ភាគទី9

576 17 1
                                    

        ម៉ាក់របស់លីយ៉ាក្រោយពេលសន្លប់អស់រយៈពេល2ម៉ោងទីបំផុតគាត់ក៏ចុះមករកពិធីបុណ្យសព្វវិញជាមួយនិងស្វាមី ក៏ជៀសមិនផុតពីយំទួញសោកម្ដកទៀត ។ ពួកគាត់ចាស់ហើយមានកូនតែមួយ ជាកូនស្រីទាំងល្អ ទាំងស្អាត ទាំងស្ដាប់បង្គាប់តែមួយគ្រាប់នេះ កំពុងតែមើលនាងបានបញ្ចេញពន្លឺមានការងារល្អមានជីវិតគូរល្អស្រាប់តែពេលនេះបែរជាមកសល់ត្រឹមពិធីដែរធ្វើលាដំណើរនាងអោយទៅរហូតទៅគ្មានថ្ងៃនិងត្រឡប់ទៅវិញ អ្នកណាខ្លះយល់អារម្មណ៍មួយនេះ?អារម្មណ៍ដែរលែងបានឃើញមនុស្សម្នាក់រហូត លែងឮទាំងសម្លេងនិងស្រមោល ។  ដោយសារពិធីធ្វើយប់ជ្រៅពេកទើបមិនសូវមានភ្ញៀវ ឯណាមជុនក៏មិនគេងមិនញ៉ំារហូតដល់ព្រឹកភ្លឺមានថ្ងៃរះឡើងមកវិញក៏គេនៅចចេះ នៅក្បែរសពនែលលីយ៉ារហូតមិនទៅណាឆ្ងាយសូម្បីមួយជំហ៊ាន ភ្ញៀវទាំងខាងគ្រួសានាងនិងខាងណាមជុនក៏មកចូលរួមហើយធ្វើពិធីបញ្ចុះសាកសពនាងនៅវាលផ្នូរទាំងអាល័យ។

«ទៅអោយបានសុខណាកូន ជាតិក្រោយមកធ្វើជាកូនរបស់ម៉ាក់ទៀត ម៉ាក់ចាំ.»អ្នកស្រីនែលនិយាយទាំងទឹកភ្នែកស្របពេលដែរពេលនេះខ្លួនកំពុងឈរមើលសាកសពកូនស្រីរបស់ខ្លួនដែរត្រូវលិចបាត់ទៅនៅក្នុងដីបន្តិចម្ដងៗ ។ មុននាងទៅនាងក៏បាននិយាយរឿងក្នុងចិត្តចេញមកប្រាប់ពួកគាត់និងណាមជុនអស់ហើយក៏ដូចជាពាក្យលាគ្នាដែរគ្មានអ្នកណាគិតដល់និងព្រៀងទុកមុន គ្រប់យ៉ាងក្លាយជាអាប់អួរ សម្រាប់ពួកគាត់និងណាមជុនវាដូចជាព្យុះដែរបក់មកហើយគ្មានថ្ងៃនិងរសាត់ទៅណាផ្សេងយ៉ាងអញ្ចឹង។

«ប៉ាចាំកូន មិនថាជាតិនេះឬជាតិណាកូននិងជាកូនរបស់ប៉ារហូតទៅ» លោកនែលក៏កាន់ផ្កាមួយទងយកមកដាក់នៅលើផ្នូរគេពូនជាពំនូកមួុយរួចហើយដែរមានផ្ទាំងថ្មរ ,រូបថត និងឆ្លាក់ឈ្មោះរបស់កូនគាត់នៅលើនោះ ហើយអ្នកបន្ទាប់ក៏ចូលមកជាមួយផ្កាមួយទងដូចគ្នា ក៏គ្មានអ្នកណាក្រៅពីណាមជុននោះទេ ។

«យើងប្រហែលជាគូរនិងគ្នា តែវាគ្រាន់តែខុសពេលឬមិនមែនក្នុងជាតិនេះតែប៉ុណ្ណោះ បងនិងផ្សងជួបអូនគ្រប់ជាតិ មិនថាក្នុងនាមជាអ្វីអោយតែយើងមិនបាច់ព្រាត់ទាំងពាក់កណ្ដាលទីបែបនេះ បងនិងរងចាំ»ណាមជុនមើលរូបថតនាងជាលើកចុងក្រោយនៅថ្ងៃនេះមុននិងដើរចេញទៅ ហើយអ្នកបន្ទាប់ៗក៏ចូលមក៖

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now