ភាគទី43

715 32 1
                                    

បើនិយាយពីយូនីហ្វឺរកាលពីភ្លាមៗរឿងដែរកើតឡើងពិតជាប៉ះទង្គិចផ្លូវចិត្តរបស់នាងខ្លាំងណាស់។ អ្នកណាមិនដឹងថានាងធ្លាប់ជាគ្រាប់ពេជ្យដែរប៉ារបស់នាងថែរក្សារថ្នាក់មិនហ៊ានអោយប្រឡាក់ធូលីមួយគ្រាន់ផង ។ នាងឆាប់ប៉ះទង្គិចថ្នាក់ណាមជុនក៏ថានាងក្មេងមកដល់សព្វថ្ងៃព្រោះតែបែបនេះ តែក្រោយពីបាត់បង់ប៉ានាងទៅ ហើយត្រូវប្រើជីវិតមកនៅជាមួយគេ ។រស់នៅម្នាក់ឯង ធ្វើម្ហូបញ៉ំាដោយខ្លួននៅខនដូរនាងយល់ដឹងពីរបៀបរស់នៅដែរនាងត្រូវចេះច្រើនណាស់ ។ ពេលនេះក៏ពិបាកចិត្តណាស់ដែរតែជីវិតនាងមិនទាន់ត្រូវមកអង្គុយទុកសោករាល់ថ្ងៃអីបែបនេះនោះទេ ដូច្នេះហើយរឿងដែរកើតឡើងពីម្សិលមិញនាងក៏ទុកមួយឡែកសិន។ ថ្ងៃនេះក៏ធ្វើខ្លួនសប្បាយៗសិនចាំគិតទៀត ។

«ខោអាវដែរទិញមក ឆាប់ទៅផ្លាស់ចេញទៅយូនីហ្វឺរចង់ដើរលេងដែរទេ?»ជុងហ្គុក ក៏ឃើញថានាងទើបតែក្រោកពីគេងថ្ងៃ ពេលនេះល្ងាចទៅហើយទើបបបួលចេញទៅស្រូបយកខ្យល់អាកាសជាមួយគ្នា គេចង់ធ្វើអោយនាងសប្បាយចិត្ត ព្រោះដឹងរឿងហើយក៏ខឹងជំនួស។

«ដើរលេងហេហ? បងប្រុសមិនរកខ្ញុំឃើញទេមែនទេ?»យូនីហ្វឺរ

«អត់ទេធានាមួយរយភាគរយគ្មានអ្នកណារកយូនីហ្វឺរឃើញទេ ។ តែឯងពិតជាមិនចង់ទៅវិញ? គ្រប់គ្នាបារម្ភណាស់ជាពិសេសគឺណាមជុនហ្យុងតែម្ដង»ជុកហ្គុក

«គាត់ចេះបារម្ភពីខ្ញុំដែរហេហ ? ក៏ឃើញនិយាយថាធុញពេញមាត់»យូនីហ្វឺរ

«មនុស្សខឹងមួុយឆាវអ្វីក៏អាចនិយាយចេញមកបានដែរ កាលពីព្រឹកមិញឮថាទៅនិយាយជាមួយស្រីដែរឯងឈ្លោះជាមួយហើយ។ ប្រហែលជាដឹងការពិតអស់ហើយទេដឹង តែឆាប់ទៅដូរខោអាវទៅ ដើរលេងអោយអស់ចិត្តចាំត្រឡប់ទៅវិញក៏បាន» ជុងហ្គុកក៏បានត្រឹមជួយនិយាយខ្លះ តែក៏មិនបានបង្ខំណាស់ណាព្រោះអ្នកខុសជាបងប្រុសរបស់គេពិតមែន។

«ល្អណាស់ ខ្ញុំសុំពេលផ្លាស់ខោអាវ15នាទីសិន»យូនីហ្វឺរ

.........

អាកាសធាតុនៅខាងក្រៅល្អណាស់ ទោះបីមេឃអស់ពន្លឺព្រះអាទិត្យក៏ពិតមែនប៉ុន្តែភ្លើងរាត្រីនៃក្រុងនេះក៏បង្កើតទេសភាពដ៏ស្រស់ស្អាតប្លែកភ្នែក ឃើញហើយគួរអោយចង់រស់នៅ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now