ភាគទី25

626 28 7
                                    

     [ផ្សារទំនើប]

        មកដល់ផ្សារទំនើបភ្លាមពួកគេក៏សម្ដៅទៅរកម៉ាតមុនគេព្រោះត្រូវទិញម្ហូបនិងគ្រឿងដាក់នៅក្នុងទូរទុកញ៉ំា ។ ណាមជុនពិតជាមិនចង់មកនោះទេ ព្រោះពេលមកដើរផ្សារជាមួយមនុស្សស្រីផ្សេងដែរមិនមែនជានែលលីយ៉ាបែបនេះ ធ្វើអោយគេមានអារម្មណ៍ខុស និងនឹកឃើញដល់អនុស្សាវរីយ៍គ្រប់យ៉ាងដែរគេធ្លាប់មានជាមួយគ្នាកាលពីអតីតកាល។

«បងប្រុស ទៅខាងនោះទៅ» យូនីហ្វឺរក៏ចង្អុលទៅរកកន្លែងគេលក់សាច់និងគ្រឿងក្លាស់សេរ ទើបធ្វើអោយណាមជុនភ្ញាក់ពីការស្រមើស្រមៃរបស់ខ្លួន ទោះជាយ៉ាងណាជ្រុលជាមកដល់ទៅហើយក៏មានតែតាមនិងទៅ បកក្រោយក៏មិនបាន។

«ទិញអោយលឿនទៅ និងបានត្រឡប់ទៅវិញ»ណាមជុន

«ដឹងហើយខ្ញុំមិនរំខានយូរនោះទេ» យូនីហ្វឺរក៏រហ័សរើសមើលបន្លែសាច់ យកមកដាក់ក្នុងកន្រ្តក មិនច្រើនពេកទេគឺល្មមទុកញ៉ំាបានមួយអាទិត្យ ។ ក៏ហួសទៅរកទិញទឹកដោះគោបន្ថែម និងនំកញ្ចប់ដែរនាងចូលចិត្ត ជាពិសេសគឺការ៉េមណាការ៉េម នាងមិនរំលងដាច់ខាតទោះវៃស្លាប់ក៏ដោយ។

       រំលងទៅអស់រយៈពេលយូរគួរសមទម្រាំនាងដើរទិញរបស់បានគ្រប់គ្រាន់ ក៏នៅខ្វះខ្លះដែរមិនចាំបាច់តែចាំសុំការអនុញ្ញាតពីម្ចាស់បន្ទប់សិន។

«បានរបស់អស់ឬនៅ?»ណាមជុន

«រួចអស់ហើយ នៅខ្វះតិចតួចតែប៉ុណ្ណោះតែទិញពេលនេះប្រហែលកាន់មិនអស់ទេ»យូនីហ្វឺរ

«ហឹមមម» ណាមជុន ក៏ក្រហឹមនៅដើមករសឹមអូសរទេះដើរទៅរកកន្លែងគិតលុយ ។ មើលបែបនេះក៏ច្រើនពិតមែន គ្រឿងធ្វើម្ហូបមិនសូវទេ តែច្រើនដោយសារ នំនិងការ៉េមរបស់នាងនេះឯង មិនដឹងជាទិញទៅញ៉ំាឬបោះដុំយកទៅលក់បន្តរ។

«អស់ប៉ុន្មាន?»ណាមជុន

«យកកាតរបស់ខ្ញុំវិញ» យូនីហ្វឺររហ័សដកVISA card ពីកាបូបរបស់ខ្លួនយកមកហុចអោយអ្នកគិតលុយព្រោះនាងក៏មានលុយជាប់ខ្លួនច្រើនល្មមដែរ មិនគួរអោយគេចេញលុយនោះទេ។

«គិតពីកាតរបស់ខ្ញុំទៅ»ណាមជុនក៏ដកកាតខ្មៅរបស់ខ្លួនចេញមក មុននិងចាប់សង្កត់ក្បាលរបស់យូនីហ្វឺរទាញទៅអោយឆ្ងាយកុំអោយហុចកាតដល់ ធ្វើអោយបុគ្គលិកដែរឈរគិតលុយអត់ច្រណែនមិនបាន ជាសង្សារនិងគ្នាស្វីតហើយ នៅមានខាងប្រុសជាអ្នកមានទៀត ព្រោះមិនបាច់មើលអីទេមើលតែកាតខ្មៅនិងទៅក៏ដឹងហើយ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now