ភាគទី6

620 17 0
                                    

    មិនប៉ុន្មានម៉ោងក្រោយនោះទេ ថ្ងៃក៏រះឡើងមកជាមួយនិងរស្មីដែរបំភ្លឺពន្លឺពណ៍មាសកាត់ចូលមកក្នុងបន្ទប់វីអាយភីរបស់នាងតូចដែរកំពុងគេង ដែរបញ្ជាក់អោយដឹងថាពេលនេះមនុស្សគ្រប់គ្នាក្រោកទៅទៅធ្វើការរកស៊ីអស់ទៅហើយ នេះជាពេលដែរនាងត្រូវក្រោកមកទទួលថ្ងៃថ្មី ដោយក្នុងបន្ទប់មានទាំងជីន ណាមជុននិងប៉ាម៉ាក់របស់នាងដែរកំពុងរងចាំអោយនាងក្រោក។

« ហឹមមម » លីយ៉ាក្រហឹមនៅដើមករមុននិងបើកភ្នែកឡើងមក ក៏រៀងភ្ញាក់បន្តិចដែរតែនឹកឃើញមកវិញថាគ្រប់គ្នាដឹងរឿងនាងឈឺអស់ទៅហើយ។

« ក្រោកហើយមែនទេកូន?យ៉ាងមិចហើយមានមិនស្រួលត្រង់ណាទេ?» ម៉ាក់របស់នាងក៏មិនបង្អង់យូរ រហ័សរត់ទៅរកកូនស្រីរបស់ខ្លួនយ៉ាងលឿន និងសួរសុខទុក្ខដោយបារម្ភ ព្រោះឃើញមុខរបស់នាងស្លេកស្លាំងជាងយប់មិញទៅទៀត ។

     នាងក៏មិនដឹងថាយ៉ាងមិចតែមានអារម្មណ៍ថាមិនស្រួលខ្លួនសោះ កើតអ្វីក៏មិនដឹងជាធម្មតាពេលក្រោកមកនាងតែងតែមានអារម្មណ៍ថាគ្រាន់បើជាងពេលយប់ឆ្ងាយណាស់តែថ្ងៃនេះគឺនៅដដែរ គឺហត់ហើយអស់កម្លាំងដូចកាលពីយប់មិនខុស ។

« ខ្ញុំ? ខ្ញុំមិនអីទេ» លីយ៉ា

«អញ្ចឹងខ្ញុំសុំពិនិត្យអ្នកជម្ងឺបន្តិច អ្នកទាំងបីអាចរងចាំនៅខាងក្រៅសិនបានទេ?» ជីនដែរឃើញសភាពការមិនស្រួលក៏ឆាប់ធ្វើការងាាររបស់ខ្លួននិងពិនិត្យនាងអោយច្បាស់ក្នុងចិត្ត ជាពិសេសគឺគេនិងយកពេលនៅតែពីរអ្នកនេះទៅនិយាយពីអាការៈជម្ងឺជាមួយនិងនាង ព្រោះនាងពិតជាមិនស្រួលមែនហើយ។

«បាទ/ចាស»

«ពួកគាត់ទៅអស់ហើយ មិនស្រួលត្រង់ណាប្រាប់ខ្ញុំមក» ជីន បន្លឺយ៉ាងរហ័សពេលគ្រប់គ្នាចេញទៅក្រៅបន្ទប់អស់ ព្រោះមិនចង់រងចាំយូរឡើយទាន់អ្មកជម្ងឺនៅក្រោកមកមានកម្លាំងខ្លះ

« ពេលនេះខ្ញុំនៅលាក់ពួកគេបានដែរហេហ?» លីយ៉ា

«ខ្ញុំដឹងថាឯងមិនចង់អោយពួកគាត់បារម្ភទេ តែលាក់ក៏មិនបានផលដែរមិនអញ្ចឹងឬ?  ឯងប្រហែលគិតថានេះជាជម្ងឺស្រាលដែរអាចព្យាបាលតាមពេលវេលាបានតែវាមិនមែនទេ ពេលនេះអាការៈឯងកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ហើយ។ បងមិនមែនបំភ័យតែគ្រាន់តែមិនចង់អោយលីយ៉ាគិតថាវាធម្មតាតែប៉ុណ្ណោះ» ជីន

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now