Because Of You

952 41 0
                                    

ភាគទី 45    
« កុំកើតអីទៀតណាព្រះនាងម្ចាស់ » 
« បងស្ទើរឆ្កួតហើយ »

ជុងហ្គុកបានសុំជំនួយពីប៉ូលីសយ៉ាងឆាប់រហ័សព្រោះជឿថានាងទៅណាមិនទាន់បានឆ្ងាយនោះទេអាចមានឱកាសដេញទាន់នាង ចំណែកឯបូមីវិញពេលនេះគ្រូពេទ្យកំពុងដុតដៃដុតជើងជួយមើលថាមានអ្វីដែលខុសប្រក្រដីរឺមួយក៏អត់ ។ ជុងហ្គុករក្សាដំណឹងមួយនេះយ៉ាងស្ងប់ស្ងាត់ម្នាក់ឯងប៉ាម៉ាក់ទាំងសងខាងពួកគាត់ពេញមួយថ្ងៃនេះស្លុតចិត្តខ្លាំងសម្បើមណាស់មិនគួរណាអោយភ័យស្លន់ស្លោម្តងទៀតនោះទេ ។ ជុងហ្គុកអង្គុយចុះនៅលើកៅអីលើកដៃច្បូតមុខ ម្តងជាពីរដងហើយគេភ្លាត់រហូតគ្មានបានការណ៍ទាល់តែសោះ
    " លោកជុង ! " គ្រូពេទ្យ
    " បាទគ្រូពេទ្យ ប្រពន្ធខ្ញុំយ៉ាងមិចហើយ " ជុងហ្គុក
    " បាទមិនអីនោះទេ សំណាងណាស់ដែលលោកមកទាន់ឃាតករមិនបានធ្វើអ្វីដាក់អ្នកជំងឺ ! លោកគួរតែទៅសម្រាកចុះខ្ញុំលាហើយ " គ្រូពេទ្យជួយអបអរជុងហ្គុកដែលមិនមានបញ្ហាអាក្រក់អ្វីកើតឡើង ហើយបន្ទាប់មកគ្រូពេទ្យក៏ដើរចេញ ។ ជុងហ្គុកធូទ្រូងមួយសារទៀត ទោះហត់ចង់សម្រាកក៏សម្រាកមិនកើតដែល គេគ្មានជំនឿចិត្ត ភ័យព្រួយមិនចង់អោយលើកទីបីកើតឡើង ។
    " អូនគេងអោយបានច្រើន អោយឆាប់រឹងមាំ "
    " បងនៅកំដរអូននៅទីនេះមិនទៅណាចោលអូនទៀតទេ "
    " អភ័យទោសអោយបងផងបូមី "
ជុងហ្គុកនៅអង្គុយកំដរបូមីនៅមុខបន្ទប់មិនទៅណា សូម្បីតែធ្មេចភ្នែកដេកក៏ជុងហ្គុកមិនធ្មេចផង ការសំខាន់គេចង់ការពារបូមីដោយបេះដូងរបស់គេមិនអោយស្រីបិសាចម្នាក់នោះមានឱកាសម្តងទៀតទេ ។
    យូអុីពេលនេះមិនខុសអីពីឧក្រិដ្ឋជនដែលត្រូវប៉ូលីសតាមប្រម៉ាញ់ នាងត្រូវរត់ភាសខ្លួនមិនដឹងទិសតំបន់មានផ្លូវកន្លែងណានាងប្រឹងរត់ស្មាញ់ជើងមិនឈប់ ។ មកដល់កន្លែងមួយនាងដង្ហក់ខ្យល់រត់លេងរួចទៀតក៏មកពួននៅគន្លៀតធុងសម្រាមគរជាច្រើនសង្ឃឹមថាគេចភ្នែកពីប៉ូលីសរួច ! ជាអ្នកនាងស្តុកស្តម្ភរស់នៅសុខស្រួលមានទ្រនុំខ្ពង់ខ្ពស់បែរជាមិនចង់នោះទេ ចង់រស់នៅក្នុងសង្គមងងិត ។ ពេលនេះកុំថាឡើយផ្ទះតែកូនខ្ទមតូចមួយក៏គ្មានឱកាសបាននៅស្រួលដែល
    " មីស្រីថោកទាបបូមី ! មីសម្រាម មីអត់កេរ្តិ៍ខ្មាស់ "
