~ Part 7
[ ខ្ញុំអន់ខ្លាំងណាស់ 🙂 ទើបលោកមិនដែលមើលឃើញខ្ញុំក្នុងក្រសែរភ្នែកបែបនេះ !!! 🙂 ]បូមីបានត្រឹមងក់ក្បាលអឺអើរតាមគេ បានត្រឹមតែញញឹមលាក់អារម្មណ៍ កុំអោយគេឃើញថានាងកំពុងឈឺចាប់ បើវាជាក្តីសុខគេនាងក៏ព្រមធ្វើអោយគ្រប់យ៉ាង ព្រោះគ្រប់យ៉ាងរបស់នាង គឺសម្រាប់តែគេស្រាប់ហើយ សូម្បីតែ បេះដូងនឹងក្តីស្រលាញ់់ !!!
បូមីដើរតាមជុងហ្គុក ចូលទៅក្នុងហាង !!! ទាំងពីរអ្នកមើលទៅទំនាក់ទំនងពួកគេល្អណាស់ រាក់ទាក់ជិតស្និតគ្នា ... ស្នាមញញឹមនឹងក្រសែរភ្នែកដែលជុងហ្គុកសម្លឹងយូអី ធ្វើអោយបូមីលួចច្រណែន !!!
« សំទោសផងណាអ្នកនាងយូអី !!! ចៃដន្យម្នាក់នេះគេសុាំញាំពេក ទើបធ្វើអោយមកយឿត ! ឆាប់សំទោសអ្នកនាងយូអីទៅ » ចុងប្រយោគគេក៏បែរមករកបូមីថែមទាំងកេះជាសញ្ញាប្រាប់នាងអោយធ្វើតាមគេទៀតផង
« ថាយ៉ាងមិច ? "បូមីធ្វើមុខឆ្ងល់ ? ហេតុអីអោយនាងសំទោសទាំងដែលនាងគ្មានកំហុស ? វាមិនត្រូវរឿងនោះទេ
ដៃរបស់ជុងហ្គុកចេះតែលួចកេះ នឹងក្តឹចបូមី អោយនាងធ្វើតាមសម្តីគេបានបញ្ចា តែសំទោស !!! លីបូមី មានហេតុត្រឹមត្រូវ បើនាងខុសពិតប្រាកដនាងក៏សំទោស តែបើនាងមិនខុស នាងមិនព្រមហើបមាត់និយាយនោះទេ
« អឺកក !!! មិនបាច់សំទោសអីទេណា គ្មានរឿងអីដែលគួរអោយប្រកាន់នោះទេ !!! » យូអុី
« អ្នកនាងយូអីគួរអោយស្រលាញ់ណាស់ ! ខ្ញុំសុំអង្គុយក្បែរហើយណា ស្រួលអោយអ្នកនាងយូអីពន្យល់ការងារ » ជុងហ្គុក« ចាស៌ !!! បែបណាក៏បាន » យូអីញញឹមយ៉ាងស្រទន់ ស្នាមញញឹមរបស់នាងស្រស់ស្អាតណាស់ បូករួមទាំងរូបឆោម ឋានះទៀតនាងប្រៀបដូចគ្រាប់ពេជ្រមានតម្លៃមួយគ្រាប់យ៉ាងអញ្ចឹង ...
« យកខ្ញុំអោយមកធ្វើឆ្អឹងទទឹងក៎រឺ » បូមីលួចគឹតក្នុងចិត្ត ? ដំបូងនាងសប្បាយចិត្តណាស់ ដែលជុងហ្គុកហាមឃាត់បង្អាក់ដំណើរនាង ទោះជាពាក្យនោះពិតរឺមិនពិតយ៉ាងណាក៏ដោយ អោយតែចេញពីមាត់គេនាងសប្បាយចិត្តពេកហើយ !!!
តែថាពេលនេះវាខុសស្រឡះ ព្រោះអ្វីដែលគេហាមមិនអោយនាងទៅ គឺត្រឹមផលប្រយោជន៍គេប៉ុណ្ណោះ ព្រោះគេប្រើការនាងមិនទាន់ឆ្អែតនោះអី « នាងជាអ្នកកែបញ្ហាអោយខ្ញុំ !!! ដូចច្នេះគួរធ្វើអោយសមតម្លៃផង » តែប៉ុណ្ណឹងគួរយល់អ្វីដែលគេបាននិយាយហើយ
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