ភាគទី53

1K 38 2
                                    

ថ្ងៃដែលពួកគេទាំងពីរត្រូវធ្វើដំណើរទៅអ៊ីតាលីក៏មកដល់។ អ្នកផ្ទះក៏មិនបានសួរនាំច្រើនព្រោះដឹងថានេះជាអ្វីដែរណាមជុននិងយូរនីហ្វឺរសន្យារគ្នាតាំងពីដើម ។ ការធ្វើដំណើរអស់រយៈពេល 8ម៉ោងទីបំផុតពួកគេក៏បានមកដល់និងមានអ្នកចាំទទួលទៅផ្ទះរបស់លោកមីនស្រាប់។

[ភូមិគ្រិះលោកមីន]

8:30នាទីយប់

ឡានទំនើបខ្មៅបរចូលមកតាមច្រករបង ដោយមានម៉ែដោះនិងស្វាមីរបស់គាត់នៅរងចាំស្រាប់ ។ កម្លោះក្រមុំក៏ចុះពីលើឡានដោយអ្នកបើកឡានអោយមុននេះចុះជួយអូសវ៉ាលីរបស់ពួកគេយកទៅដាក់នៅខាងក្នុងអោយ។

«ម៉ែដោះ ចេញមកចាំខ្ញុំនៅខាងក្រៅធ្វើអី ត្រជាក់ណាស់» យូនីហ្វឺរ

«មិនអីទេ នេះជាលើកដំបូងដែរអ្នកនាងត្រឡប់មកវិញក្រោយពីទៅកូរ៉េផង។ សួស្ដីលោកគីម ធ្វើដំណើរប្រាកដជាហត់ហើយ» ម៉ែដោះ

«បាទមិនអីទេ»ណាមជុន

«ហីយ៉ាអ៊ំលី ខ្ញុំនឹកណាស់» យូនីហ្វឺរក៏រហ័សទៅឱបអ៊ំលីដែរជាអ្នកបើកឡានអោយប៉ារបស់ខ្លួនតាំងពីនាងនៅក្មេងៗ ខានជួបជិតមួយឆ្នាំនាងនឹកគាត់ពិតមែន។

«អ៊ំក៏នឹកអ្នកនាងដូចគ្នា ហីយ៉ាឥឡូវធំច្រើនណាស់ ។បែកយូរអ្នកនាងរបស់អ៊ំកាន់តែស្អាតហើយតើហ» អ៊ំលី

«កុំសរសើរខ្ញុំអី អ៊ំលីក៏នៅតែក្មេង»យូនីហ្វឺរ

«តោះយើងចូលក្នុងសិនទៅ នៅក្រៅត្រជាក់ណាស់ ។ ម៉ែដោះធ្វើម្ហូបអោយអ្នកនាងញ៉ំាច្រើនណាស់ និងឆាប់បានសម្រាក។ លោកគីមផងប្រហែលជាឃ្លានហើយ»ម៉ែដោះក៏បណ្ដើរពួកគេទៅរកផ្ទះបាយ កាលបើនេះក៏យប់ដែរទៅហើយ ។ ដើរចូលមកភ្លាមម្ហូបដែរយូនីហ្វឺរចូលចិត្តជាច្រើនបានតម្រៀបគ្នានៅលើតុដូចជាទើបចម្អិនហើយថ្មីៗ ពួកគេក៏ដាក់គូទអង្គុយលើកៅអីដោយមានម៉ែដោះជួយដួសបាយមកអោយ។

« ខ្ញុំនឹកម្ហូបរបស់ម៉ែដោះណាស់ ហីយ៉ានេះក៏ច្រើនទៀត»យូនីហ្វឺរ

«អញ្ចឹងញ៉ំាអោយច្រើនៗទៅ ម៉ែដោះទៅមើលបន្ទប់អោយលោកគីមបន្តិចថាខ្វះអ្វីខ្លះ។ »ម៉ែដោះ

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now