ភាគទី16

621 23 0
                                    

   ថ្ងៃថ្មី...✨🌷

      ព្រឹកនាថ្ងៃបញ្ចុះសពរបស់លោកមីនបានមកដល់ ក៏ធ្វើនៅកន្លែងតម្កល់សពមួយកន្លែងដែរនៅឆ្ងាយពីទីក្រុងបន្តិច។ គ្រប់យ៉ាងចប់ទៅដោយរលូនតែនៅឡើងតែរាងតូចស្ដើងដែរគិតតែពីយំឥតឈប់ ។ភ្ញៀវគ្រប់គ្នាក៏ត្រឡប់ទៅវិញអស់ហើយ នៅឡើយតែយូលីហ្វឺរ ម៉ែដោះ ណាមជុននិងប៊ែលតែប៉ុណ្ណោះ...បីអ្នកនេះក៏ឈរមើលទៅអ្នកដែេអង្គុយយំនៅមុខផ្នូរដែរទើបតែធ្វើហើយថ្មីថ្មោង ព្រោះមានតែបណ្ដោយអោយនាងយំអោយអស់ចិត្តតែប៉ុណ្ណោះ យំហើយនាងនិងបានធូរខ្លះ ព្រោះទោះចង់ហាមឃាត់នាងក៏ពិបាកហាមដែរ ឳពុកស្លាប់ទៅចោលមួយទាំងមូលវាមិនមែនជារឿងងាយទេដែរ អាចអោយនាងគ្មានប្រតិកម្មអ្វីនោះ។

«អ្នកនាង លោកប្រុសទៅបានសុខហើយ »ម៉ែដោះ

«ហឹកក ហឹកក ខ្ញុំមិនទាន់បានធ្វើអ្វីដើម្បីប៉ាទេ មិនបានសូម្បីតែលាហើយនិយាយពាក្យថាស្រឡាញ់ទៅកាន់គាត់» យូនីហ្វឺរ

«បែបនេះហើយទើបអ្នកនាងត្រូវតែរឹងមាំ»ម៉ែដោះ

«តែខ្ញុំមិនចង់អោយប៉ានៅទីនេះតែម្នាក់ឯងទេ »យូនីហ្វឺរ

«តែផ្ទះពេលនេះគ្មានអ្នកណាមើលទេអ្នកនាង ។ត្រឡប់ទៅចាត់ចែងសិនទៅ ទំនេរយើងនិងមកទីនេះម្ដងទៀតណាលោកប្រុសប្រាកដជាសប្បាយចិត្តបើឃើញអ្នកនាងរឹងមាំ»ម៉ែដោះព្យាយាមលួងនាងអោយត្រឡប់ទៅវិញ ព្រោះតាំងពីល្ងាចម្សិលមិញរហូតមកដល់ពេលនេះ នាងមិនទាន់បានសម្រាក និងញ៉ំាអ្វីចូលពោះនោះទេបូកផ្សំនិងយំសស្រាក់សស្រានផង សុខភាពនាងនិងកាន់តែចុះខ្សោយខ្លាំងណាស់។

«ទៅឡានមុនខ្ញុំទៅ ខ្ញុំនិងទៅតាមក្រោយ ខ្ញុំចង់នៅម្នាក់ឯងមួយភ្លែត»យូនីហ្វឺរលើកដៃវាសទឹកភ្នែករបស់ខ្លួនចេញ មុននិងអោយពួកគេឡើងទៅចាំនៅលើឡានមុន គ្រប់គ្នាក៏ទៅនៅឡើយតែណាមជុនដែរឈរធ្មឹងមិនទៅណា ឃើញបែបនេះទើបនាងតូចងាកសួរ

«ហេតុអីលោកមិនទាន់ទ—-» និយាយមិនបានប៉ុន្មានម៉ាត់ រាងកាយទន់ល្អូកក៏ស្រាប់តែបិទភ្នែកនិងទន់ខ្លួនល្អូកទៅ សំណាងហើយបានដៃមាំម្ខាងរហ័សរត់មកត្រកង។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now