Because Of You

1K 45 0
                                    

Part 23          
[ ជាកំហុសរបស់ខ្ញុំ !!! ]

  ផាំង 💥
មួយគ្រាប់នេះទម្លុះចំកណ្តាលខ្នងរបស់ជុងហ្គុក នាយទន់ជង្គង់ដួលព្រុះ ឈាមក្អួតចេញតាមមាត់ឈូ

« ជុងហ្គុក »
« អ្ហឺៗៗៗ ជុងហ្គុក »
បូមីទាញរាងកាយក្រាស់របស់ជុងហ្គុកមកត្រកងនៅក្នុងដៃ ហើយអង្រួនគេឡើងតឹចៗ ជុងហ្គុកញញឹមដាក់បូមីស្រាលៗតាមកម្លាំងដែលមានសេសសល់នៅក្នុងខ្លួន គេលើម្រាមដៃទាំងប្រាំបម្រុងនឹងស្ទាបអង្អែលផ្ទៃមុខរបស់បូមីក៏ប៉ុន្តែបែរជាលើកមិនដល់ បូមីឃើញដូចច្នោះក៏ប្រញាប់ក្រសោបម្រាមដៃប្រឡាក់ដោយឈាមរបស់គេនោះមកផ្អឹបនឹងថ្ពាល់របស់នាងដោយខ្លួនឯង

« មិនកើតអីទេមេនទេបូមី ? »
« ខ្ញុំសប្បាយចិត្តណាស់ ! ដែលអាចការពារនាងបាន »
ជុងហ្គុក និយាយដោយសម្លេងដាច់ៗស្រាលៗស្តាប់សឹងតែមិនលឺ បូមីផ្ទៀងត្រចៀកស្តាប់ហើយហូរទឹកភ្នែកមកឈូៗប្រៀបដូចជាគេចាក់ទឹក

« អ្ហឹកកអ្ហឹកក អរគុណ »
« ក្រោកមកណាទៅពេទ្យជាមួយគ្នា លោកមិនត្រូវកើតអីទេណាជុងហ្គុក » បូមី

ជុងហ្គុក ញញឹមស្រាលៗដាក់បូមីម្តងទៀត ហើយក៏បិទភ្នែកព្រោះតែគេហត់នឹងអស់កម្លាំងហើយ

« ជុងហ្គុក អ្ហឹកកកអ្អឹកក ដឹងខ្លួនឡើងវិញជុងហ្គុក »
« ខ្ញុំស្រលាញ់លោក លឺទេខ្ញុំស្រលាញ់លោក សុំអង្វរកុំទៅចោលខ្ញុំបែបនេះអីណាជុងហ្គុក » បូមី
នាងស្រែកហៅរាងកាយដែលដេកស្តូកស្តឹងដាស់អោយក្រោកឡើងវិញនោះទាំងទឹកភ្នែកហូរអោយរហាមដាបៗថ្ពាល់

    _ មន្ទីរពេទ្យ

ជុងហ្គុក ត្រូវបានអូសចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗក្រោយពីបញ្ជួនមកដល់មន្ទីរពេទ្យ ។ គេមានបានទៅណាឯណា គ្រាន់តែរាងកាយទ្រមិនរួចទើបសន្លប់ តែនាងភិតភ័យខ្លាចថាគេនឹងទៅចោលនាង គេនឹងបិទភ្នែករហូត ទើបបានជាស្រែកយំសោកខ្លាំងៗ !!! ជុងហ្គុកគេរឹងមាំស្រាប់ហើយ ដរ៉ាបណាគេមិនទាន់សម្រេចរឿងបេះដូងនឹងរឿងផ្សេងៗរបស់គេបានរឿងអីគេត្រូវទៅចោលគ្រប់យ៉ាងទុកអោយនៅរញ៉េរញ៉ៃនោះ

