ភាគទី50

1K 47 4
                                    

ឮសំណួររបស់នាងតូចបែបនេះហើយគេក៏ប្រញ៉ាប់ឆ្លើយព្រោះមើលទៅនាងថ្ងៃនេះចម្លែកនិយាយមិនសម្លឹងមើលមុខរបស់គេសោះតាំងពីព្រឹកមកម្ល៉េះឬនាងកើតទុករឿងនេះ?

«មិនអីទេ ក៏មិនឃើញថាខូចខាតខ្ញុំមិនបានមានប្រពន្ធរួចឯណា» ណាមជុនក៏ឆ្លើយទៅហីព្រោះគេដូចជាគ្មានប្រពន្ធឬសង្សារអ្វីពិតមិនគិតតែអ្នកគិតដែរឮសម្ដីគេហើយបែរជាខឹងនិងគេទៅវិញ។

«មិនបានមានប្រពន្ធពិតមែន ចុះមនុស្សដែរបងប្រុសប្រាប់ថាស្រឡាញ់នោះ?បើគាត់ដឹងតើនិងគិតយ៉ាងមិចទៅ?បងប្រុសមិនមានអារម្មណ៍ខុស តែខ្ញុំមាន» យូនីហ្វឺរក្រោកឈរមកនិយាយជាមួយគេផាំងៗ និយាយហើយក៏មិនទុកឱកាសអោយគេបានឆ្លើយតបអីបន្តិចសោះក៏ចូលទៅក្នុងបន្ទប់បិទទ្វារលាន់ឮសម្លេងប៉ាំងតែម្ដង។

«មានអារម្មណ៍ខុសអី? មនុស្សដែរខ្ញុំស្រឡាញ់?ជានែលលីយ៉ា???»ណាមជុនក៏អត់មិនបាននិងយកសម្ដីនាងមកឈរគិត ឬនាងគិតថាគេកំពុងមានសង្សារ? ត្រូវហើយមនុស្សដែរគេស្រឡាញ់គឺនែលលីយ៉ា តែទេពធីតារបស់គេម្នាក់នោះប្រហែលជាទៅបានស្ងប់សុខបាត់ទៅហើយ នាងកំពុងមានអារម្មណ៍ខុសនិងលីយ៉ា? ត្រូវហើយគេមិនមែនមិនមានអារម្មណ៍ខុសនោះទេ តែព្រោះគេខុសតាំងពីដំបូងដែរទទួលនាងតូចមកមើលថែមកម្ល៉េះ .ព្រោះពេលនោះមានយូនីហ្វឺរ គេចាប់ផ្ដើមលែងសូវនឹកដល់នាងទៀត គេលែងសូវកើតទុក គេលែងសូវរវើរវាដល់នាងរាល់ថ្ងៃទើបគេមានអារម្មណ៍ថាខុស ខុសដែរមានមនុស្សអាចធ្វើអោយគេភ្លេចពីភាពសោកសៅនៃការបាត់បង់នាងបាន។ តែកន្លងមកនេះគេយល់ហើយ ព្រោះគេមិនអាចកណ្ដោចកណ្ដែងតែម្នាក់ឯងបានមួយជីវិតនោះទេ នាងប្រាកដជាមិនបានចង់ឃើញគេបែបនេះ ។ពេលណាគេរកបានមនុស្សម្នាក់ទៀតដែរអាចធ្វើអោយខ្លួនមានអារម្មណ៍ក្ដីសុខដូចជាពេលគេនៅជាមួយនែលលីយ៉ានោះគេនិងយកម្នាក់
នោះមកពិតប្រាកដនិងខ្លួនម្ដងទៀត ហើយមើលថែទាំមិនអោយដូចជាម្ចាស់បេះដូងពីអតីតកាលរបស់គេដែរបាត់បង់ទៅឡើយ ។

បន្ទប់នោះ នាងក្រោកឡើងមកក្នុងបន្ទប់នោះច្បាស់ជាអាចមានអារម្មណ៍ថាខុសតែវាមិនដូចអ្វីដែរនាងគិតនោះទេ។តើគេគួរបកស្រាយប្រាប់នាងដែរទេ??????????

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now