ភាគទី15

632 26 1
                                    

    ពិធីបុណ្យសពចាប់ផ្ដើមប្រារព្ធឡើង នៅក្នុងទីធ្លាផ្ទះរបស់លោកមីន។ មានភ្ញៀវជនជាតិអ៊ីតាលីដែររាប់អានគោរពស្រឡាញ់គាត់ជាច្រើនដែរមកចូលរួមទាំងមិនអស់អាល័យ មនុស្សនៅធម្មតានិងទើបតែជួបគ្នាសុខៗសោះពេលនេះបែរជាទៅបាត់ត្រឹមមួយពព្រិចភ្នែកទៅវិញ គួរអោយសោកស្ដាយខ្លាំងណាស់។ជារឿងដែរគ្រប់គ្នាត្រៀមខ្លួនមិនត្រូវនោះទេ។

[អក្សរមានបន្ទាត់ក្រោមជាសន្ទនាភាសាអ៊ីតាលីណា]

« ចូលរួមសោកស្ដាយផងណា»

«ចាស »

«ស៊ូៗណាមានការអ្វីមកពឹងពាក់និងខ្ញុំបាន លោកមីនជាមនុស្សល្អខ្លាំងណាស់ បើត្រូវការខ្ញុំនិងជួយអោយអស់ពីសមត្ថភាព»

«ចាស អរគុណខ្លាំងណាស់» នាងតូចនៅឈរមុខពិធីក្នុងឈុតហានបុកដែរកម្មង់មកភ្លាមៗសម្រាប់ពាក់ក្នុងពិធីបុណ្យសពនេះព្រោះទោះយ៉ាងណាប៉ារបស់នាងជាជនជាតិកូរ៉េ ទោះពិធីធ្វើបែបអ៊ីតាលីនាងក៏ត្រូវតែពាក់សម្លៀកបំពាក់ប្រពៃណីក្នុងថ្ងៃបុណ្យសពរបស់ប៉ានាងដែរ។

  [ ណែនាំខ្លួនបន្តិច]មីនយូនីហ្វឺ (Min yuniffer) ជានិស្សិតឆ្នាំទី3ដែរគ្រប់គ្នាបានដឹងរួចហើយ តែនាងអាចនិយាយបានទាំងពីរភាសាគឺកូរ៉េនិងអ៊ីតាលី ។ នាងមករស់នៅទីនេះតាំងពីអាយុ12ឆ្នាំម្ល៉េះក៏មកជាមួយឳពុកនិងម៉ែដោះជនជាតិកូរ៉េដូចគ្នាទើបពេលលោកមីនចាប់ផ្ដើមធ្វើការពួកគ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[ ណែនាំខ្លួនបន្តិច]
មីនយូនីហ្វឺ (Min yuniffer) ជានិស្សិតឆ្នាំទី3ដែរគ្រប់គ្នាបានដឹងរួចហើយ តែនាងអាចនិយាយបានទាំងពីរភាសាគឺកូរ៉េនិងអ៊ីតាលី ។ នាងមករស់នៅទីនេះតាំងពីអាយុ12ឆ្នាំម្ល៉េះក៏មកជាមួយឳពុកនិងម៉ែដោះជនជាតិកូរ៉េដូចគ្នាទើបពេលលោកមីនចាប់ផ្ដើមធ្វើការពួកគេនិងមិនអប្សុកនិងបរិយាកាសនៃទីលំនៅថ្មី ។ មកដល់ពេលនេះលោកមីនបានកសាងផ្ទះធំល្មម មានអ្នកបម្រើជំនួសដៃជើងប៉ុន្មានអ្នក និងផ្គត់ផ្គង់កូនស្រីតែមួយរបស់គាត់បានល្អខ្លាំងណាស់ទោះបីជានាងអភ័ព្វដោយធំឡើងមកមិនបានឃើញមុខម្ដាយក៏ដោយ។បើនិយាយពីអត្តចារិកវិញបន្តិចទៀតគ្រប់គ្នានិងដឹងហើយ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now