ភាគទី54

903 38 1
                                    

ទីវាលល្ហរល្ហេវពោរពេញដោយផ្ទាំងថ្មរដែរមានឆ្លាក់ឈ្មោះរបស់មនុស្សដែរបានចែកឋានទៅនៅទីនោះ ។ ជុះវិញអមព័ទ្ធដោយដើមឈើនិងមានពន្លឺថ្ងៃចាំងអោយស្រឡះធេង យូនីហ្វឺរនិងណាមជុនក៏ដើរមកឈប់នៅមុខផ្នូររបស់លោកមីនមុននិងដាក់ផ្កាពណ៍សរមួយបាច់នោះចុះទៅ។ រាងស្ដើងចាប់ផ្ដើមរលីងរលោងទឹកភ្នែកភ្លាមទាំងមកដល់មិនទាន់បាន1នាទីផង ទើបមានដៃមាំរបស់អ្នកនៅក្បែរទាញយកទៅក្រសោប។

«ខ្ញុំនឹកប៉ាណាស់» យូនីហ្វឺរ

«គាត់ប្រាកដជាទៅបានសុខហើយ»ណាមជុន

« ហឹក ហឹក » យូនីហ្វឺរ

« អូនគួរតែប្រាប់គាត់ពីទំនាក់ទំនងរបស់យើងមុនគេ»ណាមជុនលើកដៃទៅវាសទឹកភ្នែកចេញពីថ្ពាល់របស់នាង មុនបន្លឺឡើងដើម្បីអោយនាងបានគិតពីរឿងល្អៗដែលកើតឡើងកន្លងមក។

«ហឹមម មែនហើយប៉ា..ខ្ញុំនិងបងប្រុសពេលនេះទាក់ទងគ្នាហើយ។ប៉ាសម្រេចចិត្តអោយគាត់មើលថែខ្ញុំតាំងពីដំបូង ទោះមិនដែរស្គាល់គ្នាតែខ្ញុំជឿជាក់ថាប៉ាមិនរើសមនុស្សខុសនោះទេ ដូច្នេះលើកនេះក៏ដូចគ្នា។ ខ្ញុំសង្ឃឹមថាប៉ានិងបាននៅទីនេះ»

ពួកគេនៅឈរទីនោះមួយសន្ទុះ ទុកអោយរាងស្ដើងបាននិយាយអោយអស់ចិត្តព្រោះនាងត្រូវការនិយាយពាក្យក្នុងចិត្តខ្លះចេញមក និងមិនងាយបានមកនោះទេបើពួកគេត្រឡប់ទៅកូរ៉េវិញ ការងារណាមជុនក៏ច្រើន យូនីហ្វឺរក៏អាចនិងចូលធ្វើការ។ ទម្រាំតែចេញពីទីនោះក៏រសៀលបន្តិចទើបណាមជុនសម្រេចចិត្តនាំយូនីហ្វឺរទៅញ៉ំាអាហារនៅកន្លែងដែរមានទេសភាពស្អាតៗ អោយនាងឆាប់មានអារម្មណ៍ស្រស់ស្រាយឡើងមកវិញ។

«វ៉ាវ កន្លែងនេះស្អាតណាស់»

«ត្រូវចិត្តពិតទេ? តោះឆាប់ចូលទៅ»ណាមជុន

«សួស្ដី មកកាន់loverise» បុគ្គលិកម្នាក់រហ័សមកទទួលដោយនិយាយភាសាអ៊ីតាលី តែព្រោះយូនីហ្វឺរចេះស្រាប់ ឯណាមជុនក៏ចេះល្មមអាចប្រើបានទើបមិនពិបាកក្នុងការទំនាក់ទំនងនោះទេ។

«ខ្ញុំចង់បានតុដែរមានមនុស្សតិច»ណាមជុន

«ចាស៎ អញ្ជើញខាងនេះ»បុគ្គលិក

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now