ភាគទី7

600 21 0
                                    

មន្ទីរពេទ្យ 8:30នាទីយប់.....

ពេលវេលាកន្លងផុតទៅត្រឹមរយៈពេលតែមួយពព្រិចភ្នែក លីយ៉ានិងណាមជុនក៏និយាយគ្នាយ៉ាងច្រើនរហូតដល់ប៉ាម៉ាក់របស់នាងត្រឡប់មកវិញ ណាពេលដែរណាមជុនទៅក្រុមហ៊ុនបាត់នាងក៏បាននិយាយជាមួយប៉ាម៉ាក់របស់នាងច្រើនដូចគ្នា ព្រោះយល់ថាឱកាសបែបនេះគួរតែឆ្លៀតពេលនិយាយរឿងក្នុងចិត្តអោយអស់ដល់គ្នាជៀសវាងការស្ដាយក្រោយ។ តែស្មើរនេះរៀងយប់ដែរទៅហើយទើបនែលលីយ៉ាក៏គេងលង់លក់បាត់នៅលើគ្រែ ក្រោយពីក្រោកមកនិយាយលេងនិងគ្រប់គ្នាយ៉ាងយូរ។

តុក តុក តុកក

«សួស្ដីខ្ញុំមកពិនិត្យអ្នកជម្ងឺមុនពេលចូលវះកាត់ តើយ៉ាងមិចហើយនាងគេងលក់ហើយឬ?»ជីនដែរបើកទ្វារចូលមកក៏រហ័សបន្ថយសម្លេងរបស់ខ្លួនពេលឃើញលីយ៉ាកំពុងលង់លក់ក្នុងដំណេកនៅលើគ្រែ ឯម៉ាក់ប៉ានាងក៏ងក់ក្បាលបញ្ជាក់ថានាងគេងលក់ហើយ។

«នាងមានញ៉ំាអាហារពេលល្ងាចឬនៅ?»ជីន

«គឺញ៉ំាបបរនិងទឹកក្រូចច្របាច់តាមតែហ្យុងប្រាប់»ណាមជុន

«ហឹមម សម្ពាធឈាមនាងគឺធម្មតាមិនឃើញមានអ្វីមិនប្រក្រតីទេ អោយនាងសម្រាកចុះវះកាត់អ្នកជម្ងឺខ្ញុំហើយខ្ញុំនិងត្រឡប់មកពិនិត្យម្ដងទៀត»ជីន

«លំបាកហ្យុងហើយ»ណាមជុន

«មិនអីទេនេះជាតួនាទី ចុះយប់នេះឯងទៅផ្ទះដែរទេ?» ជីនសួរឡើងព្រោះឃើញសភាពរបស់ប្អូនប្រុសខ្លួនដូចជាស្គមស្គាំងពេកគេងក៏មិនគ្រប់ ញ៉ំាក៏មិនគ្រប់មិនបាច់ប្រាប់ក៏មើលដឹង។

«គឺទៅតែចាំយប់ជ្រៅបន្តិច»ណាមជុន

«បើចាំយប់ជ្រៅចាំទៅជាមួយគ្នាតែម្ដងទៅ យើងវះកាត់អ្នកជម្ងឺប្រហែល3ម៉ោងជាង ចាំបានទេ?»ជីន

«ប្រាកដជាបាន ហ្យុងទៅធ្វើការរបស់ហ្យុងចុះ»ណាមជុន

«ហឹមម អ៊ំប្រុសអ៊ំស្រីខ្ញុំលាសិនហើយ មើលថែសុខភាពផងបាទ»ជីនក៏ងក់ក្បាលនិងណាមជុន និងហួសបន្តរមកនិយាយជាមួយនិងចាស់ទុំទៅតាមចារិកដែរមិនចេះប្រកាន់វណ្ណៈ ប្រកាន់ឋានៈរបស់គេ មុននិងចេញទៅចាប់ផ្ដើមការវះកាត់របស់ខ្លួន។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now