Because Of You

954 47 0
                                    

ភាគទី 47      
« អ្ហឹកកអ្ហឹកកក ! ក្តៅ ក្រហាយណាស់ »
====================

    " ជុង ! អាយយយ៎ "
បូមីសម្លឹងមុខប្រុសម្នាក់ដែលដើរចូលមកនោះ នាងប្រុងនឹងស្រែកអោយលឺៗបំណងអោយគេមកជួយតែប្រុសម្នាក់នោះដឹងមុខហើយក៏ខ្ទប់មាត់របស់នាងនឹងបាតដៃរបស់គេជិតឈឹង ! បូមីព្យាយាមរើធ្វើយ៉ាងណាអោយមានឱកាសចុចកណ្តឹងអាសន្នបានដើម្បីមានគេមកជួយ តែកម្លាំងនាងមិនឈ្នះបុរសម្នាក់នោះ នោះទេរីឯដៃមួយចំហៀងទៀតកម្រើកមិនបាននេះជាហេតុដែលធ្វើអោយនាងចាញ់ទាំងស្រុក
    " ស្រីឆ្កួត ! "
ប្រុសម្នាក់នោះជេរបូមីដោយសារតែនាងរើកន្ត្រាក់នៅមិនស្ងៀម បុរសនោះដឹងថាពេលវេលាសម្រាប់វាគឺមិនមានច្រើននោះទេហើយពេលនេះក៏កំពុងតែខើចទៅៗហើយ ។ ប្រុសនោះដកសារាងថ្នាំដែលនៅក្នុងហោប៉ៅអាវហើយក៏យកមកចាក់នៅត្រង់ក៎របស់បូមីរួចក៏បាញ់ថ្នាំនោះចូលទៅក្នុងខ្លួននោះបូមីទាល់តែអស់ ... ក្រោយពីថ្នាំបានជ្រៀបចូលសព្វរាងកាយហើយបូមីក៏ទន់ខ្លួនល្អូកដូចត្រូវថ្នាំសណ្តំ សូម្បីតែភ្នែករបស់នាងក៏ចាប់ផ្តើមស្រវាំងមើលលែងឃើញ ។ បុរសនោះផ្តាច់សេរ៉ូមចោលហើយក៏បីបូមីចាកចេញទៅ
    " អាសស៎ ចុកពោះណាស់ "
    " ម៉េចក៏បែបនេះវិញ សឺតត "
ជុងហ្គុកដើរបណ្តើររអ៊ូបណ្តើរព្រោះនៅក្នុងខ្លួនរបស់គេគឺពិបាកទ្រាំណាស់ ជុងហ្គុកមកដល់បន្ទប់ក៏មិនឃើញបូមីដំបូងក៏ភ័យតែឃើញទ្វារបន្ទប់ទឹកបិទជុងហ្គុកក៏គឹតថាបូមីប្រហែលជាចូលបន្ទប់ទឹក ទើបគេប្រញាប់លេបថ្នាំដែលគ្រូពេទ្យបានអោយវិញ ។
    " អួយយយយ៎ "
ជុងហ្គុកក្តោបពោះដោយដៃទាំងពីរហើយក៏ដួលព្រុះទៅលើដីក្រោយពីលេបថ្នាំហើយក្នុងពោះរបស់គេស្រាប់តែមានការឈឺចាប់ខ្លាំង ផ្សារចុករមួលដូចជាត្រូវទឹកអាសុីតកំពុងកាត់អញ្ចឹង ! ជុងហ្គុកឃើញបន្តោកសេរ៉ូមរបស់បូមីធ្លាក់នៅលើការ៉ូទើបដឹងថាបូមីមិនបានចូលបន្ទប់ទឹកនោះទេតែនាងក៏ត្រូវគេចាប់ខ្លួន , រំពេជនោះជុងហ្គុកខាំមាត់អត់ទ្រាំនឹងការឈឺចាប់គេប្រឹងត្រដរវារទាំងត្រដាបត្រដួសស្រវាចុចកណ្តឹងសុំការសង្គ្រោះបន្ទាន់ ។ ក្រោយពីទទួលបានកណ្តឹងបន្ទាន់ហើយគ្រូពេទ្យក៏រត់ឈូឆរមកតែជុងហ្គុកក៏សន្លប់ស្តូកស្តឹងបាត់ទៅហើយ ។
ដំណឹងមួយនេះបានទៅដល់ប៉ូលីសយ៉ាងលឿនហើយប៉ូលីសក៏ប្រញាប់ចេញប្រតិបត្តិការទាំងយប់ផ្អើលក្រុងដែលក៏ព្រោះខាងមន្ទីរពេទ្យបានប្តឹងថាអ្នកជំងឺពិសេសត្រូវបានចោរចាប់ខ្លួន ។
