ភាគទី28

596 24 5
                                    

ការជួបជុំផឹកស៊ីសប្បាយនៅក្នុងក្លឹបនេះ ពិតជាអស្ចារ្យ។ ជាធម្មតាពួកគេតែងតែទៅក្លឹបដែរមិនមែនជារបស់ខ្លួនឯង ដូចជាគ្រីសស៊ីយើងនេះឯងមានក្លឹបមួយទាំងមូលតែបែរជាមិនទៅព្រោះមិនចង់ចូលអោយកូនចៅនិងស្វាមីរបស់នាងតាមការពាររញ៉ររញៃទើបសម្រេចមកក្លឹបអ្នកផ្សេងបែបនេះ។ ពេលនេះក៏ស្រវឹងជោគជាំ យូនីហ្វឺរត្រូវគេបញ្ច្រកស្រាឡើងរាំជាមួយស្រីៗគ្នាឯងដូចព្យុះ គ្មានអ្នកណាឃាត់អ្នកណាទៀតនោះទេពេលនេះ។

«ហូហហ ម៉ោះជល់កែវមួយ»ស៊ូឈីន លើកកែវស្រាឡើងទាំងភ្នែកបើកលែងរួច ឯអ្នកផ្សេងក៏ដូចគ្នា អស់ពីមួយកែវក៏ថែមមួយកែវធ្វើអោយកូនចៅដែរមកតាមពួកនាងអត់មិនបាននិងខលទៅរកជំនួយពីពួកប្រុសៗដែរកំពុងដេកមើលកូននៅឯផ្ទះ។ ព្រោះពួកគេចូលទៅមិនបានទេ បានស៊ីកណ្ដាប់ជើងរបស់គ្រីសស៊ីចេញមកវិញឥឡូវហើយ។

«រាំទៅៗ ចាំភ្លឺចាំយើងទៅផ្ទះក៏បាន» ហេប្យុល ហាក់បានដៃលែងខ្វល់ពីប្ដីអីទៀតហើយ ពេលនេះដូចខ្លួនឯងកំពុងក្រមុំជាមួយមិត្តភក្ដិដែរមិនមែនជាបងប្អូនថ្លៃសារជាថ្មីយ៉ាងអញ្ចឹង។

«មែនហើយរីករាយថ្ងៃកំណើតបងគ្រីសស៊ី ពេលនេះឈានដល់ថ្ងៃកំណើតរបស់បងហើយ»យូរី

«មែនហើយៗតោះៗ យើងផឹកបន្តរទៀតទៅ» គ្រីសស៊ីកាន់ដបស្រាចាក់អោយគ្រប់គ្នាបន្ថែម ឯយូរនីហ្វឺរក៏ចង់សន្លប់ជាមួយហាយ៉ុនហើយព្រោះមិនពូកែខាងជាតិអាកុលទេ ។

[Namjoon scene ]

      ក្រឡេកមកមើលអ្នកកម្លោះឯណេះក៏មិនទាន់បានដេកពួនទេ ព្រោះនៅជាប់បង្ហើយឯកសារផង ណាក៏រងចាំមើលផ្លូវអ្នកខាងនោះផងព្រោះស្មាលនេះហើយមិនទាន់មានអ្នកណាមកដល់ផ្ទះសូម្បីតែមួយ ម៉ោង1យប់ជាងទៅហើយមិនគួរនាំក្មេងល្ងង់នោះទៅជាមួយទេ។

    តុក តុក តុក

ក្រាកកក~~

«ហ្យុងរកអីទាំងកណ្ដាលយប់?»ណាមជុនដែរបើកទ្វារបន្ទប់មកឃើញបងប្រុសរបស់ខ្លួនក៏ជ្រួញចញ្ចើមឆ្ងល់ ឬខាងស្រីៗគេមកដល់ហើយ?

«យកសោរឡានមកទៅយកយូនីហ្វឺររបស់ឯងទៅខនដូរវិញទៅ ពេលនេះនៅវ៉ល់បែកក្លឹបគេអស់ហើយ ទាំងប្រពន្ធយើងទាំងអ្នកផ្សេងទៀត»ជីន ឈរច្រង៉េងច្រង៉ាងព្រោះប្រញ៉ាប់ទើបអ្នកស្ដាប់ឯណេះហើយក៏មិនបង្អង់យូរ រហ័សបើកឡានម្នាក់មួយរៀងខ្លួនចេញទៅតែម្ដង អត់តែជុងហ្គុកទេដែរពេលនេះដេកធ្វើប្រងើយព្រោះគ្មានអ្នកណាអោយគេរវល់ឈឺក្បាលជាមួយផង។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now