𝐏𝐚𝐫𝐭 𝟏𝟎
[ ឋានះត្រឹមជាអ្នកបម្រើ រឿងអីទៅយកឈ្នះបេះដូងគេបាន 😊 ]« ទៅណាហាស៎ »
« ឆាប់មកបម្រើអាហារពេលព្រឹកខ្ញុំសិន » នៅពេលមិនបានដូចចិត្តក៏ស្រែកច្រឡោតតោតទោង ជះកំហឹងដាក់គេទាំងកម្រាលបូមី បានត្រឹមខាំមាត់ អត់ទ្រាំសង្កត់ចិត្តមិនតទល់នឹងគេ គេជាភ្លើងនាងជាទឹក !!! បូមីក៏បែរមកនិយាយដាក់គេវិញទាំងសម្លេងស្រាលធម្មតា មិនដូចគេគំហកៗដាក់នាង
« អ្នកបម្រើមានច្រើនណាស់ ខ្ញុំត្រូវទៅផ្លាស់ឈុត » បូមី
« តែខ្ញុំត្រូវការនាង »
« ជានាងម្នាក់គត់ដែលត្រូវបម្រើខ្ញុំ »ជុងហ្គុកស្រែកដាក់បូមី« ចាស៎ » បូមីឆ្លើយខ្លីៗ នាងមិនចង់ឈ្លោះជាមួយគេនោះទេ បានត្រឹមតែហត់ ព្រមតាមគេងាយៗបែបនេះល្អបំផុតហើយ បូមីដួសបបរដែលជាអាហារពេលព្រឹកដួសដាក់ក្នុងចាន បន្ទាប់មកក៏យកទៅដាក់នឹងមុខជុងហ្គុក
« រួចហើយចាស៎ » បូមីមិនទាន់ទៅណានោះទេ នៅឈរក្បែរៗដៃគេសិន ព្រោះចរិកម្នាក់នេះបើរករឿងហើយគឺមិនងាយឈប់នោះទេ
ជុងហ្គុក ដួសបបរមកភ្លក់មួយមាត់ បន្ទាប់ក៏ទម្លាក់ស្លាបព្រាទៅក្នុងចានបបរវិញ ថែមទាំងងាកមកសម្លឹងបូមីទាំងក្រសែរភ្នែកនឹងថ្កល់មិនពេញចិត្តទៀតផង !!!
ប្រាវ 💥
ចានបបរបែកខ្ចាយដោយសារស្នាដៃជុងហ្គុក !« អាយយយ៎ » បូមីស្រែកភ្លាត់សម្លេងទាំងភ្ញាក់
« ហេតុអីក៏ធ្វើបែបនេះ ? » បូមីសួរទៅជុងហ្គុកទាំងហួសចិត្ត ទង្វើរដែលគេបានធ្វើនេះ វាលើសពេកហើយ« ខ្ញុំចង់ធ្វើវា យ៉ាងមិច ? »
« បបរនេះវាសុីមិនឆ្ងាញ់ ខ្ញុំជះចោលមានបញ្ហាដែលទេ » ជុងហ្គុក« អត់មានបញ្ហាទេ » បូមីស្ញើចដាក់គេទាំងទឹកមុខមិនសម ជុងហ្គុកមនុស្សអាក្រក់ យល់តែអារម្មណ៍ខ្លួនឯង ពេលនេះគេត្រឡប់មកវិញហើយ មិនថាប៉ុន្មានឆ្នាំកន្លងក៏គេនៅតែដដែល មិនប្រែទៅណា
« ខ្ញុំហត់ សុំទៅបន្ទប់សិនហើយ » បូមីបែរខ្នងដើរចេញ តែក៏ត្រូវគេហាមឃាត់ដំណើរនាងម្តងទៀត ដោយដើរមកពាំងពីមុខនាង
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