ភាគទី35

641 30 0
                                    

នាងតូចយូនីហ្វឺរនៅគេងហាលថ្ងៃក្នុងឈុតប៊ីគីនីធ្វើរំភើយ ព្រោះគិតថាកម្លោះពីអ្នកនោះគេគេងពេលថ្ងៃត្រង់លក់មិនទាន់ភ្ញាក់នោះទេ ។ ណាក៏នៅសមុទ្យនាងចង់គេងស្រូបយកខ្យល់អាកាសអោយបានពេញពោះម្ដង នៅមានអាងហែលទឹកដែរមានពណ៍ផ្ទៃមេឃស្រស់នេះទៀត អោយរំលងថ្ងៃនេះមិនបានទេ។

ក្រឡេកទៅមើលកម្លោះជុនឯណោះវិញ ពេលនេះក៏មូជទឹកឡើងស្វាងងងុយហើយ ព្រោះគេមិនទម្លាប់គេងថ្ងៃបើទោះបីជាមកលំហែរកាយក៏ដោយ។ គិតថាស្មាលនេះមិនទាន់មានអ្មកចេញដើរនោះទេទើបគេចង់ចេញពីក្នុងបន្ទប់ទៅស្រូបយកខ្យល់បរិយាកាសនៅឯក្បែរអាងទឹកបន្តិច តែមានឯណាគ្រាន់តែរៀបនិងបើកទ្វារភ្នែកក៏ប្រទាក់និងរាងកាយស្រឡូននៅទីនោះមុនគេបាត់ ថ្នាក់គេមើលមិនចង់ស្គាល់ថាជាអ្នកណាទេក៏សម្រេចចិត្តដើរទៅមើលអោយជិតតែម្ដង ក្រែងភ្នែកមើលច្រឡំមនុស្ស។

«យូនីហ្វឺរ?» ណាមជុនបន្លឺខ្សឹបតែម្នាក់ឯងឡើងភ្ញាក់ព្រឺត នេះគេមិនបានតាំងចិត្តថាជានាងទេ ហើយបានឈុតហែលទឹកបែបនេះមកពីណា? មិនដែរដឹងទេថានាងមានឈុតទាំងនេះ។

«Aww បងប្រុស...ភ្ញាក់ពីគេងហើយឬ?»យូនីហ្វឺរដែរឮសម្លេងជើងមនុស្សដើរមកក្បែរទើបរហ័សងាកទៅមើល ក៏ឃើញថាជាកម្លោះរូបសង្ហារម្នាក់នេះឯង។

«មកអង្គុយធ្វើអីហាលថ្ងៃនេះ ? មើលពាក់ចុះមិនក្ដៅទេឬយ៉ាងមិច?»ណាមជុន

«ហីយ៉ា នេះគេហៅថាហាលថ្ងៃណា ងាយឯណាបានមកបែបនេះ។បងប្រុសចង់គេងហាលថ្ងៃនៅពេលយប់ឬ? កុំរអ៊ូច្រើនអីថ្ងៃនេះឆាប់មកអង្គុយត្រង់នេះមកបានជាគ្នានិងខ្ញុំ» យូនីហ្វឺរមិនត្រឹមតរមាត់និងគេ នៅឆ្លៀតទាញគេអោយមកគេងនៅលើប៉ៅអ៊ីហាលថ្ងៃក្បែរខ្លួនទៀត ទាំងគេមិនបានឆ្លើយថាយល់ព្រមក៏ដោយ។

«ខ្ញុំមិនបានមកហាលថ្ងៃទេ»ណាមជុន

«តែស្បែករបស់យើងត្រូវការពន្លឺព្រះអាទិត្យខ្លះមួយថ្ងៃៗបងប្រុសសង្ងំតែក្នុងoffice មានពេលឯណាចេញមកខាងក្រៅ? Enjoy ទេសភាពនេះអោយបានយូរទៅណា »យូនីហ្វឺរ បញ្ចប់ប្រយោគដោយបិទភ្នែកស្រូបយកខ្យល់មួយដង្ហើមចូលទៅក្នុងពោះ ព្រោះសម្រាប់នាងគឺស្រស់ស្រាយខ្លាំងណាស់។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now