ភាគទី11

582 20 0
                                    

    ក្រោយពីត្រឡប់មកពីមន្ទីរពេទ្យវិញ ជុងហ្គុកនិងណាមជុនក៏ត្រឡប់មកដល់ផ្ទះ ដោយមានស៊ូឈីនរៀបចំម្ហូបនិងបង្អែមជាច្រើនទុកអោយពួកគេ ។ ណាមជុនក៏មិនបាននិយាយអី គេដាក់បង្អែមអោយញ៉ំាក៏ញ៉ំា គេដាក់ទឹកដោះអោយផឹកក៏ផឹក គេនាំទៅអង្គុយនៅសួនច្បារមុខផ្ទះក៏ទៅ ដោយមិនបដិសេដអ្វីឡើយព្រោះធ្វើតាំងចិត្តថាធ្វើគ្រប់យ៉ាងដើម្បីគ្រប់គ្នាទាំងខ្លួនឯងពេលនេះចង់តែសង្ងំនៅក្នុងបន្ទប់ ។

«យ៉ាងមិចហើយក្រុមហ៊ុន?»ណាមជុន

«ជាខាងថៅកែអ៊ូ ពួកម៉ាហ្វៀដែរកាន់កាប់នៅជាយទីក្រុង កូនចៅរបស់វាត្រូវហូស៊ុកហ្យុងសម្លាប់អស់ហើយ ពួកយើងបានប្រមូលភស្តតាងយកទៅអោយប៉ូលីស អំណាចវាស្របច្បាប់មិនខ្លាំងដូចពួកយើងទេ ជៀសវាងការកាប់សម្លាប់សងសឹកគ្នាជាមួយពួកវាពួកយើងសម្រេចថាធ្វើតាមច្បាប់»ជុងហ្គុក

«ហឹមមមម» ណាមជុនងក់ក្បាលទាំងដកដង្ហើមធំ សំណាងហើយដែរផុតទៅនោះ ណាគេក៏មិនបានជួយដូចដែរសន្យាជាមួយបងប្អូនរបស់គេតាមរឿងដែរកើតឡើងទៀត ។

«បើហត់ហ្យុងទៅសម្រាកទៅ » ជុងហ្គុកមើលមុខគេដូចជាមិនប្រក្រតី ។មនុស្សនៅតែក្នុងបន្ទប់ពេលអោយចេញមកក្រៅឡើងកន្លះថ្ងៃបែបនេះប្រាកដជាមិនស្រួលហើយ ។

«ហឹមមម» ណាមជុនឮបែបនេះភ្លាមក៏មិនបង្អង់យូររហ័សដើរសម្ដៅទៅរកបន្ទប់តែម្ដង ឯជុងហ្គុកក៏ក្រវីក្បាល តែមិននិយាយអ្វីព្រោះចង់អោយគេមានពេលនៅម្នាក់ឯងខ្លះ ចាំយប់ចាំហៅគេចុះមកនិយាយគ្នាលេងក៏មិនទាន់ហួសពេល។

...

[Namjoon scene ]

    រាងក្រាសមាំដែរសល់តែឆ្អឹងពេលនេះក៏នាំខ្លួនចូលមកអង្គុយនៅលើសាឡុងចុងគ្រែ គេដកដង្ហើមធំព្យាយាមកុំគិតពីនែលលីយ៉ា តែបេះដូងវាមិនស្ដាប់តាមខួរក្បាលដែរបញ្ជារ។ គេទទួលស្គាល់ថាពេលនេះគេទន់ជ្រាយណាស់ ទើបថ្ងៃនេះគេខំប្រឹងផ្ដើមថ្ងៃថ្មីជាមួយអ្វីដែរថ្មី ដោយមិនគិតពីរឿងដែរធ្វើអោយគេយំបាន ។

រីងងងង រីងងងង រីងងងង

   សម្លេងទូរស័ព្ទរោទិ៍បន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ក្នុងបន្ទប់ទើបណាមជុនត្រូវជ្រួញចញ្ចើមលើកយកមកទទួលទាំងម៉ួរម៉ៅតិចតួចដែរ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now