ភាគទី4

642 23 0
                                    

[មន្ទីរពេទ្យKSJ]

នែលលីយ៉ាដែរពេលនេះបានមកគេងសម្រាកនៅលើគ្រែពេទ្យហើយក៏នៅតែមិនដឹងខ្លួនព្រោះប្រហែលមកពីជាតិថ្នាំដែរនាងបានលេបមុនចូលគេង ។ ដុកទ័រគីមស៊ុកជីនរបស់យើងក៏រហ័សមកពិនិត្យស្ថានភាពជម្ងឺរបស់នាងទាំងយប់ ទោះនេះនៅទាបភ្លឺក៏ដោយទាំងណាមជុននិងប៉ាម៉ាក់នាងសុទ្ធតែអង្គុយរងចាំស្ដាប់លិទ្ធផលជាក់លាក់មួយពីមាត់របស់ដុកទ័រជំនាញនៅឯខាងក្រៅបន្ទប់ ។គ្រប់គ្នាហាក់ស្ងប់ស្ងាត់ព្រោះអន្ទះសារខ្លាំងណាស់តែក៏មិនដឹងថាគួរធ្វើយ៉ាងមិចក្រៅពីស្ងាត់ស្ងៀមនិងសង្ងំគិតរៀងខ្លួន ។

ក្រាកកក~~

ទ្វារបន្ទប់បើកឡើង បង្ហាញអោយឃើញរាងកាយរបស់ដុកទ័រជំនាញប៉ុន្មានអ្នកឡើងមក ជីនក្នុងចំណោមដុកទ័រទាំងនោះក៏រហ័សដើរមកប្រាប់ពួកគេយ៉ាងលឿន។

«យ៉ាងមិចហើយដុកទ័រ?»

«លីយ៉ាមានជម្ងឺនេះមកជិតមួយឆ្នាំហើយ វាជាជម្ងឺសរសៃរឈាមបេះដូង ជម្ងឺនេះគឺជាការរួមតូចនៃសរសៃរឈាមដែរផ្គត់ផ្គង់ឈាមបេះដូង ។តម្រូវអោយអ្នកជម្ងឺធ្វើការវះកាត់បេះដូង ព្រោះប្រសិនបើទុកយូរនោះកំនរខ្លាញ់និងកូឡេស្តេរ៉ុលអាចជាប់និងជញ្ជាំងសរសៃរឈាមដែរបណ្ដាលអោយបន្ទះក្រាស់ៗ មានការវិវត្តហើយនៅទីបំផុតវានិងធ្វើអោយសរសៃរឈាមតូចចង្អៀតដល់កម្រិតមួយដែរធ្វើអោយមានការបន្ថយលំហូរឈាមទៅកាន់បេះដូងឬដាច់សរសៃរឈាមស្លាប់ភ្លាមៗ៕ ក្នុងនាមខ្ញុំជាគ្រូពេទ្យខ្ញុំសូមណែនាំអោយលីយ៉ាធ្វើការវះកាត់បេះដូងព្រោះសរសៃរឈាមរបស់នាងពេលនេះតូចចង្អៀត អាចបណ្ដាលអោយគាំងបេះដូងភ្លាមៗដោយយើងមិនអាចព្រៀងទុក» ជីន រៀបរាប់ទៅអ្នកស្ដាប់យ៉ាងល្អិតល្អន់ព្រោះនេះមិនមែនជារឿងតូចតាច ។ គេក៏ភ្ញាក់ផ្អើលដែរសុខៗក៏ត្រូវមកពិនិត្យមនុស្សដែរគេគិតថាមានសុខភាពល្អភ្លាមៗបែបនេះ តែចាំពេលពិនិត្យហើយចាំទៅសួរដំណើរដើមទងពីណាមជុនតាមក្រោយ មើលតែមុខគេពេលនេះក៏ដឹងថាកង្វល់ធំប៉ុណ្ណាដែរ ។

«ចុះការវះកាត់មានសង្ឃឹមជោគជ័យប៉ុន្មានភាគរយ? តើវាប៉ះពាល់ដល់នាងធ្ងន់ធ្ងរដែរទេ?»ណាមជុន

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now