុងហ្គុកមករងទុក្ខព្រោះតែនាងបែបនេះនោះទេ ...។

    " នាងចង់ធ្វើបាបអី អ្ហឹកកកអ្ហឹកកក "
    " ធ្វើតែខ្ញុំម្នាក់បានហើយកុំប៉ះពាល់ជុងហ្គុក អ្ហឹកកកអ្ហឹកកក ស្អប់ខ្ញុំណាស់សម្លាប់ខ្ញុំតែម្នាក់បានហើយ " បូមីបើទោះជាពេលនេះឈឺយ៉ាងណាក៏នៅតែប្រឹងនិយាយអង្វរសុំមិនអោយស្រីកំណាចម្នាក់នោះប៉ះពាល់មនុស្សដែលនាងស្រលាញ់ ។

    " កុំបារម្ភអី ! អ្នកណាថាអោយនាងរស់នោះ "
    " នាងគង់តែស្លាប់ទេ ! ស្លាប់ណា គឺស្លាប់ "
យូអុីនិយាយរួចក៏ក្រោកឈរឡើង នាងដើរស្វែងរកស្អីក៏មិនដឹងពេលរកមិនឃើញក៏ស្រែកឡូឡាហៅគ្នីគ្នារបស់នាង

    " នែពួកអាអត់ប្រយោជន៍យកដំបងមួយមកអោយយើង "
យូអុីឈរស្រែកបញ្ជារច្រែកៗពួកអាហែកគុកទាំងប៉ុន្មានដែលចូលរួមដៃជាមួយនាងនោះពួកវាខឹងនឹងនាងណាស់ធ្វើរឹកពារធ្វើមើលតែខ្លួនឯងជាចៅហ្វាយហើយគេជាកញ្ជះដាច់ថ្លៃទៅហើយ ។ កុំតែនៅពេលនេះទាល់ច្រកត្រូវប៉ូលីសតាមប្រមាញ់មិនចង់ចូលគុកជាលើកទីពីរមិនអញ្ចឹងយូអុីច្បាស់ជានៅសល់តែសកសព្វមិនខាន ។

    " យកទៅ " អាមាឌធំម្នាក់ហុចដំបងទៅអោយនាងហើយក៏ដើរចេញ ! យូអុីលើកដំបងវាយលើបាត់ដៃរបស់នាងផ្លាច់ៗហាក់កំពុងព្រមានដល់ម្ចាស់កាយខ្លួនញ័រទទ្រើតយ៉ាងអញ្ចឹង

    " កុំណា ! កុំ អ្ហឹកកអ្ហឹកកក " បូមីជាប់ចំណងទាំងដៃហើយនឹងជើងនាងប្រឹងរំកិលខ្លួនថយក្រោយទាំងភ័យខ្លាច យូអុីមិនខុសអីពីបិសាចមើលទៅទឹកមុខរបស់នាងចុះសាហាវឃោឃៅមិនធម្មតារីឯគ្រាប់ភ្នែករបស់នាងវិញក៏ឡើងសរសៃក្រហមទាំងសងខាង ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now