រយះពេលពីរអាទិត្យបានកន្លងផុតទៅ !
បន្ទាប់ពីបញ្ចប់សង្គ្រាមនៅយប់នោះហើយជុងហ្គុកហើយនឹងបូមីក៏វិលមកជានានឹងគ្នាវិញ បូមីក៏បានផ្លាស់មកនៅភូមិគ្រិះត្រកូលចនវិញដោយរស់នៅក្នុងនាមជាកូនប្រសារយ៉ាងពេញសិទ្ធតែមិនទាន់បានរៀបចំរឿងរៀបការនៅឡើយទេក៏ព្រោះតែខាងប្រុសរយះពេលនេះគឺរវល់មមាញញឹកជាមួយនឹងការងារខ្លាំង ។ មួយអាទិត្យកន្លងមកនេះជុងហ្គុកសែនរវល់ណាស់ការងារព្រលឹមចេញព្រលប់ទើបចូលផ្ទះមានពេលខ្លះទៅមើលគម្រោងសណ្ឋាគារនៅឯមាត់សមុទ្ររបស់គេនោះគឺទៅគេងនៅទីនោះមិនត្រឡប់មកផ្ទះវិញទៀតផង ! ចំណែកឯបូមីឃើញស្វាមីរវល់បែបនោះហើយនាងក៏មិនសូវរករឿងប៉ុន្មានពេលគ្មានជុងហ្គុកនៅជិតនាងក៏យកពេលវេលាទាំងនោះនៅជាមួយហាងពេជ្ររបស់នាងដូចគ្នា
_ ហាងពេជ្រ !
បូមីកំពុងតែអង្គុយពិនិត្យមើលបញ្ជីរការលក់ចេញមួយថ្ងៃៗនាងជាថៅកែស្រីថ្មីមិនសូវជាមានបុគ្គលិកច្រើនប៉ុន្មានទើបត្រូវមកអង្គុយពិនិត្យមើលដោយខ្លួនឯង ។
" ថៅកែស្រីមានមនុស្សមកសុំជួប "
" អូខេអោយគេចូលមកចុះ " បូមីនិយាយតែភ្នែកសម្លឹងមើលបញ្ជីរ" អូហូថៅកែស្រី ដូចជាមមាញញឹកដល់ហើយ "
" ម៉ូណា " បូមីទម្លាក់ការងារចុះហើយបន្ទាប់មកក៏រត់ទៅអោបមិត្តជាទីសំលាញ់ ! កុំថាឡើយប្តីសូម្បីតែមិត្តរបស់នាងម្នាក់នេះណាពេលនេះក៏រវល់ហើយក៏ឃ្លានឆ្ងាយពីនាងខ្លាំងសម្បើមដែល ។" មកទាំងគូតែម្តង "
" ខ្យល់អីបក់មកហ្អាស៎ បាត់ដំណឹងស្ងាត់មិននឹកនាសោះ ទៅអង្គុយលើសាឡុងសិនទៅចាំអោយបុគ្គលិកយកទឹកមកទទួល " បូមីនាំម៉ូណាហើយនឹងសុីងហ៊ុនទៅអង្គុយលើសាឡុងក្នុងបន្ទប់ធ្វើការរបស់នាងបន្ទាប់មកនាងក៏ទូរស័ព្ទទៅបុគ្គលិកអោយយកទឹកមកទទួលភ្ញៀវ ។" ចំហាយទើបតែចេញពីពេទ្យ " សុីងហ៊ុន
" អ្នក...អ្នកណាកើតអីមេនទេ " បូមី
" អូនសម្លាញ់ប្រាប់ខ្លួនឯងរឺក៏អោយបងប្រាប់ ? " សុីងហ៊ុននិយាយសម្តីផ្អែមដាក់ម៉ូណាបូមីតាមមើលកាយរវិការរបស់ពួកគេទាំងពីរដូចជាមានរឿងមិនសូវស្រួលសង្ស័យតែមានអីមកស៊ុបប្រាយបូមីហើយ
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