ភាគទី5

634 18 0
                                    

     ដំបូងម៉ាក់ប៉ារបស់នាងក៏គិតថានិងទៅផ្ទះដើម្បីអោយ
ណាមជុននៅកំដរ តែក្រោយឮបែបនេះហើយគាត់ក៏សម្រេចចិត្តថានិងនៅក្បែរនាងគ្រប់ពេល នៅសម្រាកនៅទីនេះតែម្ដង ។ កូនស្រីដូចបណ្ដូលពេជ្រតែមួយគ្រាប់ផងស្អែកឡើងកើតមានរឿងអ្វីក៏មិនដឹង ក្នុងស្ថានភាពបែបនេះទោះមួយនាទីក៏មានតម្លៃចំពោះពួកគាត់ដែរ ។

«ក្នុងបន្ទប់លីយ៉ាគេងមិនគ្រាន់ទេ ឯងមកគេងក្នុងការិយាល័យរបស់យើងមកក៏មានគ្រែសាគួរអោយស្រាប់មិនពិបាកទៅប្រច្រៀតគ្នា»ជីន

«តែខ្ញុំខ្លាចថានាងក្រោកមកហើយឆ្លេឆ្លាព្រោះប្លែកកន្លែង ណានាងក៏មិនដឹងថាខ្ញុំដឹងនោះទេ»ណាមជុន

«នាងគេងលក់ហើយ សារ៉ូមដែរយើងដាក់អោយនាងជាសារ៉ូមកម្លាំងមានជាតិងងុយគេង7% នាងលង់លក់ដោយសារថ្នាំផង ព្រឹកឡើងទើបអាចក្រោកបាន ឯងមិនបាច់បារម្ភទេ» ជីន

«.........»

« យើងខលអោយជុងហ្គុកមកគេងជាគ្នាហើយ ចេញមកមិនប្រាប់ស៊ូឈីនទេ ស្អែកឡើងនិងក្រោកពីព្រលឹមមករកចាំស្ដាប់ចម្លើយរបស់អ្នកទាំង4 យល់ល្អឯងឆាប់សម្រាកទៅ ស្អែកឡើងចាំគិតបន្តរអ្វីដែរត្រូវកើតវានិងកើត ទោះមកចង់រារាំងនៅពេលនេះក៏មិនបានដដែរ។ នាងរឹងមាំនាងនិងតស៊ូរស់ដើម្បីឯងហើយនិងម៉ាក់ប៉ារបស់នាងបាន»ជីនគោះស្មារអ្នកជាប្អូនតិចៗ ព្រោះបើគិតទៅស្មារនេះគឺម៉ោង2យប់ទៅហើយ ណាមជុននៅបញ្ឈរភ្នែកព្រឹស។

«ខ្ញុំមិនហ៊ានបិទភ្នែក ខ្លាចថាខ្ញុំគ្មានសមត្ថភាពគ្រប់គ្រងដើម្បីប្រឈមមុខនៅរឿងថ្ងៃស្អែក ខ្ញុំចង់បញ្ឈប់ពេលវេលាតែត្រឹមនេះបានទេ? ហេតុអីវាពិបាកយ៉ាងនេះ?» ណាមជុន ពេលនេះស្ទើររត់គិចចេញពីភពផែនដីនេះទៅហើយ គេមិនចង់នៅទីនេះគេស្រាប់តែកំសាកដែរមិនហ៊ានប្រឈមមុខនិងរឿងដែរកំពុងរៀបនិងកើតឡើង។

«ក្រោយភ្លៀងមេឃនិងស្រឡះ យើងឆ្លងកាត់រឿងមកច្រើនហើយត្រឹមរឿងមួយនេះឯងត្រូវជម្នះអោយបាន កុំទន់ជ្រាយកុំលាក់ខ្លួន។ ឯងជាគីមណាមជុន ឯងអាចឆ្លងកាត់ការលំបាកមករាប់រយជំពូក រឿងមួយនេះឯងក៏ត្រូវតែឆ្លងអោយបានដូចគ្នា »ជីន

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now