រឿងក្តីប្តឹងជាច្រើនករណីពាក់ព័ន្ធជាមួយជនរងគ្រោះតែម្នាក់ធ្វើអោយប៉ូលីសមានការវិកវរហើយក៏ឈឺក្បាលតែលើកនេះជនរងគ្រោះពិតជាស្ថិតក្នុងសភាពគ្រោះថ្នាក់ខ្លាំងពិតមេន លើកទីមួយក៏ប៉ុនប៉ងយកជីវិតហើយលើកទីពីរក៏មកម្តងទៀត លើកនេះពួកវាបានមនុស្សដែលត្រូវការពិតមេនប៉ូលីសបារម្ភខ្លាចថាមិនអាចរក្សាជីវិតជនរងគ្រោះបានមុនពេលរងនាងឃើញខ្លាំងណាស់ ។
លោកប៉ាអ្នកម៉ាក់ក៏សម្រុកមកពេទ្យទាំងកណ្តាលយប់អាធ្រាតមិនបានដេកព្រោះលឺថាកូនប្រុសត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ រីឯកូនស្រីវិញក៏ត្រូវពួកជនអាក្រក់ចាប់យកទៅបាត់ ! ពេលនេះពួកគាត់ទាល់តម្រិះអស់ហើយមិនដឹងថាត្រូវធ្វើអ្វីបាន រឿងរន្ធត់កើតឡើងផ្ទូនៗគ្នាពេកដល់ថ្នាក់រិះរកច្រកចេញលេងឃើញ ... ។
      _ ព្រឹកថ្ងៃថ្មី !!!
កាលពីយប់មិញគ្រូពេទ្យបានពិនិត្យឃើញថាក្នុងក្រពះរបស់ជុងហ្គុកមានផ្ទុះនូវទឹកអាសុីតកម្រិតស្រាលតែមិនបានប៉ះពាល់ធ្វើអោយរលួយគ្រឿងក្នុងអីនោះទេព្រោះគ្រូពេទ្យបានបានសង្គ្រោះទាន់ពេលវេលានឹងលាងក្រពះអោយយ៉ាងរៀបរយ សភាពរបស់ជុងហ្គុកនូវពេលនេះគឺមិនអីទេផុតពីគ្រោះថ្នាក់ហើយនៅឡើយតែចាំអោយគេដឹងខ្លួន ។
    " កូនម្តាយអើយកូនម្តាយ "
    " បូមីកំពុងតែយ៉ាប់ហើយឯងទៅម្នាក់ទៀតបានអ្នកណាជាបង្គោលជួយបូមីមកវិញហ្អាស៎កូន ! ប្រុសជុងរបស់ម៉ាក់អើយ " លោកស្រីចនអង្អែលផ្ទៃមុខកូនប្រុស ដូចពាក្យទស្សន៍ទាយរបស់ចិនសែរពិតមេនក្មេងមួយគូនេះមានគ្រោះកម្មអាក្រក់ ឥឡូវនេះវាក៏ដូចពាក្យទំនាយពិតមេន
    " បូ...បូមី "
    " ជួយ...ជួយបូមី " ជុងហ្គុកបើកភ្នែកសន្លឹមៗភ្លាមក៏ទន្ទេញឈ្មោះរបស់បូមីជាប់មាត់ភ្លាម លោកប៉ាអ្នកម៉ាក់ទាំងសងខាងក៏មកឈរអមសងខាងកូនប្រុសដោយក្តីបារម្ភ
    " ជុងហ្គុក ! ជុងហ្គុកកូន " លោកស្រីចន
    " អ្នកម៉ាក់លោកប៉ា អួយយយ៎ " ជុងហ្គុកនៅឈឺពេញក្នុងពោះនៅឡើយគេខំងើបកន្ត្រាក់ខ្លួនពេកទើបបង្កអោយមានការឈឺចាប់ លោកចនក៏ជួយសម្រួលទាញគេអោយដេកវិញ
    " ប៉ាម៉ាក់ ! បូមី , បូមីនៅឯណា "
