ភាគទី21

606 18 2
                                    

       [ កូរ៉េ -សេអ៊ូល (4រសៀល) ]

          ក្រោយពីចាកចេញពីទីនេះអស់ជិតមួយខែទីបំផុតអ្នកកម្លោះក៏បានមកស្រូបយកខ្យល់បរិសុទ្ធនៅឯទឹកដីដែរខ្លួនរស់នៅវិញ ។ គេឡើងចុះប្រទេសក្រៅជារឿងធម្មតា តែដែរមិនធម្មតាគឺនាងតូចដែរមកជាមួយនេះឯង

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

          ក្រោយពីចាកចេញពីទីនេះអស់ជិតមួយខែទីបំផុតអ្នកកម្លោះក៏បានមកស្រូបយកខ្យល់បរិសុទ្ធនៅឯទឹកដីដែរខ្លួនរស់នៅវិញ ។ គេឡើងចុះប្រទេសក្រៅជារឿងធម្មតា តែដែរមិនធម្មតាគឺនាងតូចដែរមកជាមួយនេះឯង... ព្រោះចាកចេញពីទីនេះតាំងពីតូចក៏មិនដែរមកលេងម្ដងណានោះទេ ចាត់ទុកថាមកវិញលើកនេះដូចជាមនុស្សថ្មីសុទ្ធសាទ ការចងចាំពីតូចក៏ភ្លេចអស់ហើយ នៅឡើយតែអនុស្សាវរីយ៍ពីប្រទេសដែរខ្លួនធ្លាប់នៅ តែទីនេះក៏ស្អាតណាស់ដែរមានឱកាសនាងនិងដើរលេងអោយបានគ្រប់ទីកន្លែងតែម្ដង។

«បងប្រុស ម្ហូបកូរ៉េនៅទីនេះឆ្ងាញ់ៗទេ? ខ្ញុំខានញ៉ំាយូរហើយ ឥឡូវឃ្លានណាស់»យូនីហ្វឺរ ធ្វើមុខជូរនិងអង្អែលពោះខ្លួនឯងបណ្ដើរ មកដល់គិតពីរឿងម្ហូបឆ្ញាញ់ៗភ្លាមក៏ឃ្លានភ្លែតតែម្ដង។

«អត់ទេ ទៅញ៉ំាបាយនៅផ្ទះ»ណាមជុន

«ផ្ទះនៅឆ្ងាយទេ ?មានម្ហូបកូរ៉េឬអត់? ហើយឆ្ងាញ់ដែរទេ? » យូនីហ្វឺរ សួរសំណួរជាច្រើនតាមបែបមនុស្សចង់ដឹងចង់ឮរបស់នាង ទើបធ្វើអោយពីរអ្នកដែរឈរនៅមុខនេះអត់ជ្រួញចញ្ចើមដាក់មិនបាន ។

«នេះជាកូរ៉េត្រូវតែមានម្ហូបកូរ៉េហើយអ្នកនាង។ ទៅដល់បានសាកហើយនិងដឹងថាឆ្ញាញ់ឬអត់»ប៊ែល

«ជិះយូរដែរទេ? ខ្ញុំឃ្លានណាស់ ឃ្លានចង់ដាច់ពោះស្លាប់ហើយ»យូនីហ្វឺរ

«អាប៊ែលឡានមកដល់ឬនៅ?»ណាមជុនក្រវីក្បាលដាក់អ្នកដែរឈររអ៊ូនៅនិងមុខ មុននិងងាកទៅសួរជំនិត នេះចេះមកឈរស្ដាប់ក្មេងរអ៊ូទៅកើត។

«មកដល់ហើយទាន តោះយើងទៅខាងមុខទៅ»ប៊ែលដែរទទួលសារពីអ្នករួមការងារក៏រហ័សអូសវ៉ាលីចាហ្វាយទៅមុនទើបអ្នកខាងនេះក៏មិនបង្អង់យូរ តែជើងខ្លីៗដូចជាយូនីហ្វឺរគឺត្រូវតែរត់តាមហើយ ព្រោះដើរមិនទាន់គេ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now