ភាគទី46

725 34 2
                                    

ព្រឹកឡើងយូនីហ្វឺរក៏រៀបចំខ្លួនទៅរៀនធម្មតា ព្រោះម៉ែដោះរបស់នាងនិងមកដល់នៅរសៀលម៉ោង3ជាម៉ោងដែរណាមជុនកំពុងរវល់ផង និងម៉ោងនាងតូចមិនទាន់ចេញពីរៀនផងទើបមានប៊ែលជាអ្នកទៅទទួលគាត់ជំនួសវិញ។ល្ងាចឡើងទើបបានជួបគ្នា ព្រោះតែការងាររបស់ណាមជុនចាប់ផ្ដើមរវល់តាំងតែពីម្សិល គេក៏មិនបានយកនាងចេញពីសាលាដូចគ្នានិយាយរួមទៅគឺប៊ែលជាអ្នកចាត់ចែងទាំងអស់ថ្ងៃនេះ។

រីងងងង រីងងងង

«អាឡូចាហ្វាយ»

«មានអី?»ណាមជុន

«ខ្ញុំយកអ្នកនាងយូនីហ្វឺរចេញពីសាលារៀនហើយ តែត្រូវអោយផ្ដាំមកសួរថាចាហ្វាយចេញពីក្រុមហ៊ុនមកខនដូរឬអត់និងបានត្រៀមម្ហូបអោយ» ប៊ែល

«ការងារនៅច្រើនណាស់ ប្រជុំនៅ15នាទីទៀតហើយមិនបាច់អោយនាងចាំទេ។ទំនេរយើងនិងទៅ»ណាមជុន

«បាទ ខ្ញុំនិងប្រញ៉ាប់ទៅជួយឥឡូវនេះ»ប៊ែលថាហើយក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទ ព្រោះមិនចង់រំខានគេយូរណាក៏ប្រញ៉ាប់ផងទើបរៀបរាប់ប្រាប់នាងតូចនិងម៉ែដោះរបស់នាងអោយដឹងហេតុផលច្បាស់លាស់ទើបចេញមកវិញតែម្ដង។

ក្រឡេកមកមើលរាងស្ដើងឯណេះវិញ ពេលបានជួបរាងវ័យចំណាស់ដែរខ្លួននឹកស្ទើរស្លាប់ហើយអ្វីក៏មិនខ្វល់ដែរ ។ ដូចជាបានជួបម្ដាយខ្លួនយ៉ាងអញ្ចឹង តែស្ដាយអ៊ំអ្នកបើកឡានដែរជាប្ដីរបស់គាត់គឺមិនបានមកនោះទេព្រោះត្រូវនៅមើលផ្ទះនៅទីនោះគ្មានអ្នកណានៅមើលផង។

«ម៉ែដោះមកប៉ុន្មានថ្ងៃ? កុំឆាប់ទៅវិញអីណា»យូនីហ្វឺរ

«ម៉ែដោះមកតែមួយអាទិត្យទេ អ្នកនាងក៏ជិតរៀនចប់ហើយ ក្រែងលោកប្រុសណាមជុនថានិងអោយអ្នកនាងត្រឡប់ទៅលេងនៅអ៊ីតាលីវិញនោះអីពេលបញ្ចប់ការសិក្សារ?»ម៉ែដោះ

«ពិតមែនហើយ តែម៉ែដោះនៅអោយដល់ពេលនោះចាំអបអរជាមួយខ្ញុំមិនបានទេឬ?»យូនីហ្វឺរ

«ម៉ែដោះទុកអោយអ៊ំនៅម្នាក់ឯងយូរមិនកើតទេ វ័យរបស់ម៉ែដោះចាស់ៗអស់ហើយក៏មិនងាយស្រួលនិងនៅម្មាក់ឯងឡើយ» ម៉ែដោះ

«ហឹមម ត្រង់នេះខ្ញុំក៏យល់បាន។មិនអីទេពេលនេះខ្ញុំធំហើយចាំទៅលេងម៉ែដោះវិញក៏បាន រឿងបែបនេះតូចតាចទេ។ម៉ែដោះឃើញទេខ្ញុំនៅទីនេះម្នាក់ឯង ធ្វើម្ហូបញ៉ំាខ្លួនឯង មើលថែខ្លួនឯងបាន»យូនីហ្វឺរនិយាយចប់ធ្វើអោយអ្នកដែរស្ដាប់ហើយអត់ញញឹមមិនបាន បែកគ្នាមួយរយៈអ្នកនាងរបស់គាត់ពិតជាចាស់ទុំពិតមែន ទាំងការនិយាយស្ដីនិងការតុបតែងខ្លួន។ មើលទៅណាមជុនប្រហែលមើលថែនាងបានល្អហើយ ឬល្អមិនគ្រប់គ្រាន់ទេ???

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now