    " បូមីត្រូវពួកវាចាប់យកទៅហើយ " ជុងហ្គុកស្លន់ស្លោភ័យព្រួយនៅពេលចាំរឿងរ៉ាវមុនពេញគេសន្លប់បាត់បង់ស្មារតី ពេលនេះចង់យំផងចង់ស្ទុះទៅរកបូមីផងតែរាងកាយមិនទាន់អំណោយផលសូម្បីតែក្រោកក៏ពិបាកដែល វាជាលើកទីបីហើយដែលគេគ្មានបានការណ៍បណ្តោយអោយពួកវាយកបូមីទៅទាល់តែបាន គេពិតជាខកបំណងលើខ្លួនឯងខ្លាំងណាស់ចង់តែស្លាប់អោយផុតនោះទេ
    " កុំបារម្ភអីជុងហ្គុក ! សម្រាកព្យាបាលខ្លួនអោយល្អ "
    " ប៉ូលីសកំពុងតែតាមជួយបូមីហើយ " អ្នកម៉ាក់បូមីនិយាយ ពេលនេះប៉ារបស់បូមីកំពុងតែតាមរឿងក្តីជាមួយក្រុមប៉ូលីស មានដំណឹងអីគាត់ក៏ស្រួលប្រាប់ខាងនេះកុំអោយភ័យព្រួយ
    " សាកប្រាប់ប៉ាពីរឿងដែលឯងជួបមក " លោកចន
    " យប់មិញនោះខ្ញុំរាគខ្លាំងណាស់មិនដឹងថាហេតុអី ខ្ញុំក៏ទៅសុំថ្នាំពីគ្រូពេទ្យពេលត្រឡប់មកវិញក៏បាត់បូមីខ្ញុំគឹតថានាងទៅបន្ទប់ទឹក តែពេលខ្ញុំយកទឹកមកលេបថ្នាំហើយខ្ញុំស្រាប់តែចុកពោះខ្លាំងពេលដួលក៏ឃើញសេរ៉ូមរបស់បូមីនៅលើការ៉ូ... ហើយ ... ហើយ " មានរឿងម្យ៉ាងទៀតដែលជុងហ្គុកកំពុងតែស្រពិចស្រពិល គេព្យាយាមនឹកឡើងវិញគឹតម្តងហើយគឹតម្តងទៀត
    " សារ៉ាង...មេនហើយសារ៉ាងមានឈាមជាច្រើនដំណក់នៅលើសារ៉ាង បូមីពួកវាធ្វើបាបបូមីហើយ " ជុងហ្គុកស្រាប់តែកញ្ច្រោលចាប់មិនឈ្នះនៅពេលដែលនឹកឃើញដល់សារ៉ាងដែលមានជាប់ឈាម លោកប៉ាអ្នកម៉ាក់ព្យាយាមចាប់ក៏មិនឈ្នះជុងហ្គុកគឹតតែពីស្រែកហៅបូមីកាយវិការប្រកាច់ៗ ដោយឃើញថាកូនប្រុសបាត់បង់សតិហើយលោកចនក៏ប្រញាប់ចុចកណ្តឹងសុំជំនួសពីគ្រូពេទ្យ ។
គ្រូពេទ្យមកដល់ក៏ជួយគ្នាម្នាក់មួយដៃម្នាក់ចាប់ចង់ដៃហើយម្នាក់ទៀតចាប់ចងជើងហើយគ្រូពេទ្យធំក៏អោយម្នាក់ទៀតចាប់ជុងហ្គុកអោយជាប់គាត់ចាក់ថ្នាំរំងាប់សរសៃប្រសារអោយ ជាតិថ្នាំចូលបានបន្តិចជុងហ្គុកបញ្ឈរភ្នែកឡើងលើទាំងដកដង្ហើមដង្ហក់អង្ឈឹសគេទទួលបានអារម្មណ៍ស្ពឹកហើយកម្រើកលែងបានបន្ទាប់មកក៏បិទភ្នែកតាមសារជាតិថ្នាំ
         _SKIP
មនុស្សស្រីម្នាក់អង្គុយគងទាក់ខ្លាលើកៅអីចាស់មួយក្នុងដៃមានកាន់កែវស្រា ! នាងស្ថិតនៅក្នុងអាគារបាក់បែកដែលគេបោះបង់ចោលហើយក៏ស្ថិតនៅជាន់លើបង្អស់ដូចគ្នា ។ មិនគួរអោយជឿគ្នាវាមានតែ4អ្នកសោះបែរជាធ្វើអោយផែនការរលួនបានល្អយ៉ាងនេះ
    " អ្នកនាងហ្អា៎ លោកលុយពួកយើងខ្លះមក "
    " ពេលនេះប៉ូលីសតាមប្រមាញ់ពេញទីក្រុងហើយទម្រាំហែកគុកមកបានវេទនាណាស់ខ្ញុំមិនចង់ចូលគុកវិញទៀតទេ " អាមាឌយក្សម្នាក់និយាយ ក៏ប្រហែលជាវាម្នាក់នេះឯងដែលនាំបូមីចេញមកកាលពីយប់មិញនោះ ។
