ភាគទី48

804 39 5
                                    

      ក្រោយពីថតរូបជាមួយគ្នានិងធ្វើគ្រប់យ៉ាងរួចរាល់ពួកគេក៏ចេញពីសកលវិទ្យាល័យនិងសម្ដៅមកផ្ទះធំដែរមានគ្រប់គ្នាកំពុងរងចាំតែម្ដង។មើលទៅម្នាក់ៗហាក់ចាត់ទុកនាងដូចជាបងប្អូន គ្រួសារជាមួយទៅហើយ មិនចម្លែកទេដែរស្និតស្នាលនិងគ្នាបែបនេះ។

[ភូមិគ្រិះ]

        ឡានទំនើបខ្មៅរលើបសេរីចុងក្រោយបើកលូនចូលមកឈប់ពីមុខភូមិគ្រិះស្កឹមស្កៃ មុននិងនាំរាងកាយកម្លោះក្រមុំដើរចុះពីលើឡានសម្ដៅចូលទៅរកអ្នកដែរអង្គុយរងចាំនៅឯក្នុងផ្ទះ។

«ហីយ៉ា មកដល់ហើយ»ជុងហ្គុក

«អបអរសាទរយូនីហ្វឺរ »គ្រីសស៊ីដែរឃើញវត្តមានរបស់នាងតូចហើយ ក៏រហ័សដើរទៅហុចបាច់ផ្កាដែរបានទិញទុកយកទៅអោយនាង ។ តុវែងនៅផ្ទះបាយក៏រៀបចំរួចពោរពេញដោយម្ហូបជាច្រើនមុខ នេះមកជុំគ្នាមិនអោយខ្វះចន្លោះនរណាម្នាក់ឡើយ។

«អរគុណបងគ្រីសស៊ី»

«យូនីហ្វឺររបស់ខ្ញុំពិតជាធំមែនទែនហើយ មើលចុះពេលនេះបញ្ចប់ការសិក្សារទៀត ដើរលេងទៅណាប្រាកដជាអស់បញ្ហាហើយមែនទេ?»ជុងហ្គុក

«ឯងនិយាយថាយូរនីហ្វឺររបស់អ្នកណា? មើលបងប្រុសគេនៅត្រង់នេះផង។តិចណាមជុនហ្យុង រវែរដាច់ករ » ជីមីនក៏មិនភ្លេចបង្អាប់អ្នកដែរដាក់គូទអង្គុយក្បែរដៃ នៅក្នុងតុអាហារ ដោយមានយូនីហ្វឺរនៅអង្គុយបន្ទាប់ពីរាងក្រាស់ ឯជុងហ្គុកគឺអង្គុយបន្ទាប់ពីយូនីហ្វឺរនេះឯង។

«ដាច់ករ-យ៉ាងមិច???យូនីហ្វឺរក៏ដូចជាប្អូនរបស់ខ្ញុំដូចគ្នា ។មែនដែរទេ? »ជុងហ្គុក និយាយចប់ក៏ងាកទៅសួរនាងតូចបញ្ជាក់ថាមែនឬអត់ នេះទោះគេមិនសូវបានជួបមុខនាងដូចដែរណាមជុនបានជួបមែនតែគេស្រឡាញ់នាងដូចជាប្អូនស្រីខ្លួនយ៉ាងអញ្ចឹង។

«ចាសសស» យូនីហ្វឺរក៏បដិសេដមិនបាន តែក៏មិនភ្លេចមើលទឹកមុខអ្នកអង្គុយខាងឆ្វេងដៃរបស់ខ្លួនដែរ តាំងពីថ្ងៃកើតរឿងមកគេដូចជាមិនចង់អោយពីរអ្នកនេះនៅស្និតស្នាលនិងគ្នាសោះ។

«ម៉ោះញ៉ំាបណ្ដើរនិយាយគ្នាបណ្ដើរទៅ ម្ហូបត្រជាក់អស់ហើយ » ជីនក៏ឃើញថាគ្រប់គ្នានៅនិយាយមិនទាន់ចាប់ផ្ដើមញ៉ំាទើបនិយាយតឿនបន្តិច ហើយពួកគេក៏ញ៉ំាបណ្ដើរនិងនិយាយគ្នាបណ្ដើរពិតមែន។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now