ភាគទី 35
[ ភ្លាត់ស្នៀត ! ចាញ់ឧបាយកល ]ជុងហ្គុកមកដល់ទីតាំងហើយក៏ប្រញាប់ចូលសាច់ការរឿងការងារតែម្តង ទីនេះមិនគ្រោះថ្នាក់នោះទេតែមនុស្សក្បែរខ្លួនវិញទេដែលគ្រោះថ្នាក់គ្រប់ពេលនៅក្បែរ ។ យូអុីជួយចេញមុខជួយបញ្ចេញមតិយោបលខ្លាំងសម្បើមព្រោះនាងចេះដឹងច្បាស់លាស់កាត់ទៅលោកប៉ាតែគួរអោយស្តាយណាស់ចរិកខុសគ្នាដូចមេឃហើយនឹងដី ជុងហ្គុកបែកចែករឿងផ្ទាល់ខ្លួនហើយនឹងការងារច្បាស់នៅពេលដែលនាងច្បាស់លាស់គួរអោយជឿទុកចិត្តគេក៏សម្របតាមមិនស្ទាក់ស្ទើរ
“ បើលោកចុះទុនខ្ញុំយល់ថាសម្រេច តំបន់ទីនេះសេដ្ឋកិច្ចល្អណាស់ ”
“ បាទ ! អួយយយយ៎ ” កំឡុងពេលដែលឈរវិភាពទីតាំងជុងហ្គុកក៏ស្រាប់តែមានអារម្មណ៍ថារាងកាយប្លែកខុសពីធម្មតា សុខៗក៏ក្តៅឡើយភាយៗអីបែបនេះទាំងដែលការពិតតំបន់សមុទ្រគូបផ្សុំនឹងអាកាសធាតុប្រចាំប្រទេសផងគឺត្រជាក់ល្អណាស់មិនគួរណាក្តៅដល់ថ្នាក់បែកញើសសស្រាក់បែបនេះនោះទេ“ លោកកើតអីមេនទេ ? ”
“ សុខៗក៏ក្តៅឡើង តែមិនអីទេ ” ជុងហ្គុកញញឹមតប
“ មិនកើតទេលោកដូចជាពិបាកហើយ ខ្ញុំថាប៉ុណ្ណឹងសិនចុះលោកបើកអូតែលរបស់ខ្ញុំក្បែរនេះសម្រាកសិនក៏បានដែល ” បុរសជាដៃគូបំណងល្អព្រោះមនុស្សប្រុសដូចគ្នាដឹងថាអាការះមួយនេះគួរតែបណ្តាលមកពីអ្វី ! យូអុីក្រោយពីឃើញជុងហ្គុកដើរមកវិញដោយអាការះចម្លែកនាងក៏ញញឹមញញែមដូចជាសប្បាយចិត្ត“ រួចហើយរឺ ? ” យូអុី
“ នៅទេតែលោកជុងហ្គុកប្រហែលជាមិនស្រួលខ្លួនខ្ញុំបើកបន្ទប់វីអាយភីអោយចុះ ” បុរសម្នាក់នោះញញឹម
“ អត់ទេខ្ញុំមិនអីទេ ! ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ ” រាងកាយរបស់ជុងហ្គុកកាន់តែក្តៅឡើងហើយវាក៏កាន់តែពុះកញ្ច្រោលឡើងនៅពេលដែលនៅក្បែរមនុស្សស្រី ស្មារតីទប់លែងចង់ជាប់ភ្លើងប្រាថ្នាដុតក្តៅកាន់តែខ្លាំងតែគេក៏ព្យាយាមជំនះហាមចិត្តមិនអោយស្រេចឃ្លានជុងហ្គុកប្រញាប់រត់ឡើងមកលើឡានគេពិតជាពិបាកទ្រាំនឹងអារម្មណ៍មួយនេះខ្លាំងណាស់ យូអុីញញឹមហើយក៏ប្រញាប់ឡើងឡានតាមជុងហ្គុកដែល នាងក៏ស្រាប់តែប្រឡេះឡែវអាវអោយឃើញដើមទ្រូងក្រពុំរបស់នាងរួចក៏ចូលមកអង្អែលណែននិត្យជុងហ្គុក
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