ភាគទី24

589 21 1
                                    

      រាងកាយតូចស្ដើងរបស់យូនីហ្វឺរពេលនេះត្រូវបានណាមជុនដាក់តម្រេតអោយគេងនៅលើគ្រែវិញ ព្រោះនាងយំដាក់គេឡើងទន់ភ្នែកលង់លក់តាំងពីពេលណាក៏មិនដឹង ឯអាវវិញក៏សើមជោគអស់ដោយសារតែទឹកភ្នែករបស់នាងនេះឯង។

       គេមិនមែនមិនចង់មើលថែនាងអោយបានដិតដល់ តែដែរអោយនាងមករស់នៅម្នាក់ឯងបែបនេះព្រោះចង់អោយនាងកាន់តែរឹងមាំ យល់ថាអាយុ21ឆ្នាំហើយមិនមែននៅក្មេងទៀតទេ មកពីនាងមានចារិកកូនក្មេង និងទន់ជ្រាយបែបនេះទើបការនៅម្នាក់ឯងជាវិធីមួយដែរអាចធ្វើអោយនាងរឹងមាំនិងរស់នៅដោយមិនបាច់ត្រូវការអ្នកណាអីបែបនេះ។ បើមិនជឿរក៏សាកមើលទៅ ទោះបីដំបូងៗពីបាកតែពេលទម្លាប់ទៅគ្រប់គ្នានិងយល់ថាជីវិត
រស់នៅម្នាក់ឯងដោយមិនពឹងពាក់អ្នកណាវាមានឯករាជខ្លាំងណាស់ ។

«ហឹមមម » ណាមជុនដកដង្ហើមធំចោលពេលឈរសម្លឹងមើលទៅភ្នែកអ្នកដែរទើបតែបានគេងឡើងហើមនិងក្រហមស្ពុល ដោយសារមិនចង់ទុកអោយនាងនៅម្នាក់ឯងទើបគេត្រូវទៅគេងលើសាឡុងនៅបន្ទប់ទទួលភ្ញៀវ ក្រែងល៎ហកើតអីទៀតគេក៏និងនៅទីនេះល្មម។

          .......

[ ព្រឹកព្រលឹមថ្ងៃថ្មី]

       7:30AM

    ទីបំផុតពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីក៏បានមកដល់ និងចាំងចូលមកក្នុងបន្ទប់របស់រាងតូចដែរនាងបើកវាំងននកាលពីយប់មិញចោល ពេលនេះក៏មករំខានដំណេកអោយនាងភ្ញាក់ឡើងទាំងឈឺក្បាលខ្ទោកៗ ប្រហែលមកពីយប់មិញនាងយំខ្លាំងពេកហើយ តែអេ...និយាយដល់រឿងនេះយប់មិញបងប្រុសមកដែរមែនទេ? ឬនាងយល់សប្ដិទេ? តែមួយណាជាយល់សប្ដិ?នាងបែងចែកមិនដឹងផង។

«ប្រហែលយល់សប្ដិហើយ»យូនីហ្វឺរក៏មិននឹកស្មានថាយប់មិញនាងជួបរឿងបែបនេះនោះទេ មកដល់ស្មារនេះហើយនាងនៅមិនទាន់បាត់ខ្លាចឈាមនោះផង តែក៏ត្រូវដើរចេញទៅមើលនៅខាងក្រៅ មានម្ហូបអ្វីដែរអាចធ្វើញ៉ំាពេលព្រឹកបានព្រោះណាមជុនប្រហែលមិនមករកនាងនៅទីនេះពីព្រឹកឥតប្រយោជន៍នោះទេ។

«ប្រហែលយល់សប្ដិហើយ»យូនីហ្វឺរក៏មិននឹកស្មានថាយប់មិញនាងជួបរឿងបែបនេះនោះទេ មកដល់ស្មារនេះហើយនាងនៅមិនទាន់បាត់ខ្លាចឈាមនោះផង តែក៏ត្រូវដើរចេញទៅមើលនៅខាងក្រៅ មានម្ហូបអ្វីដែរអាចធ្វើញ៉ំាពេលព្រឹកបានព្រោះណាមជុនប្រហែលមិនមករកនាងនៅទីនេះពីព្រឹកឥតប្រយោជន៍នោះទេ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now