    " នាងឯងធ្វើអោយជីវិតរបស់យើងធ្លាក់ដុនដាបទាបបែបនេះ យើងគ្មានថ្ងៃលើកលែងអោយនាងឯងនោះទេ ! រងចាំអោយយើងរកបានកន្លែងស្ងប់សុខពេលណាយើងច្បាស់ជាបញ្ជួននាងឯងនៅនរកម្តងទៀតមិនខាននោះទេ មីស្រីចង្រៃ "
យូអុីរើសដុំថ្មគប់ទៅជញ្ជាំងជំនួសអោយការសងសឹកលើបូមី នាងត្រូវប៉ូលីសតាមប្រម៉ាញ់បែបនេះ ត្រូវរស់នៅខ្ចាត់ព្រាត់បែបនេះ នាងមិនងាយបញ្ឈប់អោយបូមីបានរស់សុខស្រួលតែម្នាក់ឯងនោះទេ ។ ក្រសែរភ្នែកក្រហមថ្លែរបស់នាងបញ្ជាក់ពីការគុំគួនចងកំហឹងមិនងាយរលត់ ភ្លើងទោសះនៅក្នុងខ្លួនរបស់នាងកាន់តែឆេះឡើងកាន់តែខ្លាំងនៅពេលឃើញបូមីមានក្តីសុខមានមនុស្សបារម្ភបានរស់នៅសុខស្រួលមិនដូចជានាងត្រូវរត់ភាសខ្លួនបែបនេះ ។ ភាពច្រណែនឈ្នានីសបានគ្របដណ្តប់ចិត្តរបស់នាងមិនអោយមានពន្លឺជ្រះស្រឡះ ប្រសិនបើនាងត្រូវភាសខ្លួនបែបនេះរីឯបូមីបានសុខស្រួលគឺនាងមិនស្រណុកចិត្ត បើនាងត្រូវរស់នៅក្នុងគុកអស់មួយជីវិតបូមីគឺត្រូវតែស្លាប់ គឺត្រូវតែស្លាប់ជាដាច់ខាតហើយជុងហ្គុកត្រូវតែរស់នៅឯការឈឺចាប់វេទនាដូចអ្វីដែលជុងហ្គុកធ្វើដាក់នាងអោយឈឺចាប់ ។
         _ 1អាទិត្យបានកន្លងផុតទៅ !
រាងស្តើងក្រោយពីបានងើបពីការស្លាប់ពេលនេះសុខភាពរបស់នាងប្រសើរឡើងច្រើនហើយ បូមីទើបតែដឹងខ្លួននោះទេនាងបានផ្លាស់ប្តូរបន្ទប់មករស់នៅបន្ទប់ធម្មតាតាំងពី4ថ្ងៃមុនមកម្លេះ ។ នាងបើកភ្នែកសម្លឹងសព្វបន្ទប់ម្នាក់ឯង គេងជាយូថ្ងៃមានអារម្មណ៍ថារាងកាយស្វិតស្រពន់ទន់ល្វើយខ្លាំងណាស់ ។ នាងភ្ញាក់ព្រើតដែលឃើញរាងក្រាស់ដេកច្រងុកៗទាំងអង្គុយក្បែរគ្រែរបស់នាង តែនាងមិនហ៊ានរំខានគេនោះទេមិនបានឃើញមុខតែសម្លឹងរាងរូវដងខ្លួនរបស់គេនាងមានអារម្មណ៍ថាគេស្រកគីឡូអស់ច្រើនណាស់ ។
    " អ្នកនាង ! អុស៎ " គ្រូពេទ្យស្រីត្រេកអរដែលឃើញបូមីដឹងខ្លួន បូមីលើកដៃចង្អុលដាក់លើបបូរមាត់ជាសញ្ញាអោយនាងស្ងាត់កុំស្រែកឡូឡារំខានដល់អ្នកដែលកំពុងគេងលក់ ពេទ្យស្រីញញឹមហើយក៏យល់ព្រមតាមនាង ។
    " ស្រស់ស្រាយណាស់អ្នកនាង " គ្រូពេទ្យស្រីនិយាយតឹចៗហើយក៏រហ័សប្តូរសេរ៉ូមថ្មីអោយបូមីរួចក៏ដើរចេញមិនចង់រំខានពេលវេលាប្តីប្រពន្ធរបស់គេ ។
