ភាគទី10

621 21 0
                                    

[មួយខែកន្លងផុតទៅ]

ធ្មិចបើកៗពេលវេលាក៏កន្លងផុតទៅ គ្រប់គ្នាអាចគិតថារយៈពេលមួយខែនេះវាដើរលឿនណាស់ តែសម្រាប់ណាមជុនគឺដូចរស់នៅក្នុងនរកអស់រយៈពេលដប់ឆ្នាំយ៉ាងអញ្ចឹង ។ មិនថាជាអ្នកណានោះទេគ្មានអ្នកណាម្នាក់អាចហាមឃាត់គេពីការផឹកស្រា មិនញ៉ំា មិនដេក និងមិននិយាយស្ដីរកអ្នកណានេះបានឡើយ ។ គេប្រែក្លាយជាគល់ឈើដែរមិនចេះនិយាយស្ដី សង្ងំអង្គុយនៅគៀនគ្រែ មិនធ្វើការងារ មិនធ្វើអ្វីទាំងអស់ ក្នុងដៃមានកាន់តែរូបថតរបស់នែលលីយ៉ា បន្ទប់បិទវាំងននងងឹតស្លុងមើលមិនដឹងយប់ថ្ងៃ មិនសូម្បីនិយាយក៏គិតតែពីយំសើចជាមួយអនុស្សាវរីយ៍របស់ខ្លួនដែរធ្លាប់សាងឡើងជាមួយនាង ។មែនហើយ ..គ្រប់គ្នាទទួលស្គាល់ហើយថាក្រោយបាត់បង់វត្តមានរបស់នែលលីយ៉ា វាពិតជាអាចសម្លាប់គេទាំងរស់បានពិតមែន ពេលនេះមុខមាត់ដែរសង្ហាររបស់អគ្គនាយកណាមជុនគឺរលាយសាបសូន្យហើយ នៅសល់តែណាមជុនក្នុងសភាពស្លេកស្លាំង ស្គមស្គាំង សក់ក៏វែង ពុកមាត់ក៏មិនកោរ ដឹងថាបញ្ហាពេលនេះនៅត្រង់អីទេ?

«គាត់កើតជម្ងឺបាក់ទឹកចិត្ត(depression )មកជិតមួយខែហើយ មិនគិតថាទាញគាត់យកមកវិញទេឬ?»ជុងហ្គុកនិយាយទាំងមួរម៉ៅ មិនមែនខឹងនិងអ្នកណាតែខឹងនិងខ្លួនឯងដែរជួយអីមិនបាន បើណាមជុនមិនទាំងនិយាយរកគេផង។

«អ្នកណាដែរមិនចង់អោយគេត្រឡប់មកធម្មតាវិញ? តែប្រើគ្រប់ពិធីហើយអ្វីក៏គ្មានបានការដែរ សូម្បីតែនៅជិតក៏គេមិនអោយនៅជិតគេផង»ជីន

«យកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យតែម្ដងទៅ»ជីមីន

«ឯងគិតថាគាត់ព្រមដែរទេ? គាត់ឆ្លាតជាងពួកយើងទៅទៀត បើចង់រត់គិចក៏មិនមែនជាបញ្ហាដែរគាត់ពិបាកនិងរត់ដែរ»ហូស៊ុក

«សាកទៅនិយាយជាមួយគាត់ម្ដងទៀតទេ?»ថេយ៉ុង

«យើងក៏កំពុងគិតបែបនិង»យ៉ុនហ្គី

«ពួកឯងចង់និយាយពីអីទៀតបើពួកយើងធ្លាប់និយាយអស់ទៅហើយ»ជីន

«សាកយកបងលីយ៉ាដាក់ពីមុខទៅ ខ្ញុំជឿថាទោះគាត់ទៅបាត់មែនតែគាត់និងមិនបានសុខទេបើបងប្រុសរបស់យើងធ្លាក់ក្នុងសភាពបែបនេះ»ជុងហ្គុក

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now