ភាគទី31

600 27 1
                                    

       ពេលវេលាកាន់តែរំកិលទៅមុខលឿនមិនរងចាំអ្នកណាឡើយ។ពីមួយថ្ងៃរំលងទៅជាមួយសប្ដាហ៍ ពីមួយសប្ដាហ៍រំលងទៅជាមួយខែ ធ្មិចបើកៗយូនីហ្វឺរក៏មកនៅទីនេះបានមួយខែជាងហើយ។ ពេលវេលាកន្លងមកមានតម្លៃសម្រាប់នាងខ្លាំងណាស់ ព្រោះគ្រប់គ្នានៅជុំវិញខ្លួនរបស់នាងតែងតែអោយនៅការចងចាំល្អ ជាពិសេសគឺមិនឯការដូចដែរកាលនាងធ្លាប់គិតពីលើកដំបូងនោះទេ។ អ្វីដែរនាងចង់អរគុណបំផុតនោះគឺប៉ារបស់នាង ដែរបានទុកចិត្តនិងរំពឹងផ្ញើរនាងលើមនុស្សដូចជាណាមជុន។ គេមិនចូលចិត្តអោយនាងមករញ៉េរញៃជាមួយក៏ពិតមែន ថែមទាំងនិយាយសោះកក្រោះមិនពិរោះស្ដាប់ទៀត ឡើងនាងទម្លាប់អស់ទៅហើយ ប៉ុន្តែជាក់ស្ដែងគេមើលថែនាងបានល្អខ្លាំងណាស់ ថ្នាក់ពេលខ្លះនាងចង់ប្ដូរសព្វនាមរបស់គេពីបងប្រុសទៅជាអ្វីផ្សេងហើយ តែនាងមិនចង់មានអារម្មណ៍អ្វីលើសពីពាក្យថាបងប្រុសនេះទេ នាងនិងព្យាយាមអោយល្អបំផុតដាច់ខាតកុំអោយហួសបន្ទាត់ខណ្ឌដែរគេបានគូស។

     តុកកកកក តុកកកក

«បងប្រុសសស ខ្ញុំមកដល់ហើយ» យូនីហ្វឺរដែរទើបតែចេញពីសាលាមុនម៉ោងនៅថ្ងៃនេះក៏មកដល់ការិយាល័យធ្វើការរបស់រាងក្រាស់តែម្ដង ។ បើសួរថាគេព្រមអោយនាងមកទីនេះដែរមែនទេ? ប្រាកដណាស់គឺនាងទារមកបានលើសពី10ដងហើយ គ្រប់គ្នានៅក្រុមហ៊ុនគឺស្គាល់ថានាងជាកូនរបស់អ្នកចាត់ការនៅឯអ៊ីតាលី ក៏ដឹងហេតុការណ៍មកហើយថាកើតអ្វីខ្លះទើបគ្មានអ្នកឆ្ងល់នោះទេ។

«ការងាររបស់ខ្ញុំបន្តិចទៀតទើបហើយ»ណាមជុន

«ចាស ខ្ញុំដឹងហើយ»យូនីហ្វឺរ ដាក់ខ្លួនអង្គុយលើសាឡុងនិងរងចាំគេបណ្ដើរ ទើបដកទូរស័ព្ទយកមកលេងកំដរអប្សុក។

រីងងងង រីងងងង

«ហ៊ើយយ អាចង្រៃយ៍ម្នាក់នោះពិតជាតាមមករំខានមែន» នាងតូចស្រាប់តែជេរប្រទិចឡើងពេលទូរស័ព្ទរបស់ខ្លួនឯងរោទិ៍ឡើងទើបធ្វើអោយណាមជុនត្រូវងាកទៅមើលមួយរំពេច នេះយ៉ាងមិចនិងទើបនាងហ៊ានប្រើពាក្យបែបនេះ មើលទៅចេះជេរច្រើនហើយទេតើ តែដែរនិយាយអាចង្រៃយ៍នោះជាអ្នកណា?

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now