ភាគទី14

610 24 1
                                    

គ្រោះថ្នាក់នៅបណ្ដោយផ្លូវទៅរកកន្លែងណាត់ជួបធ្វើអោយមានការភ្ញាក់ផ្អើលនិងកក្រើកមនុស្សម្នាជាច្រើន ព្រោះអ្នកនៅក្នុងហេតុការណ៍នេះអ្នកណាក៏ឃើញថាឡានដែរជិះមកបុកនិងកម្លាំងដែរឡានជនរងគ្រោះខ្ទាតវាគួរអោយរន្ធត់ប៉ុណ្ណា ។ ពេលនេះប៉ូលីសកំពុងធ្វើកុសលវិច្ច័យហើយឡានពេទ្យក៏មកដល់តែគួរអោយសោកស្ដាយព្រោះមនុស្សពីរអ្នកនៅក្នុងឡានសុទ្ធតែស្លាប់នៅនិងកន្លែងភ្លាមៗ។

ដំណឹងក៏ដឹងដល់ណាមជុននិងគ្រួសាររបស់លោកមីន ជាមួយនិងគ្រួសារខាងតៃកុងឡានផងដែរ ពេលនេះវាជាប្រធានបទក្ដៅកកុកដែរប្រធានគ្រប់គ្រងក្រុមហ៊ុមអាកាសចរណ៍របស់ក្រុមហ៊ុនKNJ ត្រូវទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

[ណាមជុន scene ]

«ចង្រៃយ៍ យើងថាហើយវាគ្រោះថ្នាក់ពិតមែន»ណាមជុនក្រវាសឯកសារនៅលើតុធ្វើការរបស់ខ្លួនចេញដោយកំហឹង គេមិនគួរណាអោយគាត់ទៅតែម្នាក់ឯងបែបនេះទេ ពេលនេះគេបាត់បង់អ្នកធ្វើការស្មោះត្រង់អោយគេកន្លងមក8ឆ្នាំបាត់ទៅហើយ គួរអោយស្ដាយណាស់ គ្រប់គ្នាដែរស្លាប់ទៅសុទ្ធតែដោយសារតែការធ្វែសប្រហែសរបស់គេទាំងអស់។

«ពួកយើងប្រយ័ត្នពិតមែន មិនដឹងថាពួកវាដឹងដោយរបៀបណានោះទេទាន»ប៊ែល

«ពេលនេះសាកសពគាត់នៅឯណា?»ណាមជុន

«នៅមន្ទីរពេទ្យទាន ប៉ូលីសកំពុងធ្វើកុសលវិច្ច័យនៅឯកន្លែងកើតហេតុហើយបាទ»ប៊ែល

«ខាងគ្រួសារលោកមីនយ៉ាងមិចទៅហើយ? នេះជាកំហុសក្រុមហ៊ុនរបស់យើង ឯងចាត់ចែងថ្លៃជំនឿចិត្តនិងទទួលចិញ្ចឹមគ្រួសារតៃកុងឡានរបស់គាត់ទៅ ហើយចប់ពិធីបុណ្យសពពេលណា ត្រូវតែផ្ដោតលើរឿងគ្រោះថ្នាក់នេះម្ដង »ណាមជុននិយាយដោយនៅខឹងញ័រសាច់មិនទាន់បាត់ គេស្ទើរទៅសម្លាប់មនុស្សបានទៅហើយ បរាជ័យទាំងការណាត់ជួប បាត់បង់ទាំងមនុស្សស្មោះត្រង់មិនដឹងអី។

«ខ្ញុំនិងចាត់ចែងពេលពិធីបុណ្យសព្វរួច ឯរឿងគ្រួសារតៃកុងឡានក៏ដូចគ្នា ប៉ុន្តែលោកមីនមិនមានសាច់ញ្ញាតិឬសមាជិកគ្រួសារច្រើនអីនោះទេ អស់ពីគាត់ទៅនៅសល់តែកូនស្រីរបស់គាត់តែម្នាក់តែប៉ុណ្ណោះ»ប៊ែល

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now