    " ឯងថាមិច ! សុំលុយមុនយ៉ាងមិច ? "
    " ពេលនេះយើងគ្មាន ទាល់រងចាំអោយនាងនេះងាប់យ៉ាងវេទនាហើយទើបយើងមានលុយ " យូអុីស្រែកញ៉ែតៗដាក់អាពួកនោះ
    " ជាប់គុកទាំងអស់គ្នាតែម្តងទៅ "
    " ខ្ញុំទៅសារភាព " អាម្នាក់នោះគម្រាមយូអុីព្រោះវាត្រូវការលុយដើម្បីភាសខ្លួនពិតមេន ! យូអុីក៏សើចដូចជាមនុស្សឆ្កូតតបទៅវិញ
    " យើងមានលុយយើងអាចរស់នៅខាងក្រៅគុកបាន "
    " យើងអាចជួលមេធាវីល្អពូកែម្នាក់ដោះស្រាយក្តីចោទបញ្ហាថាយើងសតិមិនគ្រប់គ្រាន់ហើយទោសកំហុសនោះទម្លាក់ទៅលើពួកឯង តុលាការសម្រេចក្តីយើងគ្រាន់តែព្យួរទោស តែឯងរស់នៅសុីបាយក្នុងគុកត្រូវពួកអ្នកជាប់គុកដូចគ្នាវ៉ៃធ្វើបាប ឯងដើរផ្លូវជាមួយយើងអោយដល់ទីរឺមួយក៏សារភាពប្រាប់ប៉ូលីសក៏រើសទៅ " យូអុីស្រែកច្រឡោត អាម្នាក់នោះខាំមាត់ខឹងមិនគួរណាចូលខ្លួនជួយស្រីឆ្កួតវិកលចរិកដូចជានាងហើយបន្ទាប់មកវាក៏ដើរចេញព្រោះគ្មានជម្រើស ។
    " ហឹសស ! ហាសហាហាសហា " យូអុីសើចខ្លាំងៗ សំឡេងរំខានរបស់នាងក៏បន្លឺដល់ត្រចៀកបូមីដាស់បូមីអោយក្រោកឡើង ។ បូមីគ្រាន់តែបើកភ្នែកឃើញខ្លួនឯងត្រូវគេចាប់ចងដូចជាអ្នកទោស ហើយក៏ស្របពេលដែលបានឃើញយូអុីទៀតក៏ធ្វើអោយនាងភ័យញ័រអស់
    " ហាយ ! អរគុណសួស្តី "
    " ស្វាគមន៍មកកាន់ឋាននរកដ៎ស្រស់ស្អាត ! ខ្ញុំមានរបស់អោយនាងណាបូមី " យូអុីញញឹមបង្កប់ដោយល្បិចហើយបន្ទាប់មកនាងក៏លូកដៃយកដបស្អីមិនដឹងជះទៅលើសាច់ភ្លៅរបស់បូមី
    " អាយយយ៌ អ្ហឹកកអ្ហឹកក ក្តៅ ហុឺៗៗៗ "
    " ក្រហាយណាស់ " បូមីស្រែកយំដូចទឹកបាក់ទំនប់កាលបើទឹកដែលយូអុីជះទៅលើនាងនោះវាក្តៅក្រហាយដូចចង់កាត់សាច់នាងអោយដាច់មួយដុំៗយ៉ាងអញ្ចឹង
    " ឈឺអី ! ជុងហ្គុករបស់នាងផឹកវាចូលផងនៅមិនកើតអី "
    " ទឹកអាសុីតស្រាលទេកុំរំអួយយ ហាហាហាហា "
យូអុីសើចខ្លាំងៗម្តងទៀតហើយក៏ដើរទៅអង្គុយលើកៅអីមើលសភាពវេទនារបស់បូមី ! បូមីលែងមានសាច់ស្រស់ស្អាតហើយព្រោះទឹកអាសុីតស្រាលបានចូលទៅបំផ្លាញសាច់ហ្មត់រលោងរបស់នាង បន្តិចទៀតបូមីនឹងមានសាច់ជ្រួញដូចជាយាយចាស់មិនខាន ...។

========================
អាណិតបូមីណាស់ 😿 ឡាចខមមិនអោយអេតមីនផងណា ❤ អរគុណសម្រាប់ការគាំទ្រ ❤

ChaeMin-ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now