ភាគទី27

613 28 2
                                    

   កម្លោះជុនដាក់គូទអង្គុយជាប់សាឡុងភ្លាម គ្រីសស៊ីដែរជាម្ចាស់ខួបក៏រហ័សដើរទៅរកតែម្ដងព្រោះបំណងគឺចង់សុំយូនីហ្វឺរអោយទៅជាមួយនៅថ្ងៃស្អែកនេះឯង។

«បងថ្លៃថ្ងៃស្អែកបងមានកិច្ចការអីជាមួយយូនីហ្វឺរដែរទេ?»គ្រីសស៊ី

«ហេតុអី?»ណាមជុនសម្ដៅទៅលើ ហេតុអីទើបប្អូនថ្លៃរបស់គេសួរ។

«សម្រេចថាបើគ្មានទេខ្ញុំសុំនាងមួយថ្ងៃ»គ្រីសស៊ី

«អូនយកនាងទៅណា?»ជីមីន

«អូននាំទៅដើរលេងជាមួយ ព្រោះថ្ងៃស្អែកពួកខ្ញុំមានកម្មវិធីតែស្រីទេ អ្នកទាំងអស់គ្នាក៏ដឹងអោយហើយទៅណា»គ្រីសស៊ី ក៏និយាយប្រាប់កម្លោះគ្រប់គ្នាទាំងញញឹម ទើបពួកគេភ្ញាក់ផ្អើលនិងប្រញ៉ាប់ងាកទៅរកប្រពន្ធរាងខ្លួន នេះមិនគិតចង់ប្រាប់ពួកគេអោយបានដឹងមុនទេឬយ៉ាងមិច?

«មិចក៏បងមិនដឹង?»ជីមីន

«អូនក៏កំពុងប្រាប់អោយដឹងពេលនេះហើយ សម្រេចថាគ្មានអ្នកបដិសេដទេ បងថ្លៃទី3យ៉ាងមិចដែរ?» គ្រីសស៊ី និយាយតែម្នាក់ឯងអឺអើរតែម្នាក់ឯង ឯកម្លោះៗឯណោះមិនដឹងអីសោះកំពុងតែឆ្ងល់ផង មិចក៏ថាពួកគេមិនបដិសេដ? តែយ៉ាងណាក៏ត្រូវរងចាំចម្លើយពីណាមជុនដដែរ។

«យកទៅធ្វើអី នាងមិនអាចទៅកន្លែងដែរពួកឯងតែងតែទៅបានទេ» ណាមជុនក៏មិនបាច់សួរច្រើនព្រោះដឹងច្បាស់ហើយថាប្អូនថ្លៃគេនិងស៊ូឈីនដែរជាបងថ្លៃតែងតែទៅក្លឹបរាំលេងកម្សាន្តឬទៅsky bar នៅលើអគារអីបែបនេះពេលគ្មានពួកប្រុសៗទៅជាមួយ គេមិនចង់អោយនាងតូចនោះទៅស្គាល់កន្លែងទាំងនោះទេ។

«នាងហួសពីអាចទៅបានហើយមិនមែនមិនទាន់គ្រប់អាយុឯណា បងថ្លៃថានាងជាកូនក្មេង ពេលនេះខ្ញុំក៏នាំអោយក្លាយជាមនុស្សធំហើយ ទៅជាមួយពួកខ្ញុំគ្មានអ្នកណាមករញ៉េរញៃបានទេកុំបារម្ភអី»គ្រីសស៊ី

«កុំអោយនាងទៅស្គាល់កន្លែងទាំងនោះអីល្អជាង»ណាមជុននិយាយជាមួយគ្រីសស៊ីឯភ្នែកក៏សម្លឹងទៅរកអ្នកដែរអង្គុយមិនដឹងខ្យល់អី គេចង់ដឹងណាស់ថានាងមានបដិសេដឬអត់ទើបបានគ្រីសស៊ិមកសុំគេផ្ទាល់អោយគេពិបាកបដិសេដបែបនេះ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now