មួយខែបានកន្លងផុតទៅ !
វាជាអ្វីដែលគេបានទន្ទឹងរងចាំយូមកហើយរយះពេលមួយខែដែលប្រៀបដូចជាមួយឆ្នាំ ពេលនេះគឺជាពេលយប់ឱកាសល្អនៃការវិលត្រឡប់មកវិញគឺត្រកូលចនទទួលយ៉ាងសាកសម្យ ។ ភោជនីយដ្ឋាននៅកណ្តាលទីក្រុងគឺលក្ខណះអភិជនខ្លាំង រាងកាយស្តើងជាមួយឈុតរាត្រីរឹបរាងសក់ខ្លីត្រឹមស្មាមានការផាត់មុខតុបតែងខ្លួនឆើតឆាយយ៉ាងស្រស់ស្អាតប្លែកមិនដូចជាកាលពីមុននោះទេ ។
" សួស្តីលោកប៉ាអ្នកម៉ាក់ " បូមីញញឹមហើយក៏អង្គុយចុះ
" បូមីស្អាតណាស់កូនស្រី " លោកស្រីចនស្ញប់ស្ញែងចំពោះអនាគតកូនប្រសារម្នាក់នេះខ្លាំងណាស់រយះពេលតែមួយខែសោះនាងផ្លាស់ប្តូរខ្លួនឯងច្រើនមេនទេនដល់ថ្នាក់ឃើញហើយស្រឡាំងកាំងតែម្តង ។" នេះជាកាដូបន្តិចបន្តួចណាអ្នកម៉ាក់ "
" លោកប៉ាដូចគ្នា " បូមីហ៊ុចកាដូទាំងដៃពីរអោយអនាគតលោកប៉ាហើយនឹងអ្នកម៉ាក់ក្មេកម្នាក់មួយ ។ នៅពេលដែលលោកស្រីចនបើកហើយលោកស្រីចនក៏ស្រឡាំងកាំងណាស់ក៏ព្រោះតែក្នុងនោះគឺមានខ្សែរដៃពេជ្រមួយខ្សែរដែលធ្វើពីគ្រាប់ពេជ្រដែលមានទឹកល្អ ហើយសម្រាប់ម៉ូតគឺមិនមានលក់ទេលើទីផ្សារ" បូមី ! មើលទៅថ្លៃណាស់កូន " លោកស្រីចន
" អូនមិនដឹងទេហ្អេស៎ថាពេលនេះបូមីជាអ្នកនាងលី ម្ចាស់ហាងពេជ្រដែលទើបតែបើកថ្មីប៉ុន្មានអាទិត្យមុននោះអី " លោកចននិយាយរួចក៏ធ្វើអោយភរិយាស្រឡាំងកាំងម្តងទៀតបូមីក៏សើចដូចគ្នា មិននឹកស្មានទាល់តែសោះថាមនុស្សស្រីធម្មតាបាត់ខ្លួនរយះពេលមួយខែសោះក៏ក្លាយជាថៅកែស្រីហាងពេជ្រដែលបើកថ្មី ។អ្វីដែលជម្រុញទឹកចិត្តរបស់បូមីគឺជុងហ្គុកត្រឡប់មកគឹតសារឡើងវិញនាងមិនមានអ្វីទាល់តែសោះសូម្បីតែចំណេះវិជ្ជាក៏មិនមានជ្រៅជ្រះហេតុនេះទើបធ្វើអោយនាងចិត្តធំដើរលើគោលជំហរចង់អោយខ្លួនឯងជោគជ័យនឹងមានឋានះល្អមិនអោយស្វាមីបាក់មុខ ។ អ្នកដែលជួយជ្រុំជ្រែងនាងរយះពេលមួយខែមកនេះគឺសុីងហ៊ុនតែនៅពេលដែលបូមីជោគជ័យលុយកាក់គ្រប់យ៉ាងក៏បង្វិលចូលគណនេយ្យរបស់សុីងហ៊ុនរួចអស់ហើយ ! នៅពេលនេះនាងមានឈ្មោះថាជាអ្នកនាងលីជាថៅកែហាងពេជ្រដែលទើបតែបើកថ្មីមានការគាំទ្រច្រើន រូបសម្រស់នៅពេលនេះក៏ស្រស់ស្អាតមិនទាបក្រោមដីដូចកាលពីមុនឡើយហើយនាងក៏មិនមានអារម្មណ៍ថាភ័យហើយក៏ខ្មាស់គេនៅពេលដែលបណ្តើរជាមួយជុងហ្គុកដែល ។
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