« ទេវតាអើយ មេត្តាជួយជុងហ្គុកផង »
« កាត់អាយុខ្ញុំក៏កាត់ចុះ មេត្តាប្រទានជីវិតនឹងកុំយកប្រុសថដែលខ្ញុំស្រលាញ់ទៅណាចោលខ្ញុំអី គេមិនស្រលាញ់ខ្ញុំក៏តាមគេចុះ សុំត្រឹមតែអោយខ្ញុំបានបន្តឃើញមុខរបស់គេរាល់ថ្ងៃក៏ខ្ញុំអស់ចិត្តដែល » បូមី

បូមីលើកដៃសំពះបន់ស្រន់នៅក្នុងចិត្ត នាងអាចលះបង់អោយគេបានគ្រប់យ៉ាង សូម្បីតែស្នេហារបស់គេ នាងអាចស៊ូទ្រាំមើលគេក្បែរស្រីផ្សេងបានអោយតែបេះដូងគេមានក្តីសុខ ក៏ដូចជារឿងមួយនេះដែលនាងក៏អាចហ៊ានកាត់អាយុកាលរបស់ខ្លួនឯងបានអោយតែប្រទានជីវិតប្រុសដែលនាងស្រលាញ់មកវិញកុំយកគេចេញទៅណាឆ្ងាយពីនាង មនុស្សស្រីដែលអាចលះបង់ក្តីសុខខ្លួនឯងបានគឺមានតែ លីបូមីនេះហើយ នាងល្អពេកហើយ

« បូមី / បូមី »
ក្រោយពីទទួលបានដំណឹងថាកូនចូលមន្ទីរពេទ្យភ្លាម លោកប៉ាអ្នកម៉ាក់របស់ជុងហ្គុកក៏ប្រញាប់មកភ្លាមទាំងតក់ក្រហល់នឹងស្លុតចិត្តជាទីបំផុត ជាពិសេសនោះគឺអ្នកម៉ាក់ ញ័រដៃញ័រជើងដើរសឹងតែមិនដល់មុខបន្ទប់សង្គ្រោះរបស់កូន

« បូមី ! ប្រុសជុងយ៉ាងមិចហើយកូន »
លោកស្រីចន អង្រួនដើមដៃរបស់បូមីទាំងទឹកភ្នែក ទ្រូងជាម្តាយមួយនេះសឹងតែនឹងប្រេះព្រោះកូនជាទីស្រលាញ់ចូលមន្ទីរពេទ្យព្រោះត្រូវគេបាញ់
        
« នៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេអ្នកមីង » បូមី
« ពុទ្ធោកូនម្តាយ » លោកស្រីចន
លោកស្រីចនទន់ជង្គង់រកដួល សំំណាងចេះស្វាមីជួយទ្រទាន់ហើយគ្រាទៅអង្គុយលើកៅអី

« ទៅមានរឿងជាមួយអ្នកណាមក ? »
« បានជាដល់ថ្នាក់បាញ់សម្លាប់គ្នាបែបនេះ ? ហើយពួកវាជាអ្នកណា ប្រាប់មកពូនឹងទៅអូសក៎វាចូលគុក »
លោកប៉ានិយាយទាំងទឹកមុខខឹងសម្ប៉ា វាហ៊ានបាញ់កូនគាត់ដល់ថ្នាក់នេះហើយ រឿងអីដែលត្រូវអោយវារួចខ្លួន ។ បើមិនជាប់គុកក្បាលធំរឺក៏ប្រហារចោលទេ មិនហៅថាអ្នកមានអំណាចពាក់កណ្តាលប្រចាំប្រទេសកូរ៉េនេះទេ

« ជាកំហុសរបស់ខ្ញុំទេលោកពូ » បូមី
បូមីលុតជង្គង់ចុះចំពោះមុខរបស់លោកចន ! នាងព្រមទទួលកំហុសគ្រប់យ៉ាងដែលអ្នកផ្សេងបានសាង ទាំងដែលនាងមិនខុសអ្វីសោះ

_________________________________

បូមីអើយ ... 😪

ChaeMin_ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now