ភាគទី56

1K 39 21
                                    

ពន្លឺព្រះអាទិត្យរះឡើងនៃថ្ងៃថ្មីចាប់ផ្ដើមបំភ្លឺឡើង ធ្វើអោយអ្នកដែរកំពុងគេងយ៉ាងស្កប់ស្កល់នៅលើគ្រែចាប់ផ្ដើមជ្រួញចញ្ចើមព្រោះតែផ្ទៃមុខត្រូវពន្លឺថ្ងៃមករំខាន។

រីងងង រីងងងងង ~~~~

«ហឹមមម» ណាមជុនក្រហឹមនៅដើមករ ព្រោះត្រូវថ្ងៃចាំងមកចំមុខ ហើយនៅមានសម្លេងរោទិ៍របស់ទូរស័ព្ទមករំខានទៀត។ ទើបគេរហ័សក្រោកឡើងចុចsilent ទូរស័ព្ទនិងដើរទៅបិទវាំងននអោយបន្ទប់ងងឹតបន្តិចដើម្បីអោយអ្នកដែរលង់លក់នៅលើគ្រែគេងអោយបានឆ្អែតស្រួលខ្លួន មុននិងនាំខ្លួនចេញទៅយ៉ាកខាងក្រៅដើម្បីលើកទូរស័ព្ទប្អូនប្រុសរបស់គេដែរខលមកមិនដឹងជាមានការអ្វី។

«ស្លាប់ហើយកំពុងធ្វើអីហ្យុង ខ្ញុំចុចទៅយូរហើយនេះ» ថេយ៉ុងឃើញមុខបងប្រុសខ្លួនមិនទាន់ក៏រហ័សស្រែកចាចព្រោះចង់រករឿងដែរអោយគេចុចខលទៅឡើង2-3ដងទម្រាំតែលើក។

«យើងកំពុងដេក ហេតុអីខលមកមិនមើលម៉ោង»ណាមជុន

«នេះក៏ឃើញថាម៉ោង7ព្រឹកនៅទីនោះហើយទេតើ»ថេយ៉ុង

«ហើយឯងគិតថាយើងមកក្រោកធ្វើការនៅទីនេះមែនទេ?»ណាមជុន

«ចុះអត់ទេ? ក៏ទៅដើរលេងពិតមែន? ឈប់សិនហ្យុងនៅឯណាពេលនេះ?មើលទៅមិនដូចនៅផ្ទះទេ»ថេយ៉ុងពិតជាខលមកសួរជីកឬសជីកគល់ពិតមែន។

«នៅ Varenna ។ នាំយូនីហ្វឺរមកដើរលេង»ណាមជុន

«ចម្លែក! ម៉ែដោះទៅដែរមែនទេ?»ថេយ៉ុង

«អត់ទេក៏មកតែពីរនាក់»ណាមជុនក៏មិនបានលាក់បាំងទោះគេមិនបានប្រកាសពីទំនាក់ទំនងខ្លួនអោយអ្នកផ្ទះដឹងតែក៏មិនមែនបានន័យថាគេត្រូវកុហកឯណា។

«ចុះហ្យុងកម្មង់ចញ្ចៀនពេជ្រពីខ្ញុំទៅអោយអ្នកណា តម្លៃរាប់ម៉ឺន។នេះប្រញ៉ាប់យកទៅអ៊ីតាលីភ្លាមៗទៀត មានអតិថិជនចង់បានមែនទេ?»ថេយ៉ុង

«អត់ទេ »ណាមជុន

«បើអត់ អញ្ចឹងបងទិញអោយយូនីហ្វឺរ?ក្នុងឱកាសអីហើយចុះពេលនេះនាងនៅឯណា?» ថេយ៉ុងកំពុងនិយាយនៅលើសាឡុងក្នុងផ្ទះធំតែជីមីនក៏បង្ហាញខ្លួនឡើងចូលមកអង្គុយក្បែរដូចជាចង់ដឹងរឿងនិងសួរសុខ្ខទុកផងថាពួកគេទាំងអ្នកកំពុងតែនិយាយពីអ្វី។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now