ភាគទី 2
« សង្គ្រាមពាក្យសំដី 🤣 »« ចាស៎ !? » បូមីឆ្លើយទាំងភិតភ័យ
« ហេតុអីនាងខ្មៅម្នាក់នេះកែប្រែខ្លាំងម្លេះ ? » ជុងហ្គុកគឹតក្នុងចិត្ត !!! តែប៉ុន្មានឆ្នាំសោះ នាងស្អាតហួសពីការគឹត បើមិនប្រាប់ថាជានាងនោះទេ ជុងហ្គុកច្បាស់ជាលង់ស្រលាញ់នាងបាត់ទៅហើយជុងហ្គុកសម្លឹងមុខបូមីមិនដាក់ !!! រហូតធ្វើអោយបូមីមានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងយ៉ាងមិចក៏មិនដឹងទេ ពេលគេសម្លឹងមកចំៗមិននិយាយស្តីបែបនេះ
« បើលោកមិនមានបញ្ហាអីទេ ខ្ញុំសុំទៅសិនហើយ » បូមីនិយាយទាំងទឹកមុខស្ងួតមិនញញឹម បន្ទាប់មកក៏ដើរចេញពីត្រង់នោះ !!!
« ចេះតែយ៉ាងមិចជាមួយប្អូនហាស៌កូន » លោកស្រីចនលើកដៃកេះកូនប្រុស
« រឺបូមីស្អាតពេក រហូតធ្វើអោយកូនម៉ាក់ជាប់ចិត្តហើយទេដឹង » លោកស្រីចននិយាយលេង តែគោលបំណងក៏ចង់អោយវាក្លាយជាការពិតដែល !!! គាត់ចិញ្ចឹមទុកដាក់ក្មេងទាំងពីរមកតាំងពីតូច គោលបំណងអីគាត់បានត្រៀមរួចអស់ទៅហើយ !!!បូមីមកពីគ្រួសារក្រីក្រ ម្តាយរបស់នាងជាមិត្តរៀនជាមួយម៉ាក់របស់ជុងហ្គុកតាំងពីនៅក្មេង !!! រាប់អានស្រលាញ់គ្នា តែវាសនាខុសគ្នា លោកស្រីចន អាណិតស្រលាញ់ក្មេងស្រីតូចបូមីនេះជាខ្លាំង ទាំងស្វាមីទាំងគាត់ក៏ទទួលទំនុបបម្រុងនាងមកចិញ្ចឹម អោយរៀនអោយសូត្រចេះដឹងមានឋានះបានចូលក្នុងសង្គមនឹងគេ !!! នាងតូចនេះចិញ្ចឹមក៏សាំងល្អ !!! ចេះដឹងគុណស្រ័យ អត្តចរិកសុភាពរាបសារ ឧស្សាហ៍ព្យាយាម កិច្ចការក្នុងផ្ទះក៏រៀបចំស្អាតឆ្វេញៗ !!! ត្បិតតែបានរស់ក្នុងត្រកូលអ្នកមាន តែមិនដែលភ្លេចសារជាតិដើមខ្លួនឯងថាមកពីណា !!!
« ខ្ញុំមិនទៅជាប់ចិត្តអីជាមួយនាងខ្មៅម្នាក់នោះទេ » ជុងហ្គុកបោះសម្តីយ៉ាងឡូយ !!! ម្តាយក៏ដាក់ផាច់មួយដៃ
« ប្អូនធំហើយណា ហៅអោយស្រួលបន្តិចទៅ នាងធំពេញវ័យហើយផ្តល់កិត្តិយលអោយនាងផង »
« កិត្តិយលអីម៉ាក់ ? នាងខ្មៅចង់ឡើងទ្រើង ហឹសសស » ជុងហ្គុកមិនពេញចិត្តនាងតាំងពីថ្ងៃត្រូវលោកប៉ាដាក់ទោសនោះមក តាំងពីតូចរហូតដល់ធំ មិនដែលភ្លេចក្មេងស្រីបូមីនេះទេ !!! ចងចាំជាមួយភាពស្អប់ ដែលនាងជាក្មេងរំអួយបង្ករឿងឡើង
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