ភាគទី1

2.6K 42 0
                                    

      ថ្ងៃនេះមើលទៅដូចជាមិនធម្មតាសោះ មេឃមិនស្រស់ថ្លា ពេលព្រឹកដែរត្រូវតែមានពន្លឺព្រះអាទិត្យបែរជាជំនួសដោយពពកអ៊ួរអាប់ពណ៍ខ្មៅងងឹតសូន្យសុងមើលអ្វីមិនចង់ឃើញ  នៅជុំវិញទីធ្លាវិមានដ៏ធំល្វឹងល្វើយត្រូវក្របដណ្ដប់ដោយខ្យល់បក់បោកនិងដំណក់ទឹកភ្លៀងតូចៗ ដែរមើលក៏ដឹងថាបើភ្លៀងដល់ថ្នាក់នេះហើយនិងមិនងាយរាំងវិញនោះទេ។

       រាងកាយកម្លោះមាឌឌាំង ដើមដៃពោរពេញដោយសាច់ដុំ សាកសមនិងកម្ពស់រូបរាងពេលនេះកំពុងឈរផ្អែកនៅលើតុធ្វើការ ដៃម្ខាងកាន់កាហ្វេក្ដៅៗ ឯភ្នែកសម្លឹងមើលទៅអាកាសធាតុអាប់អួរនៅខាងក្រៅមិនដាក់ភ្នែក មុននិងសម្រេចចិត្តលូកដៃយកទូរស័ព្ទមកចុចខលទៅអ្នកណាក៏មិនដឹង ។

ទឺតតត ទឺតតតត

«អាឡូ..»

«អូនកំពុងធ្វើអី?»ណាមជុន

«ក៏ជួយម៉ាក់ចម្អិនម្ហូប ដំបូងគិតចង់ចេញទៅខាងក្រៅដែរតែម៉ាក់មិនអោយទៅ» សម្លេងស្រួយស្រេសពិរោះគួរអោយចង់ស្ដាប់បន្លឺចេញពីក្នុងប្រព័ន្ធទូរស័ព្ទមក ទោះអាកាសធាតុអាប់អួរតែចិត្តគេជ្រះថ្លា ដូចកំពុងនៅក្នុងសួនដែរមានពោរពេញដោយមេអំបៅយ៉ាងអញ្ចឹងក្រោយពីបានឮសម្លេងរបស់មនុស្សស្រីដែរខ្លួនស្រឡាញ់ម្នាក់នេះហើយ ទើបរហ័សតមមិនបង្អង់យូរ។

«ក៏ល្អហើយមិនបាច់ចេញទេ មេឃភ្លៀងខ្លាំងបែបនេះចេញទៅខាងក្រៅ គ្រោះថ្នាក់ណាស់ បងគ្រាន់តែចង់ដឹងថាអូននៅឯណា»ណាមជុន

«អូនដឹងហើយ។ ចុះបង? មិនទៅក្រុមហ៊ុនទេឬ?»នែលលីយ៉ា

«អត់ទេ រងចាំអោយភ្លៀងរាំងសិនព្រោះថ្ងៃនេះមិនសូវមានការងារច្រើនអោយធ្វើទេ ។ ហូស៊ុកគេទើបតែបានដំណឹងមកថាមានកូនផង ពេលនេះប្រហែលនៅក្រោមជុំគ្នានិងអ្នកផ្សេងអស់ហើយមិនដឹង » ណាមជុន

«ពិតមែនឬ? ពិធីមង្គលការទើបតែចប់កាលពីយប់ម្សិលមិញទេ» លីយ៉ាបើកភ្នែកធំៗភ្ញាក់ផ្អើល នេះអាចទៅរួចដែរឬ?

«មែនហើយ ក៏ដឹងតាំងពីយប់ពេលពិធីចប់បានប៉ុន្មានម៉ោងមកម្ល៉េះ ។ បងក៏មិនចង់ជឿនិងត្រចៀកតែពួកគេមិនមែនទើបតែនៅជាមួយគ្នាពេលរៀបការនេះឯណា» ណាមជុនក្រវីក្បាលអស់សំណើចនិងក្រេបកាហ្វេក្នុងដៃតិចៗ យប់មិញផ្អើលអស់មួយភូមិគ្រិះ ដាក់ខ្លួនដេកមិនទាន់បាន1ម៉ោងស្រួលបួលផងក៏ត្រូវងើបមកវិញស្ដាប់គេអបអរទៀត តែក្នុងចិត្តក័លួចគិតចង់បានមួយនិងគេដែរ នេះអ្នកណាមិនដឹងថាគេស្រឡាញ់ក្មេងប៉ុណ្ណា?

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now