ភាគទី51

1.2K 42 3
                                    

        បំណងរបស់គេក៏មកនិយាយហេតុផលនិងល្បងចិត្តរបស់ខ្លួនឯងជាមុនថាតើខ្លួនស្រឡាញ់នាងដូចដែរបេះដូងកំពុងលោតញាាប់ឬក៏គ្រាន់តែជាអារម្មណ៍ដែរគិតចាត់ទុកនាងដូចជាប្អូនស្រីអោយប្រាកដ? តែនាងបែរជាសារភាពមុនទៅវិញ។ គ្រប់ពាក្យនាងនិយាយទាំងប៉ុន្មានធ្វើអោយបេះដូងរបស់គេលោតកន្រ្តាក់ជាងពេលណាៗទាំងអស់ជាហេតុដែរធ្វើអោយគេដឹងច្បាស់ហើយថាកន្លងមកគេចង់បានអ្វី គេត្រូវការអី និងចង់ស្ដាប់ពាក្យអ្វីចេញពីមាត់នាងច្រើនជាងគេព្រោះសព្វនាមដែរនាងហៅគេថាបងប្រុសស្ដាប់ហើយធ្វើអោយគេធុញខ្លាំងណាស់។

«បងប្រុស????» យូនីហ្វឺរបើកភ្នែកប៉ុនពងមាន់និងហៅឈ្មោះគេទាំងនឹកស្មានមិនដល់ក្រោយពីសារភាពរួចស្រាប់តែគេមកថើបមាត់របស់ខ្លួនបែបនេះ។ កើតអ្វីឡើងមកនាងមិនទាំងទាន់បាននិយាយចប់ផង។

«និយាយបន្តរទៀតទៅ» ព្រោះគេចង់ស្ដាប់ពាក្យទាំងនេះច្រើនទៀត

«និយាយបន្តរទៀត? បងប្រុសមកថើបខ្ញុំធ្វើអី?»យូនីហ្វឺរជាសមីខ្លួនដែរជ្រុលមាត់និយាយពាក្យទាំងនោះហើយពេលនេះក៏ខ្មាសអៀនឡើងក្រហមមុខដូចផ្លែប៉េងប៉ោះទៅហើយ ។អោយនាងនិយាយបន្តរទៀតអញ្ចឹងឬ?នាងនិយាយមិនចេញទេ នេះមនុស្សកំពុងលង់ខ្លួននិងសារភាពចេញមកថើបអោយដាច់ចង្វាក់ទៅកើត។គេកំពុងធ្វើអី មានដឹងខ្លួនដែរទេ?

«ហើយគិតថាខ្ញុំថើបធ្វើអី?»ណាមជុន

«ខ្ញុំមិចនិងអាចដឹងទៅ គួរតែបកស្រាយប្រាប់ខ្ញុំវិញល្អទេ?? ....ពេលនេះខ្ញុំនិយាយចប់ហើយ។ សម្រេចមកថាបងប្រុសគ្រាន់តែស្ដាប់ចោលទៅចុះកុំវាយកទុកជាសាច់ការនៅក្នុងចិត្តអី»យូនីហ្វឺរព្រោះមិនទាន់យល់ពីស្ថានភាពច្បាស់ទើបងើបពីគ្រែទៅបម្រុងនិងដើរចេញពីបន្ទប់ ឯរាងក្រាស់ឯណេះក៏អញ្ចឹងទៀតពេលណាទើបប្រាប់ថាស្រឡាញ់? មាត់ក៏រឹង ឯកាយវិការក៏ផ្សេង ។

«ក្មេងល្ងង់...ល្ងង់ខ្លាំងណាស់។ ឬគិតថាខ្ញុំថើបនាងលេង?មិចក៏នៅចង់ដើរចេញទៅទៀត?»ណាមជុនក៏រហ័សទាញនាងយកមកវិញនិងចាប់ដៃនាងសង្កត់អោយអង្គុយជាប់នៅលើពូកដោយមានគេអង្គុយទល់និងមុខ ធ្វើអោយនាងភ័យស្លន់ស្លោអស់ព្រោះសុខៗគេស្រាប់តែមកធ្វើអីប្លែកៗបែបនេះ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now