បូមីដេកសម្លឹងជុងហ្គុកជាមួយនឹងស្នាមញញឹមនាងពិតជារំភើបដែលនាងមានឱកាសបានឃើញជុងហ្គុកម្តងទៀត ! ឆ្លងកាត់ពេលវេលាវីសតែនឹងស្លាប់មួយនោះនាងពិតជាភ័យខ្លាចខ្លាំងណាស់មិនគឹតថាខ្លួនឯងអាចមានសំណាងម្តងទៀតនោះទេ ។ ម្នាក់នោះគឹតជាអាក្រក់ឃោឃៅឈាមត្រជាក់ រឹតក៎របស់នាងវីសតែដាច់ដង្ហើមបោកបំបាក់ដៃរបស់នាងចាប់នាងបោកក្បាលដេរអស់ជាច្រើនថ្នេរទៀតនៅលើចុងក្រោយគេក៏បញ្ច្រកថ្នាំពុលដល់នាង រូបភាពនៅដក់ពេញខួរក្បាលរបស់បូមីធ្វើអោយទឹកភ្នែកបូមីស្រក់ហូរ ។
    " បូមី ... "
    " ហេតុអីក្រោកហើយមិនប្រាប់បង "
ដូចងើបពីយលសប្តិ ក្រោកហើយក៏ឃើញមនុស្សជាទីស្រលាញ់បើកភ្នែកក្រឡេងក្រឡង់សម្លឹងមកគេ ! ដោយក្តីរំភើបរំពេជនោះជុងហ្គុកក៏ទាញបូមីមកអោបជាប់ទ្រូង ទឹកភ្នែកដែលកើតពីការរំភើបក៏រមាលធ្លាក់ពីថ្ពាល់មកតក់ ...។
    " អូន ! អូនយ៉ាងមិចហើយ " ជុងហ្គុកលើកដៃជោកសក់ក្បាលរបស់បូមីគេឈ្មុលមុខទៅជិតនាងសម្លឹកនាងកៀកៗអោយប្រាកដចិត្តថានាងអស់អីហើយ ។
    " អូនអស់អីហើយ ! គឹតតែពីបងទេ "
    " បងប្លែកច្រើនណាស់មុខស្លក់អស់ហើយ "
បូមីប្រុងលើកដៃឆ្វេងអង្អែលមុខរបស់ជុងហ្គុកភ្លេចគឹតថាខ្លួនឯងកំពុងតែរុំបង់ព្រោះតែបាក់ ! នាងញញឹមបន្លប់ថាខ្លួនឯងមិនអីហើយក៏លើកដៃស្តាំអង្អែលផ្ទៃមុខរបស់ជុងហ្គុកជំនួសវិញ
    " បងបារម្ភបងភ័យព្រួយពីអូនពេក "
    " កុំកើតអីទៀតណាព្រះនាងម្ចាស់ បងស្ទើរឆ្កួតហើយ "
ជុងហ្គុកដាក់ក្បាលជល់ជាមួយនឹងក្បាលរបស់បូមីហើយបបូរមាត់របស់គេក៏ថើបចុងច្រមុះបូមីជាការស្អំចិត្តបន្តិច ។ ជុងហ្គុកចុះទំងន់អស់ច្រើនណាស់រាងសឹងតែខ្យល់បក់រលំទៅហើយ ភ្នែកក៏ស្លក់ដក់ខ្មៅដូចខ្លាឃ្មុំផែនដាមុខចង់បូញនៅសល់ឆ្អឹងអស់ហើយ បាក់សភាពសង្ហារខាបព្រលឹងស្រីៗអស់រលីង ។ 
    " អូនលែងអីទៀតហើយ ! "
    " បងស្រលាញ់អូន សំទោសដែលការពារអូនមិនបាន "
ជុងហ្គុកនិយាយរួចក៏ទម្លាក់ស្នាមថើបលើបបូរមាត់របស់បូមីយ៉ាងយូ សង្ឃឹមថាលើកនេះគ្រួសាររបស់យើងនឹងបានសុខផងចុះ ។ 

========================

ជិតដល់ឈុតព្រលឹងចុងសក់ទៀតហើយ 😢

ChaeMin_ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now