ភាគទី40

697 40 3
                                    

      គ្មានអ្នកណាដែរថាមិនខឹងនោះទេ ដែរមកដៀលគ្នាកប់ៗមាត់បែបនេះ ថែមទាំងជាអ្នកដទៃដែរមិនស្គាល់គ្នាទៀត។ កំហឹងនៅក្នុងខ្លួនរបស់យូនីហ្វឺរពេលនេះក្ដៅគគុកលែងមានអ្នកណាទប់ជាប់ហើយ បន្ទាប់ពីចាក់គន្លិះទ្វារបន្ទប់ទឹករួចឯស្រីម្នាក់នោះក៏មិនព្រមបិទមាត់ជំនួសដោយការអង្វរករបែរជាកាន់តែនិយាយអោយស្ថានភាពកាន់តែពិបាកលើសដើម។

«អាយយយ ស្រីចម្កួតនាងមកធ្វើស្អីយើង?ឆាប់លែងភ្លាមទៅ»

«ត្រូវហើយខ្ញុំគ្មានម៉ែឳប្រដៅ ថ្ងៃនេះនាងនិងបានស្គាល់ថាខ្ញុំពាលប៉ុណ្ណាក្រោយពីនាងជាអ្មកមករករឿងដាក់ខ្ញុំហើយ»យូនីហ្វឺរដើរទៅទាញសក់របស់ស្រីម្នាក់នោះ កន្រ្តាក់មកមួយទំហឹង ដៃដែរពោរពេញដោយស្នាមក្រចកខ្វាចមុននេះ កាន់តែធ្វើអោយកម្លាំងដៃរបស់នាងតូចបន្ថែមកាន់តែខ្លាំង ។

«និយាយថាអោយខ្ញុំរឿងអ្វីខ្ញុំមិនប្រកាន់ទេ តែហាមរឿងម៉ាក់ប៉ារបស់ខ្ញុំទៀត មិនមែនខ្ញុំមិនប្រាប់មុននេះទេ។ ខួរក្បាលសម្រាមណាស់មែនទេ និងបានលាងអោយជ្រះសម្អាតភក់ជ្រាំចេញពីលលារក្បាលរបស់នាងបានខ្លះ» យូនីហ្វឺរ បើកទឹករ៉ូមេណេបង្ហូរអោយពេញឡាបូ ទើបជ្រលក់មុខក្បាលរបស់ស្រីម្នាក់នោះចូលទៅ វិះនិងដាច់ដង្ហើមមួយសារៗ ព្រោះតែកម្លាំងយូនីហ្វឺរខ្លាំងជាងនិងរហ័សជាងនាងគ្មានឱកាសសូម្បីតែងាកមកវាយបងនាងតូចវិញ ក៏បានតែរើបម្រះនិងស្រែកអោយគេជួយ។

«ហឹក...ជួយផង អ្នកក៏បានដែរជួយខ្ញុំផង»

«ដឹងថាពីមុនខ្ញុំស្អប់អ្នកនិយាយថាខ្ញុំគ្មានម៉ាក់ប៉ុណ្ណាទេ? ហើយពេលនេះនៅពាក្យថាគ្មានប៉ាមួយទៀតឬ? ពួកគាត់មិនប្រដៅខ្ញុំអញ្ចឹងឬ? ខ្ញុំមិនខ្វល់ថានាងជាអ្មកណាទេ តែចាំទុកនៅក្នុងខួរក្បាលថាខ្ញុំមិនមែនជាកូនឆ្កែនៅតាមផ្លូវដែរត្រូវអោយនាងមកជិះជាន់បានតាមចិត្ត» យូនីហ្វឺរ

«ខ្ញុំខុសហើយ ឆាប់ដោះលេងខ្ញុំទៅ។ មានអ្នកនៅខាងក្រៅដែរទេ?» កាន់តែរើក្បាលរបស់នាងក៏កាន់តែឈឺ សរសៃរសក់របស់នាងពេលនេះប្រហែលកំពុងជ្រុះអស់ពីក្បាលហើយទេដឹងព្រោះវាឈឺខ្លាំងណាស់។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now