ភាគទី60

870 46 15
                                    

ពន្លឺថ្ងៃថ្មីជះចូលមកក្នុងបន្ទប់ភ្លឺស្រស់ត្រកាល បង្ហាញអោយយើងបានឃើញកម្លោះក្រមុំមួយគូរដែរទើបនិងក្លាយជាគូរស្វាមីភរិយាថ្មីថ្មោងតែងខ្លួន ស្លៀកពាក់ស្អាតបាតទាំងព្រឹកព្រលឹមតែម្ដង ដៃម្នាក់ៗមានកាន់វ៉ាលីធំៗពីររៀងខ្លួនមើលទៅប្រហែលជាត្រូវចេញដំណើរទាំងព្រឹកព្រលឹមហើយ។

«រៀបចំអស់ហើយមែនទេ មិនខ្វះអីទេឬ?»ណាមជុន

«មិនខ្វះទេ អូនពិនិត្យមើលអស់ហើយ» យូរនីហ្វឺរ

«អញ្ចឹងតោះ យើងចេញដំណើរទៅ» ណាមជុនថារួចក៏បណ្ដើរភរិយារបស់ខ្លួនចុះទៅខាងក្រោមដោយមានប៊ែលជាជំនួយការរបស់ខ្លួននៅរងចាំទទួលរួចជាស្រេច។

ពួកគេក៏មិនបង្អង់យូររហ័សបង្វិលកង់រថយន្តចេញទៅព្រោះខ្លាចឡើងយន្តហោះមិនទាន់។ ដំណើរកំសាន្តលើកនេះមិនខុសពីលើកមុន គឺពួកគេទៅតែពីរនាក់តែប៉ុណ្ណោះដោយមិនមានជំនិតឬជំនួយការអ្វីទៅជាមួយឡើយ ។

[ Seoul —> Switzerland ]

នេះជាប្រទេសដំបូងគេដែរពួកគេទាំងពីរនិងធ្វើដំណើរទៅ ព្រោះដើរលេងលើកនេះគឺមានគោលបំណងទៅច្រើនប្រទេសណាស់ និងបានទៅស្គាល់កន្លែងស្អាតៗ ព្រោះខាងអ្នកកម្លោះមានលុយច្រើនពេកចាយមិនអស់ទេ យកមកជះលើhoney moon ខ្លួនឯងអោយណាណីម្ដង ចាំមើលថាពួកគេបានទៅដល់ទីណាខ្លះ។

    ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងទីបំផុតពួកគេក៏បានមកដល់ទឹកដីដ៏ស្រស់ស្អាតដូចជាឋានសួគ៌លើដីដែរនរណាៗក៏ប៉ងប្រាថ្នាអោយខ្លួនបានមកដល់ទីនេះ។  អ្នកទាំងពីរក៏បានចុះចតនៅZurich ដែរជាបណ្ដុំភ្ញៀវទេសចរណ៍ជាច្រើនមិនដែរមើលរំលង ហើយក៏សម្រេចចិត្តថានៅដើរលេងនិងគេងកម្សាន្ត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងទីបំផុតពួកគេក៏បានមកដល់ទឹកដីដ៏ស្រស់ស្អាតដូចជាឋានសួគ៌លើដីដែរនរណាៗក៏ប៉ងប្រាថ្នាអោយខ្លួនបានមកដល់ទីនេះ។  អ្នកទាំងពីរក៏បានចុះចតនៅZurich ដែរជាបណ្ដុំភ្ញៀវទេសចរណ៍ជាច្រើនមិនដែរមើលរំលង ហើយក៏សម្រេចចិត្តថានៅដើរលេងនិងគេងកម្សាន្តនៅទីនោះមួយយប់មុននិងធ្វើដំណើរទៅតំបន់ដទៃទៀត។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now